ព្រះ​មហាក្សត្រ​យាង​ពន្លត់​ភ្លើង​ជ័យ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​ទី​៥៦

ព្រះ​មហាក្សត្រ​នៃ​​ព្រះរាជាណាចក្រ​​កម្ពុជា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ចូល​ពន្លត់​ភ្លើង​ជ័យ​ដើម្បី​បញ្ចប់​ពិធី​បុណ្យ​រំឭក​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៥៦ ៩ វិច្ឆិកា ១៩៥៣-​៩ វិច្ឆិកា ២០០៩។

នៅ​ក្នុង​ពិធី​ពន្លត់​ភ្លើង​ជ័យ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នេះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា រួម​ទាំង​មន្ត្រី​រាជការ​ជាន់​ខ្ពស់ កង​កម្លាំង​ប្រដាប់​អាវុធ​និង​សិស្ស​និស្សិត​ផង​ដែរ៕