ព្រះមហាវីរក្សត្រនៃប្រទេសកម្ពុជា សម្តេចព្រះបាទ នរោត្តម សីហនុ បានចេញព្រះរាជសារមួយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩នេះ ដោយមានខ្លឹមសារថា ដោយសារតែព្រះរោគបានរើឡើងវិញ ដូច្នេះហើយព្រះអង្គនឹងមិនទាន់អាចយាងត្រឡប់មកប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗនេះទេ។
ព្រះអង្គបានបញ្ជាក់ក្នុងព្រះរាជសារថា ព្រះអង្គនឹងយាងមកក្នុងអំឡុងចុងខែមីនាខាងមុខនេះ មុនពេលបុណ្យចូលឆ្នាំខ្មែរ ដើម្បីគង់នៅជាមួយប្រជារាស្ត្រខ្មែរ។ ព្រះអង្គនឹងគង់នៅក្នុងព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា៕
