ព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ បានរក្សាភាពស្ងៀមស្ងាត់ពុំបញ្ចេញប្រតិកម្មអ្វីឡើយជុំវិញសេចក្តីរាយការណ៍កាសែត ដែលសរសេរថាព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី អាចនឹងពិចារណាការដាក់រាជសម្បត្តិដើម្បីទៅរស់នៅក្នុងជីវិតសាមញ្ញធម្មតា ។
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីរាយការណ៍ គឺបានផ្អែកតាមព្រះរាជសារជាភាសាបារាំងរបស់ព្រះអង្គ កាលពីថ្ងៃព្រហស្បតិ៍ កន្លងមក ។
សេចក្តីរាយការណ៍ដែលនិយាយថា ព្រះមហាក្សត្រអាចនឹងពិចារណាការដាក់រាជសម្បត្តិបានធ្វើឡើងនៅគ្រាដែលប្រទេសកម្ពុជាកំពុងតែត្រៀមរៀបចំការបោះឆ្នោតសកលអាណត្តិទី៤ ជ្រើសរើសសមាជិកសភានិងមេដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី ។
ការផ្សាយតាមទីភ្នាក់ងារ DPA កាលពីម្សិលមិញនោះ បានបណ្តាលឲ្យមានការភ្ញាក់ផ្អើលពីមជ្ឈដ្ឋានអ្នកនយោបាយ ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ បានមានបន្ទូលនៅថ្ងៃនេះថា អ្នកអង្គម្ចាស់បានយកការផ្សាយតាមទីភ្នាក់ងារបរទេសនោះ រាយការណ៍ថ្វាយ ព្រះមហាវីរក្សត្រខ្មែរ ទ្រង់សណ្តាប់ហើយៗ ព្រះមហាវីរក្សត្រក៏បានមានបន្ទូលថា ការពិតនៃការសរសេរមិនមែនជារឿងដូចការសរសេរនោះឡើយ ៖ «ទាក់ទងនឹងអត្ថបទ DPA ហ្នឹង ព្រះករុណាព្រះមហាវីរក្សត្រ លោកមិនអត្ថាធិប្បាយ មិនបដិសេធអីទេ ជុំវិញអត្ថបទហ្នឹង ពីព្រោះអត្ថបទហ្នឹងបកប្រែខុសច្រើនពេក មិនមែនត្រឹមតែចំណងជើងទេ គឺអត្ថបទហ្នឹងគឺវាខុសទាំងស្រុង ដូច្នេះលោកមិនអត្ថាធិប្បាយ មិនបដិសេធអីទេ ។ ខុសទាំងអស់ ១០០% ។ ន័យសំខាន់ហ្នឹង គឺថា ព្រះករុណា សីហមុនី អត់មានគម្រោងស្ដេចយាងនិរទេសចេញទៅក្រៅអីទេ អត់មានគម្រោងដាក់រាជ្យទេ» ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលបន្ថែមទៀតជុំវិញបញ្ហាដដែលនោះថា ៖ «ខ្ញុំសូមបដិសេធជុំវិញបញ្ហាទាំងអស់ហ្នឹង ហើយខ្ញុំសូមជម្រាបវិទ្យុអាស៊ីសេរី ព្រមទាំងជនរួមជាតិទាំងអស់គ្នាថា ព្រះករុណាព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី លោកអត់មានគម្រោងស្ដេចយាងទៅក្រៅប្រទេស ឬមួយដាក់រាជ្យនោះទេ» ។
ខុទ្ទកាល័យព្រះបរមរាជវាំង ឬមន្ត្រីរាជរដ្ឋាភិបាល ក៏នៅមិនទាន់មានប្រតិកម្មណាមួយជុំវិញរឿងនោះដែរ នៅថ្ងៃអាទិត្យនេះ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ព្រះមហាវីរក្សត្រប្រកាសថាមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភទេ
ព្រះរាជតម្រិះរបស់អតីតព្រះមហាក្សត្រជុំវិញបញ្ហារាជវង្សានុវង្សនិងនយោបាយ
អតីតព្រះមហាក្សត្រមានបន្ទូលពីមិត្តភាពជាមួយអតីតប្រធានាធិបតីស.រ.អា.
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ប្រកាសព្រះរាជទ្រព្យ
ព្រះមហាវីរក្សត្រ, ព្រះមហាក្សត្រ, សម្ដេចម៉ែ យាងទៅប្រទេសចិន
ព្រះមហាក្សត្រ, ព្រះបិតា, ព្រះមាតា នឹងយាងទៅចិននៅថ្ងៃ១ សីហា
ព្រះមហាវីរក្សត្រសុំឲ្យរាស្ត្រថៃនិងខ្មែររក្សាមិត្តភាពនឹងគ្នា
សម្ដេចឪស្នើឲ្យបក្សហ៊្វុនស៊ិនប៉ិចឈប់ប្រើព្រះឆាយាល័ក្ខណ៍ព្រះអង្គ