អង្គការនេះបានលើកករណី ០០៣ និង ០០៤ ដែលចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង ខាងភាគីកម្ពុជា និងចៅក្រមស៊ើបអង្កេតខាងភាគីអង្គការសហប្រជាជាតិ គឺលោក Siegfried Blunk មិនបានអនុវត្តការស៊ើបអង្កេតប្រកបដោយបរិសុទ្ធ ដោយឥតលម្អៀង និងដោយប្រសិទ្ធភាព ហើយថា ទំនងជានឹងទម្លាក់ករណីទាំងពីរនេះចោលដោយឥតយកចិត្តទុកដាក់ និងគ្មានការស៊ើបអង្កេត។
នៅឆ្នាំ២០០៨ សហព្រះរាជអាជ្ញាអន្តរជាតិ បានចោទប្រកាន់អតីតមេបញ្ជាការយោធាខ្មែរក្រហមឈ្មោះ ស៊ូ ម៉េត និង មាស មុត ក្នុងករណី ០០៣ ហើយចោទគណៈតំបន់បីនាក់ ឈ្មោះ ឱម អាន យឹម ទិត និង អ៊ឹម ចែម អំពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងករណី០០៤៕