កាសែត​បរទេស​សរសេរ​ថា ការ​បូម​ខ្សាច់​នៅ​ខេត្ត​កំពត​បណ្ដាល​ឲ្យ​បាក់​ដី

មាន​ដំណឹង​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ឈ្មោះ dredgingtoday.com ថា ការ​បូម​ខ្សាច់​តាម​ដង​ស្ទឹង​មួយ​ចំនួន​ក្នុង​ខេត្ត​កំពត បាន​បណ្ដាល​ឲ្យ​បាក់​ដី​ជា​ច្រើន​កន្លែង។

ហើយ​ថា អភិបាល​ខេត្ត លោក ខូយ ឃុនហ៊ួ ហាក់​ដូច​ជា​មិន​ហ៊ាន​ពន្យល់​អំពី​មូល​ហេតុ​នោះ​ទេ។

កាសែត​ក្នុង​ស្រុក​ក៏​មាន​ចុះ​ផ្សាយ​ដែរ អំពី​អាជីវកម្ម​បូម​ខ្សាច់​នាំ​ចេញ​ពី​សំណាក់​ក្រុមហ៊ុន​ម៉ៅ​ថាក់​និន ក្រុមហ៊ុន ថាក់​និន​ថារិទ្ធ អាហរ័ណនីហរ័ណ ក្រុមហ៊ុន​កែវ​ថា ក្រុម​ហ៊ុន ថែវ​វរិន្ទ នៅ​ក្នុង​ស្រុក​ទឹក​ឈូរ។

អភិបាល​រង​ស្រុក​ទឹក​ឈូរ លោក សែ ដាង បាន​ចុះ​ពិនិត្យ​ទី​តាំង​បី​កន្លែង​នៅ​ស្ទឹង​ព្រែក​ឆា ម៉ាក់ប្រ៉ាង កំពង់គ្រែង ហើយ​រក​ឃើញ​ថា ក្រុមហ៊ុន​បូម​ខ្សាច់​ខុស​កន្លែង​បាន​ជា​ធ្វើ​ឲ្យ​បាក់​ច្រាំង។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​សម្រាប់​នាំ​ចេញ​ក្នុង​ឆ្នាំ​២០០៩៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។