កសិករ​នៅ​ខេត្ត​កំពត​រៀបចំ​ស្រែ​បណ្ដុះ​អំបិល​ដើម​រដូវ ឆ្នាំ​២០១១ (រូបភាព)

សកម្មភាព​កសិករ​ចាប់​ផ្ដើម​រៀបចំ​ស្រែ​បណ្ដុះ​អំបិល នៅ​ដើម​រដូវ​ផលិត​អំបិល​ឆ្នាំ​២០១១ និង​២០១២ នៅ​ខេត្ត​កំពត។

រូបភាព​ទាំង​នេះ​ថត​នៅ​ថ្ងៃ ទី​២៣ ធ្នូ ឆ្នាំ ២០១១ ដោយ​លោក សេក បណ្ឌិត។

1-កម្មករ​ស្រែ​អំបិល​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំគ្រៀល ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ពួក​គាត់​កំពុង​បុក​ដី​បង្ហាប់​បាត​ស្រែ​បណ្ដុះ​អំបិល ដើម្បី​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​មុន​បូម​ទឹក​ប្រៃ​បញ្ចូល​ស្រែ​នេះ។

2-កម្មករ​ស្រែ​អំបិល​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំគ្រៀល ស្រុក​ទឹក​ឈូ ខេត្ត​កំពត កំពុង​បុក​ដី​បង្ហាប់​ភ្លឺ​ស្រែ​បណ្ដុះ​អំបិល។

3-កម្មករ​ស្រែ​អំបិល​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំគ្រៀល ស្រុក​ទឹក​ឈូ ខេត្ត​កំពត កំពុង​កិន​បង្ហាប់​ដី​បាត​ស្រែ​បណ្ដុះ​អំបិល​ឲ្យ​រាប​ស្មើ​មុន​នឹង​បូម​ទឹក​ប្រៃ​បញ្ចូល​ស្រែ​នេះ។

4-ក្រោយ​ពី​គេ​បូម​ទឹក​ប្រៃ​បញ្ចូល​ស្រែ​ហើយ គេ​អូស​ទឹក​នោះ​បញ្ចូល​គ្នា​ឲ្យ​សព្វ ឬ​ឲ្យ​មាន​ល្បាយ​ទឹក​ប្រៃ​ស្មើ​គ្នា នៅ​ក្នុង​ស្រែ​បណ្ដុះ​នីមួយៗ។

5-កម្មករ​ស្រែ​អំបិល​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំគ្រៀល ស្រុក​ទឹក​ឈូ ខេត្ត​កំពត បន្ទាប់​ពី​បុក​បង្ហាប់​ដី​បាត​ស្រែ​បណ្ដុះ​អំបិល​មួយ​នេះ​ហើយ គេ​នាំ​គ្នា​ទៅ​ធ្វើ​នៅ​ស្រែ​ថ្មី​មួយ​ទៀត។

6-ឃ្លាំង​ស្តុក​អំបិល​នៅ​តំបន់​ស្រែ​អំបិល ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំគ្រៀល ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

7-ស្រែ​អំបិល​បណ្ដុះ​អំបិល ដែល​គេ​បញ្ចូល​ទឹក​ប្រៃ​រួច​ហើយ នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំគ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត។

8-ការិយាល័យ​កណ្ដាល​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត។

9-អំបិល​ម៉ត់​បន្ទាប់​ពី​កិន​រួច គេ​ដាក់​ហាល​ថ្ងៃ​នៅ​ក្នុង​បរិវេណ​សិប្បកម្ម​កែ​ច្នៃ​អំបិល នួន ហួន ខេត្ត​កំពត។

10-កន្លែង​បូម​ទឹក​ប្រៃ​ដែល​មាន​ប្រភព​ពី​សមុទ្រ ដាក់​បញ្ចូល​ក្នុង​ប្រឡាយ ឬ​អ្នក​ស្រុក​នោះ​គេ​ហៅ​ថា​គិញ ដើម្បី​បង្ហូរ​ចូល​តាម​ស្រែ​បណ្ដុះ​អំបិល​នីមួយៗ៕