ពីប្រទេសបារាំងមានសេចក្តីថ្លែងការណ៍ថ្មីមួយរំឭកអំពីខួប១៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ សម្រាប់ប្រជាជាតិខ្មែរ។
គណៈកម្មាធិការព្រំដែនកម្ពុជាដែលមានទីស្នាក់ការនៅក្រុងប៉ារីសបានចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៩នេះ ថា កម្ពុជាមិនបានទទួលស្គាល់សន្តិភាពពិតប្រាកដ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែល១៩ប្រទេសហត្ថលេខីបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នោះទេ។
គណៈកម្មាធិការព្រំដែនកម្ពុជាបានអះអាងថា ប្រជាជាតិខ្មែរនៅទូទាំងប្រទេសមិនអាចទទួលបាននូវសនិ្តភាពពិតប្រាកដនោះជារៀងរហូត ដរាបណាវៀតណាមនិងថៃនៅតែបន្តរាតត្បាតឈ្លានពានរំលោភលើទឹកដីខ្មែរ យាយីប្រជាជនខ្មែរ និងឈ្លានពានបេតិកភណ្ឌរបស់ប្រជាជាតិខ្មែរ។
គណៈកម្មាធិការព្រំដែនកម្ពុជាបញ្ជាក់ថា ហេតុនេះហើយទើបខ្មែរជាច្រើនរូបនៅប្រទេសបារាំងនិងនៅតាមប្រទេសនានាជាច្រើនទៀតរួមគ្នាដើម្បីបន្តធ្វើប្រជាមតិទាមទារជួយឲ្យកម្ពុជាអាចទទួលបាននូវសនិ្តភាពពិតប្រាកដនោះ។ មានជាអាទិ មានពលរដ្ឋអ្នកមានដើមកំណើតខ្មែរចំនួនជាង១០០នាក់បានរៀបចំប្រារព្ធពិធីបុណ្យកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០០៩ នៅឯវត្តពោធិវង្ស ក្បែរក្រុងប៉ារីស ប្រទេសបារាំង ដើម្បីគោរពរំឭកគុណនិងបញ្ជូនកុសលដល់អ្នកស្នេហាជាតិទាំងអស់ដែលបានពិលីជីវិតរំដោះជាតិនិងមាតុភូមិខ្មែររហូតបានសម្រេចនូវកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១នោះ។
លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលជាអង្គការសង្គមស៊ីវិលនៅក្រៅស្រុកនិងជាអ្នកផ្តើមកិច្ចរៀបចំពិធីបុណ្យ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីពិធីបុណ្យរំឭកខួបដែលធ្វើនៅវត្តពោធិវង្សនោះ ៖ «ដោយសារថ្ងៃសុក្រជាថ្ងៃដែលបងប្អូនខ្មែរយើងធ្វើការ យើងមិនបានធ្វើចំថ្ងៃ២៣ទេ គឺយើងធ្វើនៅថ្ងៃសៅរ៍ ២៤ ហើយនិងថ្ងៃអាទិត្យ ២៥ ខែតុលា នៅវត្តខ្មែរមួយ នៅជិតក្រុងប៉ារីសដែរ។ អ្នកដែលចូលមកធ្វើជាមួយយើងហ្នឹង គឺក្រៅពីគណៈកម្មាធិការព្រំដែនកម្ពុជា មានគណបក្សសិទ្ធិមនុស្សនៅប្រទេសបារាំង, មានគណបក្សសមរង្ស៊ីនៅប្រទេសបារាំង, សម្ព័ន្ធខ្មែរការពារសិទ្ធិមនុស្សនិងសិទ្ធិបុរីជន និងសមាជិកនានានៃសមាគមខ្មែរច្រើននៅក្នុងប្រទេសបារាំងនេះ ហើយមានអ្នកតំណាងខ្លះមកពីអូស្ត្រាលីផង ក៏បានចូលមកជាមួយយើង អាហ្នឹងថ្ងៃសៅរ៍»។
នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០០៩ ពលរដ្ឋអ្នកមានដើមកំណើតខ្មែរទាំងនោះនឹងទៅជួបជុំគ្នានៅម៉ោង២រសៀល (ម៉ោងនៅប្រទេសបារាំង) ធ្វើមហាបាតុកម្មអហិង្សានៅឯទីលានសិទ្ធិមនុស្ស ដែលភាសាបារាំងហៅថា ត្រូកាដេរ៉ូ នៅក្រុងប៉ារីស ក្នុងបំណងដើម្បីទាមទារដូចដែលលោក ស៊ាន ប៉េង សែ បញ្ជាក់ជូនយ៉ាងដូច្នេះ ៖ «បំណងហ្នឹងគឺថា ឲ្យរដ្ឋាភិបាលសព្វថ្ងៃនេះគោរពឲ្យបានពេញលេញ យ៉ាងច្បាស់លាស់ នូវសន្ធិសញ្ញាក្រុងប៉ារីសនេះ។ សន្ធិសញ្ញាក្រុងប៉ារីសហ្នឹងយើងទាំងអស់គ្នាដឹងអស់ហើយ មិនមែនគ្រាន់តែគោរពសិទ្ធិមនុស្សពហុបក្សទេ គឺមានគោរពធំបំផុតគឺបូរណភាពទឹកដី ហើយបូរណភាពទឹកដីហ្នឹង គេបានឲ្យរដ្ឋាភិបាលដែលបោះឆ្នោតទៅឈ្នះហ្នឹង លុបចោលសន្ធិសញ្ញាអ្វីដែលបានចុះជាមួយនឹងយួនជំនាន់ឆ្នាំ១៩៧៩ រហូតមកឆ្នាំ១៩៩១ហ្នឹង ត្រូវតែលុបចោល។ រដ្ឋាភិបាលយើងសព្វថ្ងៃ មិនមែនគ្រាន់តែមិនបានលុបចោលទេ គឺគាត់បន្ថែមសន្ធិសញ្ញាមួយទៀត គឺយកសន្ធិសញ្ញាទាំងអស់ដែលគេត្រូវលុបចោលធ្វើជាស្របច្បាប់»៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ហ៊ុនសែនសរសើរពីវីរភាពរបស់កងទ័ពវៀតណាមក្នុងការជួយរំដោះកម្ពុជា
នាយករដ្ឋមន្រ្តី៖ អង្គការក្រៅរដ្ឋាភិបាលខ្លះធ្វើសកម្មភាពដូចបក្សនយោបាយ
កម្ពុជាបដិសេធព័ត៌មានថាបុត្រីហ៊ុនសែនមានគម្រោងគ្រប់គ្រងក្រុមហ៊ុនCATS
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
តំណាងបក្សសមរង្ស៊ីនៅអាមេរិកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសភាខ្មែរ
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
we should know the neaning
2009-10-26 21:16
Great job for you all, I support you. People always stand in right way to do something for all interest. You are staying abroad, you have many chance to express your idea/opinion but here Cambodia, ( The kompuchea democracy not khmer rouge but some KR still work)can do nothing about 23 Oct 1991.
2009-10-26 05:26
មើលមតិទាំងអស់.