សម្ពោធ​វារីអគ្គិសនី​កំចាយ​នៅ​ខេត្ត​កំពត

2011-12-07

ប្រទេស​កម្ពុជា​បាន​សម្ពោធ​បើក​ឲ្យ​ដំណើរការ​វារីអគ្គិសនី​កំចាយ មាន​កម្លាំង​ជាង ១៩៣​មេហ្គាវ៉ាត់ នៅ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​៧ ធ្នូ នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចូល​រួម​ក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​វារីអគ្គិសនី​កំចាយ​នេះ ដោយ​លើក​ឡើង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ តម្លៃ​ភ្លើង​នៅ​ខេត្ត​កំពត​មាន​តម្លៃ​ថោក​ជាង​មុន។

វារីអគ្គិសនី​កំចាយ​នៅ​ខេត្ត​កំពត​នេះ មិន​ត្រឹម​តែ​ផ្ដល់​ភ្លើង​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​កំពត មាន​ភ្លើង​ប្រើប្រាស់​គ្រប់​គ្រាន់​ប៉ុណ្ណោះ​ទេ តែ​វារីអគ្គិសនី​កំចាយ​នេះ អាច​ផ្ដល់​ភ្លើង​ឲ្យ​តំបន់​ក្បែរ​ខាង​មាន​ភ្លើង​ប្រើប្រាស់​ផង​ដែរ។

វារីអគ្គិសនី​កំចាយ​នេះ​សាង​សង់​ដោយ​ក្រុមហ៊ុន​របស់​ចិន ឈ្មោះ​ស៊ីណូ​ហាយដ្រូ (Sinohydro)។ ការ​សាង​សង់​វារីអគ្គិសនី​កំចាយ​នេះ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​២០ មីនា ឆ្នាំ​២០០៧ ដោយ​ចំណាយ​ប្រាក់​សរុប​ជាង ២៨០​លាន​ដុល្លារ​អាមេរិក។ រយៈ​ពេល​សាង​សង់​មាន ៤​ឆ្នាំ និង​រយៈ​ពេល​ធ្វើ​អាជីវកម្ម​មាន ៤០​ឆ្នាំ។ ក្រោយ ៤០​ឆ្នាំ វារីអគ្គិសនី​នេះ ត្រូវ​ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​ស្រុង។

ការ​សាង​សង់​វារីអគ្គិសនី​កំចាយ​នេះ ធ្វើ​ឲ្យ​តំបន់​សាង​សង់​ក្នុង​ស្រុក​ទឹក​ឈូ ខេត្ត​កំពត ត្រូវ​លិច​ដី​ស្រែ​ចម្ការ​ប្រមាណ ២០​គីឡូ​ម៉ែត្រ​ការេ៕

អ្នក​អាន​អនាមិក :

Dec 08, 2011 01:53 AM

អ្នក​អាន​អនាមិក :

Dec 07, 2011 10:18 PM

អ្នក​អាន​អនាមិក :

Dec 07, 2011 08:44 PM

អ្នក​អាន​អនាមិក :

Dec 07, 2011 07:40 AM

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប្រភពកំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១១ និង​២០១២

ការ​វិនិយោគ​លើ​ការ​សាង​សង់​កើន ៥% ក្នុង​ត្រី​មាស​ទី​មួយ

សេដ្ឋកិច្ច​កម្ពុជា​បន្ត​ឡើង​ខណៈ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ

អ្នកស្រី មួរ សុខហួរ ស្វាគមន៍​ការ​ផ្អាក​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ត្រូវ​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ

ខ្មែរ​​អនុញ្ញាត​ឲ្យ​ចិន​មក​សង់​ម៉ាស៊ីន​កែច្នៃ​ផលិតផល​កសិកម្ម​ទំនើប

ជប៉ុន​ផ្ដល់​ជំនួយ​ជិត ១៩​លាន​ដុល្លារ ឲ្យ​កម្ពុជា

អ្នក​ទី​រួម​ខែត្រ​កំពង់ធំ​ត្អូញ​ពី​អគ្គិសនី​ដាច់​ញឹក

កត្តា​សំខាន់​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​នៅ​កម្ពុជា

ផ្សារ​មូលបត្រ​កម្ពុជា​ចាប់​ដំណើរ​ការ




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org