ព្រះ​មហាក្សត្រ​ និង​សម្ដេច​ម៉ែ​អរគុណ​នាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ បាន​ផ្ញើ​ព្រះ​រាជសារ​រួម​គ្នា អរគុណ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ចំពោះ​ការ​ចាត់ចែង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ថ្វាយ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។
ដោយ វណ្ណ វិចារ
2012-11-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម្ដេច​ម៉ែ ៣០៥
សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះ​វររាជមាតា នរោត្ដម មុនីនាថ សីហនុ (សម្ដេច​ម៉ែ) ក្នុង​ពេល​យាង​ជួប​ប្រជារាស្ត្រ នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ ២០១២។
RFA/Van Vichar

ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ព្រះ​ករុណា​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ សំដែង​នូវ​អំណរគុណ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​​មាន​ចិត្ត​សប្បុរស​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង ដង្ហែ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ យាង​មក​កាន់​រាជធានី​ភ្នំពេញ។

ព្រះរាជសារ​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ចាត់​វិធានការ​យ៉ាង​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ ដោះស្រាយ​សម្រួល​គ្រប់​កិច្ចការ​បាន​ឆាប់​រហ័ស​ថ្វាយ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ បាន​សក្តិសម​នឹង​ព្រះ​កិត្តិយស ព្រះ​កិត្តិនាម ជា​ព្រះ​មហា​វីរក្សត្រ​នៃ​ប្រជាជាតិ ប្រជារាស្ត្រ​កម្ពុជា។

ព្រះ​រាជសារ​បាន​បញ្ជាក់​ពី​ពាក្យពេចន៍​សច្ចា​ប្រណិធាន​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​ឱឡារិក​នៅ​ចំពោះ​មុខ​ព្រះ​បរម​សព ដែល​សន្យា​ថា នឹង​ការពារ​របប​រាជា​និយម និង​រាជ​បល្ល័ង្ក។

ក្រៅ​ពី​ការ​រំលឹក​ពី​ព្រឹត្តិការណ៍​ចូល​ព្រះ​ទិវង្គត​របស់​សម្ដេច​ព្រះ​មហា​វីរក្សត្រ ព្រះអង្គ​ទាំង​ទ្វេ​ក៏​រំលឹក​ពី​ប្រវត្តិសាស្ត្រ​ដែល​លោក ហ៊ុន សែន បាន​យាង​ព្រះ​មហា​វីរក្សត្រ​ពី​ប្រទេស​ចិន ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​មាតុ​ប្រទេស នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ហើយ​បាន​ថ្វាយ​ព្រះអង្គ​នូវ​ព្រះ​ឋានៈ​ជា​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា​ទៀត​ផង។ ក្រៅ​ពី​នេះ​ព្រះរាជសារ​បាន​រំលឹក​និង​កោត​សរសើរ​សមិទ្ធផល​អភិវឌ្ឍន៍​ប្រទេស​ជាតិ ដែល​ជា​​ស្នាដៃ​របស់​លោក​នាយករដ្ឋមន្ត្រី​ថា មាន​ការ​​រីក​ចម្រើន លូតលាស់​ពាសពេញ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (12)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Cheyvorman007

ពី AngKorWat

លោក វ៉ាគឹមជាអ្នកសម្រេចជោគវាសនាប្រទេសខ្មែរ
លោក​ សម្តេចសេកបណ្ឌិតជាអ្នកសម្រេចជោគវាសនា
រាស្ត្រខ្មែររួមទាំងក្រុមគ្រួសារសេ្តច​ ហ៊ានក្អករករឿងអ្នកឯង
អោយរត់ចោលស្រុ ខានបានអោបប្រពន្ធក្មេងលែងមានអ្នក
ដើរតាមហែរហម​អាឡូវហ្នឹង យ៉ាត់ណា​ កម្មុយនីស
សមយ័កំព្យូទរ័មែនល្ងង់ដូចមុនទេវើយ កុំចង់មើលងាយ។

Nov 13, 2012 10:36 PM

វាសនា ហេង

ពី Phnom Penh

រឿងជាច្រើនប្រហែលជាសម្តេចទាំង២ខ្លាចហ៊ុនសែនមិនអោយសោយរាជ្យហើយទើបបានជាមិនដល់១ខែផងអរគុណ៣ដងទៅហើយ ហិហិហិហិ ពិតជាចំលែកមែនវាំងខ្មែរ

Nov 13, 2012 01:13 AM

ប្រទេសខ្មែរ

ពី ភ្នំពេញ

ខ្ញុំមិនដែលព្រួយពីរឿងស្តេចខ្មែរទេ និយាយតាមការមើលឃើញទេ
តាំងពីចូលស្រុកមកមិនដែលនៅក្នុងស្រុកផងទេ
ខ្ជិលនិយាយណាស់មកពីមិនចង់ស្វែងយល់
រឿងមិនកើតការ

Nov 13, 2012 01:09 AM

ណាល់

ពី Hanoi

ខ្ញុំមិនបានតាមជាប់ទេ​រឿងស្ដាច់។ក៏ប៉ុន្តែខ្ញុំតាមរឿងរដ្ធាភិបាលធ្វើបាបប្រជាជននិងកាត់ដីឲ្យយួន។

Nov 12, 2012 07:07 PM

អ្នក​អាន​អនាមិក

What about the ordinary people? The king and the queen should have asked Hun Sen to reunite with Khmer, not with Youn. In short, the king says for Hun Sen, and Hun Sen says for the King. No one says for the real people who love the ex-king.

Nov 12, 2012 12:34 AM

មើល​មតិ​ទាំង​អស់.