លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតខ្មែរក្នុងទីក្រុងបាងកកបានទទួលការធានាសុវត្ថិភាពពីរដ្ឋាភិបាលថៃ ក្រោយពីមានការលេចឮថា ក្រុមបាតុករថៃមានផែនការហ៊ុមព័ទ្ធអគាររបស់ស្ថានទូតខ្មែរ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជា។
ប្រមុខការទូតនៃប្រទេសកម្ពុជាបានអះអាងថា កម្ពុជាបានទទួលការធានាសុវត្ថិភាពពីរដ្ឋាភិបាលថៃក្នុងការការពារសុវត្ថិភាពនិងសន្តិសុខនៅជុំវិញស្ថានទូតខ្មែរក្នុងទីក្រុងបាងកក ក្រោយពីមានការលេចឮនូវការគំរាមថា បាតុករថៃអាវលឿងមានផែនការទ្បោមព័ទ្ធអគារស្ថានទូតខ្មែរក្នុងទីក្រុងបាងកក បើសិនណារដ្ឋាភិបាលកម្ពុជាមិនព្រមដកកងទ័ពទាំងអស់ចេញពីតំបន់មួយដែលមានទំហំប្រមាណ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារទេនោះ។
លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលទើបវិលត្រទ្បប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងហួហិន ប្រទេសថៃ កាលពីល្ងាចថៃ្ងអាទិត្យ ទី២៥ ខែតុលាថ្មីៗនេះ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅឯព្រលានយន្តហោះភ្នំពេញថា កម្ពុជាគ្មានការព្រួយបារម្ភទេអំពីសុវត្ថិភាពនោះ។
លោក ហោ ណាំហុង បានបញ្ជាក់ថា ៖ «ចំពោះបញ្ហាជាក់ស្ដែងនេះ ខ្ញុំសូមបញ្ជាក់ទៀត គ្មានការព្រួយបារម្ភអ្វីទាំងអស់ចំពោះការគំរាមកំហែងហ៊ុមព័ទ្ធស្ថានទូតយើងនោះ យើងមានការបញ្ជាក់ពីអាជ្ញាធររបស់ថៃថា គេចាត់វិធានការការពារស្ថានទូតយើងឲ្យបាន...»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកវិលត្រទ្បប់មកពីប្រទេសថៃនោះ បានបដិសេធមិនព្រមផ្តល់អត្ថាធិប្បាយអ្វីទេជុំវិញរឿងវិវាទនានានៃបញ្ហាព្រំដែននិងទំនាក់ទំនងរវាងថៃនិងកម្ពុជានោះ។
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Ahisit Vejjajiva) មិនបានជួបចរចាទ្វេភាគីទេទាំងក្នុងផ្លូវការនិងក្រៅផ្លូវការនៅក្នុងអំទ្បុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ រយៈពេល២ថៃ្ង ពីថៃ្ងទី២៣ ដល់ថៃ្ងទី២៥ ខែតុលា ថ្មីៗនេះ នៅក្នុងទីក្រុងហួហិន ប្រទេសថៃនោះ។
កាលពីថៃ្ងទី២៤ ខែតុលាថ្មីៗនេះ មានសេចក្តីរាយការណ៍នានាមកថា ក្រុមសម្ព័ន្ធភាពអាវលឿងរបស់ថៃបានប្រកាសឲ្យដឹងថា ពួកគេមានផែនការទ្បោមព័ទ្ធស្ថានទូតនៃប្រទេសកម្ពុជានៅក្នុងទីក្រុងបាងកក នៅខែវិច្ឆិកាខាងមុខនេះ បើសិនណាប្រទេសកម្ពុជាមិនព្រមដកកងទ័ពទាំងអស់ចេញពីតំបន់មួយដែលមានទំហំ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរតំបន់ប្រាសាទព្រះវិហារទេនោះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអះអាងថា តំបន់នោះគឺជាទឹកដីរបស់កម្ពុជាសុទ្ធសាធ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
I am pleased to inform these two prime ministers ( Mr.Govt.Khmer & Mr.Govt.Thai)dont ignite the war, there is war there will be bloodshed, orphan, handicaped and other unsecurity factors happened to people. There were many experiences, the bloodshed caused by wrong decision of leaders and the leaders will be always safe but people got in pain. Easy way to solve but these both PMs never try. Just let border issue under the UN's resolution. I got very tired
2009-10-27 20:19
Pls Make sure...Embassy of Cambodia has no threat from thai. Cambodia officers, who are working in thailand please take care yourself, if something happened pls go back to cambodia to be safe. I'm very worry about all of you guy....
2009-10-27 07:10
That is good to hear that, if they fight...their Embassy in KH may not secure too.
2009-10-27 03:13
Well, if they surround our embassy we will surround theirs, just kidding! I do believe the Thai government will not let that happen. They should learn from our (Cambodian) mistake a couple years ago that our demonstrators surrounded and almost burnt down the Thai embassy. As one of the Cambodian nationals, I am remorseful not for what happened to the embassy but for the damage to our civilized and oldest nation in the region in the eyes of the world. Thai government would not want to go that path.
2009-10-26 16:35
មើលមតិទាំងអស់.