អតីត​ព្រះ​មហាក្សត្រ​យាង​ត្រឡប់​មក​ពី​ប៉េកាំង​វិញ​ហើយ

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ នរោត្តម សីហនុ និង​សម្តេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ ទ្រង់​បាន​យាង​ត្រឡប់​មក​មាតុភូមិ​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ព្រះ​រោគ​ព្រះអង្គ ប្រមាណ​ជិត​មួយ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន​មក។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​លោក អ៊ុំ ដារាវុធ បាន​ឲ្យ​ដឹង​ថា ព្រះអង្គ​មាន​ព្រះ​សុខភាព​ល្អ ហើយ​និង​គង់​នៅ​ខេត្ត​សៀមរាប​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ៕