សាលាក្ដី​ខ្មែរ​ក្រហម​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

នៅ​ថ្ងៃ​ទី​១៣ កញ្ញា នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។
ដោយ ឡេង ម៉ាលី
2012-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អៀង ធីរិទ្ធ ៣០៥
​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​​ អ្នក​ស្រី​ អៀង ធីរិទ្ធ
រូប​ថត​សា​លា​ក្តី​ខ្មែរ​ក្រហម

សេចក្ដី​សម្រេច​ដោះ​លែង​នេះ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​បញ្ជាក់​ថា ដោយ​សារ​តែ​ជំងឺ​វង្វេងវង្វាន់ និង​បាត់​ការ​ចងចាំ ឬ​ហៅ​ថា​ជំងឺ អាលហ្សៃមើរ (Alzheimer) របស់​ជន​ជាប់​ចោទ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ទៅៗ មិន​អាច​ចូល​រួម​តតាំង​ក្ដី​ក្នុង​សវនាការ​បាន។

សេចក្ដី​សម្រេច​នេះ ក៏​ផ្អែក​លើ​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ផ្នែក​ពេទ្យ​ចាត់​តាំង​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​បញ្ជាក់​ក្នុង​សវនាការ កាល​ពី​ថ្ងៃ​ទី​៣០ និង​៣១ សីហា ថា ការ​ចុះ​ខ្សោយ​នៃ​ដំណើរ​ការ​ខួរ​ក្បាល​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នៅ​តែ​មិន​អាច​វិល​មក​សភាព​ធម្មតា​បាន​ទេ និង​អស់​លទ្ធភាព​ព្យាបាល​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ប្រការ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មិន​មាន​មូលដ្ឋាន​បន្ត​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​រូប​នេះ​បាន។

ទោះ​ជា​ដូច្នេះ​ក្ដី ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ បញ្ជាក់​បន្ថែម​ថា សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​ភ្ជាប់​ដោយ​វិធានការ​មួយ​ចំនួន ចំពោះ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ។

ការ​ដោះ​លែង​ក្រោម​វិធានការ​ទាំង​នេះ គឺ​ស្រប​គ្នា​នឹង​គោល​បំណង​របស់​ភាគី​សហ​ព្រះរាជអាជ្ញា​ដែរ ដែល​យល់​ស្រប​ឱ្យ​ដោះ​លែង​មាន​លក្ខខណ្ឌ។ លោក ឌឹម សុវណ្ណារុំ បញ្ជាក់​បន្ថែម​ថា ក្នុង​រយៈ​ពេល​២៤​ម៉ោង បន្ទាប់​ពី​ការ​ចេញ​សេចក្ដី​សម្រេច​នេះ បើ​ពុំ​មាន​ការ​ជំទាស់​អ្វី​ពី​ភាគី​សហ​ព្រះរាជ​អាជ្ញា​ទៀត​ទេ ជន​ជាប់​ចោទ អៀង ធីរិទ្ធ នឹង​បាន​ដោះ​លែង​ពី​កន្លែង​ឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​សុក្រ ទី​១៤ កញ្ញា។

អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម លោក ឡុង បញ្ញាវុឌ្ឍ ថ្លែង​ថា តាម​ផ្លូវ​ច្បាប់ ការ​ដោះ​លែង​នេះ ជា​ការ​ត្រឹមត្រូវ បើ​ទោះ​ជា​ពិបាក​ទទួល​យក​ដោយ​ជន​រងគ្រោះ​ក៏​ដោយ។

អង្គ​ជំនុំជម្រះ​​បញ្ជាក់​ខាង​ចុង​ក្រោយ​ថា សេចក្ដី​សម្រេច​ដែល​ថា ជន​ជាប់​ចោទ​មិន​មាន​សម្បទា​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​សវនាការ​នេះ មិន​មែន​ជា​ការ​សម្រេច​អំពី​ពិរុទ្ធភាព​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឡើយ ហើយ​ជន​ជន​ជាប់​ចោទ ក៏​មិន​រួច​ពី​ការ​ចោទ​ប្រកាន់​ដែរ។

ទន្ទឹម​គ្នា​នេះ​ដែរ ក្រុម​ចៅក្រម អ្នក​ច្បាប់ មន្ត្រី​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម និង​អ្នក​ពាក់ព័ន្ធ​ជាង​២០០​នាក់ បាន​ជួបជុំ​គ្នា​ក្នុង​សិក្ខាសាលា​មួយ ហើយ​ពិភាក្សា​គ្នា​ថា តើ​សាលាក្ដី​នេះ នឹង​បន្សល់​ទុក​អំពី​កេរដំណែល​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​កម្ពុជា និង​មនុស្ស​ជាតិ​លើ​លោក​យើង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Vuth Lee

ពី Lowell, Massachusetts,U.S.A

I understand a hundred percents of how much sufferings we all had went through in the years from 1975-1979. I had 22 of my own family members lost their lives. My Khmer patriots! Ieng Thirith is set freed by this court is acceptable because she can't stand trial due her mental incompetence. All Khmers, please think this way, Ieng Thirith had committed her horrible acts to our victims and can walk free that is unbelievable, but we are the Buddhists, we should believed in Karma: the force created by a person's actions that is believed in Buddhism to determine what that person's next life will be like.

Sep 14, 2012 05:54 PM

អ្នក​អាន​អនាមិក

ទាយទុកជាមុនអ្នកត្រូវដោះលែងទី២ជាអៀងសារីព្រោះខ្មែរក្រហមបំរើយួន

Sep 14, 2012 05:48 PM

អ្នក​អាន​អនាមិក

We all know they are criminal people and guilty for very long period of time. Why waste to much money for court? Using huge amount of money for nothing. It's so unfair for Cambodian people who have family members suffering from war.

Sep 14, 2012 11:04 AM

Khmer

ពី Phnom Penh

ចំពោះ ខ្ញុំ ទោះជាឆ្កួត, ឡប ឬស្លាប់ ក៍ដោយ ក៌ត្រូវកាត់ទោសដែរ។ កំអោយអ្នកក្រោយ ធ្វើតាម តំរាប់ នេះ
-ចំពោះខ្ញុំំមានសាច់ញាតិ ស្លាប់ក្រោមការដឹកនាំរបស់ពួកវា
+ប្រហែល ជាលោកៗ កុលាការ គ្មានសាច់ញាត់ស្លាប់ទេ មើល។ លើលឡែងតែបរទេស។

Sep 14, 2012 12:49 AM

កូន ខ្មែរ

ពី ភព

ការដោះលែងនេះប្រសើរជាងដោះលែងហ៊ុន សែន,ហោ ណាំហុងនិងសីហនុមិនឱ្យមានពាក់ពន្ធរៀងខ្មែរបាត់បង់ដីឱ្យ
ទៅយួនដែរ។

Sep 13, 2012 04:47 PM

មើល​មតិ​ទាំង​អស់.