ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​រៀបចំ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក

ក្រុម​ប្រជាពលរដ្ឋ​អ្នក​ដែល​មាន​ដើម​កំណើត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​រៀបចំ​ពិធី​បុណ្យ​អុំទូក​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ នៅ​ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាស្សាឈូស្សិត ដើម្បី​ជួបជុំ​គ្នា​មួយ​ឆ្នាំ​ម្តង​រំឭក​អំពី​វប្បធម៌​ទំនៀម​ទម្លាប់​ជាតិ​របស់​ខ្លួន ដោយ​មាន​រួម​ទាំង​ការលក់​វត្ថុ​អនុស្សាវរីយ៍​និង​ម្ហូប​ចំណី​ផង ហើយ​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ជា​ច្រើន​ម៉ឺន​នាក់។

0:00 / 0:00

ពិធី​បុណ្យ​អុំ​ទូក​នេះ​គឺ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៧​មក។

អ្នកស្រី មឿង ទុម បាន​សាកសួរ​ព័ត៌មាន​ពី​លោក សាយ័ន្ត សឿន ប្រធាន​គណៈកម្មការ​បុណ្យ​អុំ​ទូក​ស្តីពី​ពិធី​បុណ្យ​នៅ​ទីក្រុង​ឡូវែល​នោះ៖

មឿង ទុម ៖ គណៈកម្មការ​លោក​រៀបចំ​បុណ្យ​អុំទូក​ហ្នឹង​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ? សាយ័ន្ត សឿន ៖ កម្មវិធី​បុណ្យ​អុំ​ទូក​ហ្នឹង​គឺ​មាន​២​ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​សៅរ៍។

មឿង ទុម ៖ បាន​ន័យ​ថា ថ្ងៃ​សៅរ៍ ទី​១៥ ខែ​សីហា ឆ្នាំ​២០០៩​នេះ? សាយ័ន្ត សឿន ៖ បាទៗ។

មឿង ទុម ៖ តើ​ទូក​មាន​ចំនួន​ប៉ុន្មាន​ដែរ​ដែល​ចូលរួម​ក្នុង​កម្មវិធី​ហ្នឹង?

សាយ័ន្ត សឿន ៖ ទូក​ចូលរួម​ក្នុង​កម្មវិធី​ឆ្នាំ​នេះ​មាន​១០​ក្រុម។ មាន​ក្រុម​ខ្មែរ​ក្រោម មាន​ក្រុម​ខាង​ថៃ លាវ ក្រុម​អាមេរិកាំង​ស្បែក​ស។ ទូក​ទាំងអស់​មាន​តែ​ទូក​២​ទេ ម្ល៉ោះ​ហើយ​យើង​ប្រណាំង​ម្ដង​២​ក្រុម ប៉ុន្តែ​ក្រុម​ចូល​ប្រឡង​ហ្នឹង​មាន​១០​ក្រុម។

មឿង ទុម ៖ ក្រៅ​ពី​អុំ​ទូក តើ​មាន​អ្វី​បន្ថែម​លម្អ​ដល់​កម្មវិធី​បុណ្យ​នោះ​ទេ?

សាយ័ន្ត សឿន ៖ យើង​មាន​កីឡា​មួយ គេ​ហៅ​ខាង​ទាត់​សី... ខ្មែរ​យើង​ទាត់​សី​ធ្វើ​ពី​ឫស្សី ប្រើ​ជើង​និង​ក្បាល។ ក្រៅ​ពី​ហ្នឹង​ទៀត​យើង​មាន​ក្រុម​សម្ដែង​ដូច​របាំ​រាំ​ជូន​ពរ​មក​ពី​គ្រប់​សាសន៍ សាសន៍​ខ្មែរ​យើង សាសន៍​ថៃ សាសន៍​លាវ ហើយ​ក្នុង​ក្រុម​ជាមួយ​គ្នា​នោះ​ដែរ យើង​មាន​យុវវ័យ​មក​សម្ដែង​ជា​ការរាំរែក​នៅ​ក្នុង​សម័យ​នេះ ហើយ​ក៏​មាន​ភ្លេង​បុរាណ​យើង​លេង​ដែរ។ ជាមួយ​គ្នា​ហ្នឹង​ដែរ យើង​មាន​ខាង​ប្រឡង​បវរ​កញ្ញា​បុណ្យ​អុំ​ទូក​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​យើង​ធ្វើ​ហ្នឹង។

មឿង ទុម ៖ តើ​បវរ​កញ្ញា​បេក្ខជន​ប៉ុន្មាន​រូប​ដែរ? សាយ័ន្ត សឿន ៖ គឺ​មាន​១០ បេក្ខជន​មក​ពី​ឡូវែល​យើង មក​ពី​ប្រទេស​កាណាដា ហើយ​និង​មក​ពី​រដ្ឋ​ផ្សេងៗ​ទៀត​នៅ​សហរដ្ឋ​អាមេរិក​នេះ។

មឿង ទុម ៖ តើ​កម្មវិធី​បុណ្យ​អុំ​ទូក​នេះ​មាន​សារសំខាន់​អ្វី​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​នោះ?

សាយ័ន្ត សឿន ៖ សារសំខាន់​ហ្នឹង គឺ​យើង​ធ្វើ​ដើម្បី​ឲ្យ​បង​ប្អូន​យើង​មក​ជួប​ជុំ​គ្នា​ក្នុង​មួយ​ឆ្នាំ​ម្ដង ជួប​ជុំ​ក្រុម​គ្រួសារ។ ប្រជាជន​ដែល​មក​ចូលរួម​បុណ្យ​អុំ​ទូក​ហ្នឹង មិន​មែន​តែ​មក​ត្រឹម​តែ​ពី​សហរដ្ឋ​អាមេរិក​ទេ មាន​មក​ពី​បារាំង កាណាដា ខ្មែរ​យើង​មក​ពី​ខាង​អូស្រ្ដាលី ហើយ​និង​ពី​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​មួយ​ឆ្នាំៗ​ប្រជាជន​ដែល​មក​លេង​នៅ​ក្នុង​បុណ្យ​អុំ​ទូក​ហ្នឹង​មាន​ប្រហែល​ជា​៤​ទៅ​៥​ម៉ឺន​នាក់។ ឆ្នាំ​នេះ​ខ្ញុំ​ប៉ាន់ស្មាន​មើល​ប្រហែល​ជា​មាន​៤​ម៉ឺន​នាក់