ការជួបប្រជុំតាមរយៈសន្និសីទប្រចាំតំបន់លើកទី៦ ឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នេះ គោលបំណងដើម្បីណែនាំឱ្យក្រុមអតីតនៃកម្មសិក្សាការីនៅប្រទេសជប៉ុនទាំងអស់ ដែលរស់នៅបណ្ដាប្រទេសផ្សេងៗ គ្នា បានស្គាល់គ្នា និងបានចែករំលែកជំនាញ បទពិសោធន៍ មតិយោបល់ល្អៗ ឱ្យគ្នាទៅវិញទៅមក តាមរយៈបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានជាដើម។
លោក ហង្ស ឆាំឆាន ជាប្រធានសមាគមអតីតកម្មសិក្សាការីខ្មែរ ដែលធ្លាប់ទៅសិក្សានៅប្រទេសជប៉ុន។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមិនា ថាកម្មសិក្សាការីដែលធ្លាប់ទៅបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន ហើយបានជួបប្រជុំគ្នានេះ គឺមកពីប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី វៀតណាម ថៃ ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោក ហង្ស ឆាំឆាន បានឱ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ១៩៥៣-១៩៥៤ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានផ្ដល់ជាអាហារូបករណ៍ ជួយបណ្ដុះបណ្ដាលមន្ត្រីរាជការ និងនិស្សិតខ្មែរជិត ១ម៉ឺននាក់ ហើយអ្នកដែលមានជំនាញទាំងនោះ ខ្លះក្លាយទៅជាមនុស្សចាស់ ខ្លះបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងខ្លះទៀតបានស្លាប់នៅក្នុងសង្គ្រាមស៊ីវិលដែលអូសបន្លាយជាង ៣០ឆ្នាំ នៅកម្ពុជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
