កាលពីយប់មិញសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមជនប្រដាប់អាវុធដែលមានគ្នាចំនួនប្រមាណ១០នាក់បានធ្វើសកម្មភាពចាប់កូនស្រីរបស់ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន ដែលជាមេបញ្ជាការកងរាជអាវុធហត្ថប្រចាំខេត្តសៀមរាប។
កាលពីម្សិលមិញក្រុមចាប់ជំរិតបានដាក់កំហិតឲ្យដោះលែងគ្នីគ្នាដែលអាជ្ញាធរបានចាប់ខ្លួនជាមួយនឹងការគំរាមថា បើមិនដោះលែងពួកគេទេ គេនឹងបាញ់សម្លាប់កូនស្រីមេប៉េអឹមដែលពួកគេបានចាប់ជាចំណាប់ខ្មាំងនោះសម្លាប់ចោល។
សេចក្តីរាយការណ៍កាលពីយប់មិញបានឲ្យដឹងថា អាជ្ញាធរបានធ្វើតាមការគំរាមនោះហើយ ប៉ុន្តែក្រុមចាប់ជំរិតនៅមិនទាន់ដោះលែងកូនស្រីមេប៉េអឹមនោះមកវិញទេ៕