សវនាការ​ស្ដីពី​ការបកប្រែ​សំណុំ​រឿង​ខៀវ សំផន នឹង​ធ្វើ​នៅ​ថ្ងៃ​៤​ធ្នូ

អង្គបុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​បើក​សវនាការ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ វេលា​ម៉ោង​៩​ព្រឹក​ខាង​មុខ​នេះ ដើម្បី​សម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​បដិសេធ​ការ​បកប្រែ​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​លោក ខៀវ សំផន។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា សនវនាការ​នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ផ្សាយ​បន្ត​ផ្ទាល់​បាន ព្រម​ទាំង​បើក​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ផង​ដែរ។

លោក ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ក្នុង​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្រ្គាម៕