ប្រទេសកូរ៉េនឹងទទួលពលករខ្មែរចំនួន៣.៥០០នាក់បន្ថែមទៀតឲ្យទៅធ្វើការ ចំណែកកម្មការិនីខ្មែរទៅធ្វើការនៅប្រទេសកូរ៉េនិងស្រី្តខ្មែរដែលបានរៀបការជាមួយបុរសកូរ៉េនឹងត្រូវបានគាំពារដោយច្បាប់នៃប្រទេសនេះ។
កម្មករកាត់ដេរនៅក្នុងរោងចក្រមួយក្នុងទីក្រុងភ្នំពេញ។
អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកប្រធានាធិបតីកូរ៉េខាងត្បូងបានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះក្នុងជំនួបកំពូលរវាងលោកនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២២ តុលា។
លោក កុយ គួង បានបញ្ជាក់ថា ៖ «ឯកឧត្ដមប្រធានាធិបតី លី ម្យុងបាក់ (Lee Myung-bak) ហ្នឹង លោកលើកឡើងនៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីហ្នឹង គឺថា រដ្ឋាភិបាលកូរ៉េសម្រេចបង្កើនទទួលពលករកម្ពុជាយើងបន្ថែម៣.៥០០នាក់ទៀត ដែលចំនួនហ្នឹងឡើងដល់៩.០០០នាក់។ ទី២ គឺរដ្ឋាភិបាលកូរ៉េស្វាគមន៍ទទួលកម្មការិនីកម្ពុជាដែលចង់ធ្វើការងារនៅសាធារណរដ្ឋកូរ៉េ គឺរដ្ឋាភិបាលកូរ៉េស្វាគមន៍ទទួល។ ទី៣ គឺរដ្ឋាភិបាលកូរ៉េនឹងយកចិត្តទុកដាក់ការពារតាមច្បាប់កូរ៉េចំពោះស្ត្រីកម្ពុជាណាដែលបានរៀបការជាមួយបុរសកូរ៉េដោយស្របច្បាប់»។
រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃ២២ តុលា ក្រោយពេលចេញពីកិច្ចជំនួបកំពូលនោះដែរថា ដើម្បីឆ្លើយតបចំពោះទឹកចិត្តរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានសន្យាថា នឹងផ្តល់ទិដ្ឋាការរយៈពេលវែងចំពោះពលរដ្ឋកូរ៉េដែលមានបំណងធ្វើទេសចរណ៍នៅប្រទេសកម្ពុជា។
លោក ហោ ណាំហុង បានថ្លែងថា ៖ «កម្ពុជាយើងយល់ព្រមឲ្យទិដ្ឋាការមួយឆ្នាំសម្រាប់ទេសចរកូរ៉េ ដោយសារទេសចរកូរ៉េសព្វថ្ងៃជាទេសចរលំដាប់ថ្នាក់ទី១ ដើម្បីលើកទឹកចិត្តឲ្យទេសចរកូរ៉េមកកម្ពុជាឲ្យច្រើនដង»។
អ្នកវិភាគឯករាជ្យម្នាក់គឺលោកស្រី ជា វណ្ណាត បានសរសើរផងដែរចំពោះប្រទេសកូរ៉េខាងត្បូងថា ជាប្រទេសមួយដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការនាំពលករឲ្យចូលមកធ្វើការក្នុងប្រទេសខ្លួន ប៉ុន្តែលោកស្រីសម្ដែងពីក្តីកង្វល់ចំពោះយន្តការក្នុងការងារនាំពលករចេញរបស់កម្ពុជាថា ហាក់មិនទាន់ប្រសើរនៅឡើយ។
លោកស្រី ជា វណ្ណាត បានមានប្រសាសន៍ថា ៖ «រដ្ឋាភិបាលគួរតែមានការរៀបចំជាប្រព័ន្ធ ជាយន្តការមួយ ថាអ្នកហ្នឹងឯងត្រូវបានឆ្លងកាត់ការសិក្សារៀនសូត្រស្វែងយល់ពីប្រទេសកូរ៉េ»។
ប្រធានសមាគមជ្រើសរើសពលករកម្ពុជា លោក អន ប៊ុនហាក់ មានប្រសាសន៍ថា ទីផ្សារពលករនៅកូរ៉េមានប្រទេសចំនួន១០ប្រកួតប្រជែង ប៉ុន្តែពលករខ្មែរទទួលបានចំណាត់ថ្នាក់ល្អ ដោយហេតុថា ពលករខ្មែរត្រូវបានអ្នកវិនិយោគក៏ដូចជាម្ចាស់ក្រុមហ៊ុននិងសហគ្រាសធំៗបានទទួលស្គាល់ពីសមត្ថភាព ភាពអំណត់ និងចេះតស៊ូរាល់ឧបសគ្គ។ កត្តាទាំងនេះហើយដែលញ៉ាំងឲ្យក្រុមហ៊ុននានានៃប្រទេសកូរ៉េងាកមកជ្រើសរើសពលករខ្មែរឲ្យទៅធ្វើការនៅស្រុកគេជាបន្តបន្ទាប់នោះ៕
