អាមេរិក​ចែក​ចាយ​មួក​ការពារ​សុវត្ថិភាព​នៅ​ខេត្ត​ក្រចេះ

2012-02-25

រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក តាម​រយៈ​មជ្ឈ​មណ្ឌល​បង្ការ និង​កម្ចាត់​ជំងឺ​នៃ​សហ​រដ្ឋ​អាមេរិក (US-CDC) ថ្មីៗ​នេះ បាន​ចែក​មួក​ការ​ពារ​សុវត្ថិភាព​ចំនួន ៥១៦​មួក ដល់​សិស្សានុសិស្ស និង​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សណ្ដាន់​១ និង​សាលា​បឋម​សិក្សា​ភូមិ​ធំ នៅ​ខេត្ត​ក្រចេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សហ​រដ្ឋ​អាមេរិក និង​មូលនិធិ​បង្ការ​របួស​នៅ​អាស៊ី (AIP Foundation) បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​មួក​ការ​ពារ​សុវត្ថិភាព​សម្រាប់​កុមារ ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​កង់ ឬ​ម៉ូតូ។ ស្ថាន​ទូត​អាមេរិក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​ផ្ដល់​មួក​សុវត្ថិភាព​ដល់​កុមារ​នៅ​ខេត្ត​ក្រចេះ​នោះ គឺ​ក្នុង​បំណង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ ដែល​កុមារ​កម្ពុជា​កំពុង​ប្រឈម​មុខ​ធ្ងន់ធ្ងរ។

របាយការណ៍​របស់​មូលនិធិ (AIP) បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០១១ មាន​កុមារ​កម្ពុជា ១៤៨​នាក់ ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ និង​ថា ជិត​ពាក់​កណ្ដាល​នៃ​កុមារ​រង​គ្រោះ​ស្លាប់​ដោយ​សារ​រង​បួស​ក្បាល​ធ្ងន់ធ្ងរ។

មន្ត្រី​ស្ថាន​ទូត​អាមេរិក​អះអាង​ថា អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឬ​កង់ ទាំង​មនុស្ស​ចាស់ ឬ​ក្មេង ដែល​បាន​ប្រើប្រាស់​មួក​ការ​ពារ​សុវត្ថិភាព មាន​ទាំង​អស់ ៨% នៅ​ទូទាំង​ប្រទេស។ លោក​ស្រី Dianne Syrvalin តំណាង​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ដែល​បាន​ចូល​រួម​ប្រគល់​មួក​សុវត្ថិភាព​នោះ ថ្លែង​អំពាវនាវ​ឲ្យ​កុមារ និង​មនុស្ស​ពេញ​វ័យ ត្រូវ​ពាក់​មួក​ការ​ពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្នា ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​កង់ ឬ​ម៉ូតូ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ដល់​អាយុ​ជីវិត។

លោក គឹម បញ្ញា ជា​ប្រធាន​មូលនិធិ AIP ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​គ្រប់​រូប​ភាព អប់រំ​ពល​រដ្ឋ​កម្ពុជា ពិសេស​កុមារ​ឲ្យ​ចូល​រួម​ប្រើប្រាស់​មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឲ្យ​បាន​គ្រប់ៗគ្នា។ ចំណែក​លោក ហឿ ស៊ីយ៉ែម អភិបាល​រង​ខេត្ត​ក្រចេះ​ទទួល​ស្គាល់​ថា គ្រោះ​ថ្នាក់​ចរាចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក :

Feb 26, 2012 01:24 PM

អ្នក​អាន​អនាមិក :

Feb 25, 2012 10:25 AM

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រារាំង​អង្គការ​មិន​ឲ្យ​ចែក​អំណោយ​ដល់​កុមារ​កំព្រា

មន្ត្រី​រាជការ​នៅ​មណ្ឌលគិរី​មិន​បាន​បើក​ប្រាក់​បៀវត្ស​៣​ខែ​ហើយ

អាជ្ញាធរ​រក​ឃើញ​សារធាតុ​គីមី​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម

សាលា​រាជធានី​ភ្នំពេញ​ហាម​មិន​ឲ្យ​រថយន្ត​ដឹក​សាំង​បើក​ឆ្លង​ទីក្រុង​៥​ថ្ងៃ

ប្រជា​នេសាទ​នៅ​កំពត​ត្អូញ​ពី​ការ​ពិបាក​ចត​ទូក​ដោយសារ​គំនរ​ខ្សាច់

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​ថា​យក​តម្លៃ​សេវា​ធ្វើ​លិខិត​ផ្សេងៗ​ថ្លៃ

មន្ត្រី​រាជការ​នៅ​តាកែវ​បើក​ប្រាក់​ខែ​យឺត

រលំ​អគារ​រោងចក្រ​មួយ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org