ពលរដ្ឋដែលមានដីចម្ការនៅលើទីតាំងកំពុងមានជម្លោះត្រង់ចំណុចត្រពាំងត្រឡោក និង ត្រពាំងធ្លក ដែលមានចម្ងាយពីបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ១១៤ ក្នុងចំណុចភូមិសាស្ត្រភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម បង្ហាញការព្រួយបារម្ភពីសន្តិសុខ និងសុវត្ថិភាព បន្ទាប់ពីទទួលបានព័ត៌មានថា អាជ្ញាធរថ្នាក់ខេត្តចុះទៅកាន់តំបន់នោះ និងកោះហៅអ្នកដែលពាក់ព័ន្ធក្នុងវិវាទដីធ្លីមកសាកសួរក្នុង។
គម្រោងការចុះពិនិត្យរបស់មន្ត្រីថ្នាក់ខេត្តនេះ ធ្វើឡើងរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋដែលមានដីចម្ការនៅទីនោះអះអាងថា ពួកគេត្រូវរងការបាញ់រះជាច្រើនគ្រាប់ដោយទាហានវៀតណាម ដែលធ្វើឡើងក្នុងទឹកដីកម្ពុជា ខណៈពួកគេព្យាយាមពង្រីកដីកសិកម្មបន្ថែមទៀត ដែលមានចម្ងាយពីបង្គោលព្រំដែនលេខ ១១៤ ប្រមាណ ៦០០ម៉ែត្រ កាលពីថ្ងៃទី២៨ និង ២៩ ខែវិច្ឆិកា ឆ្នាំ២០១២។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍ ដែលបានតាមដានព្រឹត្តិការណ៍នេះ តាមការសាកសួររបស់លោក វណ្ណ វិចារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