នគរបាលអន្តោប្រវេសន៍នៅប៉ោយប៉ែតបន្តរងការចោទថាជំរិតប្រាក់ពីកម្មករ
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
នាយករដ្ឋមន្ត្រីខ្មែរទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកនៅសិង្ហបុរី
កម្មករប្រមាណ៥០នាក់ស្វែងរកជំនួយក្នុងការតវ៉ាជាមួយរោងចក្រ
ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៅអ៊ីតាលី
រដ្ឋាភិបាលកម្ពុជាគ្រោងចរចាជាមួយរុស្ស៊ីស្ដីពីបញ្ហាបំណុល
កម្មកររោងចក្រនៅឃុំបែកចានធ្វើកូដកម្មប្រឆាំងនឹងថៅកែ
នាយករដ្ឋមន្ត្រីជប៉ុនប្រកាសជាថ្មីទៀតក្នុងការផ្តល់ជំនួយដល់កម្ពុជា
នាយករដ្ឋមន្ត្រីជប៉ុនបារម្ភពីបញ្ហាទំនាស់រវាងកម្ពុជានិងថៃ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
FIRST OF ALL I WOULD LIKE TO SAY THANK YOU TO PRIME MINISTER KOREAN AN JAPAN THAT HAD BEEN WORKING HARD TRIED TO SAME SAME CAMBODIA FROM POVERTY. IN THE NAME OF THE CAMBODIAN I FEEL ASHAME OF MY GORVERNMENT EMPLOYEE WHO HAD THE MOST MONEY IN THE WORLD,IN THE BANK, BUT THEY TRIED TO FORGET THE ENTIRE CAMBODIANS. THIS IS THE BIGEST MISTAKE OF CAMBODIANS WHO HAD THE MONEY BUT DON'T TO INVEST TRY TO HELP THEIR OWN NATIONS. I AM IN IN THE NAME OF CAMBODIAN I WOULD LIKE TO APRECIATE TO ALL THE COUNTRIES THAT HAD NEVER FORGET MY POOR COUNTRY THAT HAD BEEN ABUSED BY THAILAND ADN VIETNAM FOR LONG TIME AGO UNTIL NOW.MY NANE IS LEONINE A SON OF CAMBODIAN'S POLITICIAN IN WORLD WAR II, MY FATHER AND HIS TEAM WERE RESCUE BY JAPANESE TROOP FROM VIETNAM IN ON ISLAND SOCALLED "KOSH TRALACH" SOMEVHERE IN VIETNAME
2009-11-07 19:19
I have occassionally heard there have been some abuses of our workers in South Korea, and some were sexually abused. I believe that our government is fully aware of the issues and hope that the concerns were raised during the South Korean Preseident's visit to Cambodia. We need be assured that our workers are not enslaved in South Korea! Our embassy in South Korea needs to keep in close touch with our workers; there should be telephone hotline that they can reach the embassy any time and anyway! In spite of the issue, I have also heard that workers make good monies out there and send those monies home. Keep up your good work and do not forget to learn new skills so that when you come back; you can help our country or run your own business with those learned skills!
2009-10-24 10:16
មើលមតិទាំងអស់.