អ្នកស្រាវជ្រាវវប្បធម៌ និងអរិយធម៌ខ្មែរ បានរកឃើញជនជាតិអំបូរខ្មែរមួយក្រុមកំពុងរស់នៅប្រទេសចិនសព្វថ្ងៃនេះ។
អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ស៊ុំ ឈុំប៊ុន អ្នកស្រាវជ្រាវអំពីមត៌កវប្បធម៌ អរិយធម៌ខ្មែរ និងតំបន់អាស៊ី មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ឱម ឧត្ដម នៅថ្ងៃទី២៦ មេសានេះ ថា ក្រុមជនជាតិអំបូរខ្មែរដែលកំពុងរស់នៅតំបន់ស៊ីសងផាណា រហូតមកទល់នឹងពេលនេះ ប្រហែលជាត្រូវព្រះមហាក្សត្រខ្មែរសម័យដើម បញ្ជូនទៅកាន់ប្រទេសចិនក្នុងអំឡុងចុងសតវត្សទី១៣ នៃគ្រិស្តសករាជ គឺប្រហែលជានៅចុងសម័យកាលអង្គរ។
លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានបញ្ជាក់ថា ៖ «ស្ដេចខ្មែរក៏ឲ្យហ្មដំរី ២គ្រួសារ ទៅជួយថែទាំដំរី ក្រោយមកស្ដេចខ្មែរដឹងថា ស្ដេចជីងហុងហ្នឹងចូលចិត្តម្ហូបខ្មែរ ក៏ចាត់ឲ្យគ្រួសារ ២គ្រួសារទៀតមកជួយម្ហូបខ្មែរឲ្យស្ដេចជីងហុងហ្នឹង។ អ៊ីចឹងហើយបានគាត់ថា ដូនតាគាត់ ៤គ្រួសារហ្នឹងគឺមកពីកម្ពុជា មកនៅហ្នឹង(ចិន)។ ភូមិគាត់ហ្នឹងឥឡូវមានគ្នាប្រហែលជិត ១ពាន់នាក់ ហើយគាត់និយាយភាសាខ្មែរសម័យមុនមួយម៉ាត់ៗ ដែលគាត់នៅចាំ»។
លោក ស៊ុំ ឈុំប៊ុន មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការបញ្ជូនជនជាតិខ្មែរឲ្យជួយថែទាំដំរី និងធ្វើម្ហូបអាហារខ្មែរសម្រាប់ស្ដេចនៅតំបន់ស៊ីសងផាណានៅពេលនោះ គឺដោយសារតែខ្មែរ និងចិន មានចំណងមិត្តភាពជាមួយគ្នាក្នុងការធ្វើចម្បាំងនឹងជនជាតិតៃ ដែលក្រោយមកក្លាយជាថៃបច្ចុប្បន្ននេះ។
អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន ថ្លែងបន្តថា រាជបណ្ឌិតសភាកម្ពុជាដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនៅកម្ពុជា នឹងបញ្ជូនអ្នកស្រាវជ្រាវទៅធ្វើការសិក្សាអំពីក្រុមជនជាតិខ្មែរ ដែលកំពុងរស់នៅទីនោះនៅពេលខាងមុខឆាប់ៗនេះ៕
អភិបាលខេត្តក្រចេះ លោក ខាំ ភឿន ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរខេត្តកំពង់ចាមរារាំងអង្គការមិនឲ្យចែកអំណោយដល់កុមារកំព្រា
មន្ត្រីរាជការនៅមណ្ឌលគិរីមិនបានបើកប្រាក់បៀវត្ស៣ខែហើយ
អាជ្ញាធររកឃើញសារធាតុគីមីនិងគ្រាប់មិនទាន់ផ្ទុះពីសម័យសង្គ្រាម
សាលារាជធានីភ្នំពេញហាមមិនឲ្យរថយន្តដឹកសាំងបើកឆ្លងទីក្រុង៥ថ្ងៃ
ប្រជានេសាទនៅកំពតត្អូញពីការពិបាកចតទូកដោយសារគំនរខ្សាច់
ពលរដ្ឋនៅកំពង់ឆ្នាំងចោទអាជ្ញាធរថាយកតម្លៃសេវាធ្វើលិខិតផ្សេងៗថ្លៃ
មន្ត្រីរាជការនៅតាកែវបើកប្រាក់ខែយឺត
មតិ
Click here to add your own comment