សាលាក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

សាលា​ក្ដី​ខ្មែរ​ក្រហម មិន​ទាន់​បាន​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ តាម​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា។
ដោយ ឡេង ម៉ាលី
2012-09-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អៀង ធីរិទ្ធ ៣០៥
១៩-តុលា-២០១១៖ ជន​ជាប់​ចោទ អៀង ធីរិទ្ធ នៅ​ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។
Photo courtesy of ECCC

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ឱ្យ​ដឹង​ថា ការ​មិន​ទាន់​បាន​ដោះលែង​នេះ ក៏​ព្រោះ​តែ​ភាគី​សហ​ព្រះរាជ​អាជ្ញា​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង ហើយ​បន្ត​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត៖ «នៅ​ព្រឹក​មិញ​នេះ សហ​ព្រះរាជ​អាជ្ញា​បាន​ដាក់​បណ្ដឹង​សាទុក្ខ ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ដោយ​ស្នើសុំ​ឱ្យ​ពន្យារ​នូវ​ការ​ដោះលែង​លោកស្រី អៀង ធីរិទ្ធ សិន ហើយ​បាន​ស្នើសុំ​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ដើម្បី​ធ្វើ​យ៉ាង​ម៉េច ឱ្យ​ការ​ដោះលែង​លោកស្រី អៀង ធីរិទ្ធ នេះ ធ្វើ​ឡើង​ដោយ​មាន​លក្ខខណ្ឌ»

កាល​នៅ​ថ្ងៃ​ទី១៣ កញ្ញា សាលា​ដំបូង​បាន​សម្រេច​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដោយ​បញ្ជាក់​ហេតុផល​ថា ដោយ​សារ​តែ​ជំងឺ​វង្វេងវង្វាន់ និង​បាត់​ការ​ចងចាំ​របស់​ជន​ជាប់​ចោទ​កាន់​តែ​ធ្ងន់ធ្ងរ មិន​អាច​ចូល​រួម​ត​តាំង​ក្ដី​ក្នុង​សវនាការ​បាន។ ហេតុផល​នេះ គឺ​ផ្អែក​តាម​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ផ្នែក​ពេទ្យ ចាត់​តាំង​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​បញ្ជាក់​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី៣០ និង​៣១ សីហា។

សេចក្ដី​សម្រេច​របស់​សាលា​ដំបូង មិន​បាន​ដាក់​លក្ខខណ្ឌ​ទេ ក៏ប៉ុន្តែ បាន​ដាក់​វិធានការ​មួយ​ចំនួន។ លោក នេត្រ ភក្ត្រា ថ្លែង​ថា ឥឡូវ​នេះ សហ​ព្រះរាជ​អាជ្ញា​បាន​ស្នើសុំ​ដាក់​លក្ខខណ្ឌ​ចំនួន​៦ចំណុច​បន្ថែម​ទៀត៖ «លក្ខខណ្ឌ​ដែល​បាន​ដាក់​នោះ គឺ​មាន​ដូចជា ត្រូវ​ស្នាក់​ក្នុង​លំនៅឋាន​ជាក់​លាក់​មួយ ដែល​សហ​មេធាវី​ការពារ​ក្ដី​របស់​គាត់ ត្រូវ​ប្រាប់​អំពី​អាសយដ្ឋាន ឬ​ត្រូវ​បង្ហាញ​ខ្លួន​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ក៏​មន្ត្រី​ផ្លូវ​ការ ដែល​ចាត់​តាំង​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ត្រូវ​ពិនិត្យ​ពី​សុវត្ថិភាព ហើយ​ឱ្យ​គាត់​ប្រគល់​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​របស់​គាត់ ហើយ​មិន​ត្រូវ​ទាក់​ទង​នឹង​ភាគី​ផ្សេងៗ ដែល​ទាក់​ទង​ជាមួយ​នឹង​សំណុំ​រឿង ជាពិសេស គឺ​ជាមួយ​នឹង​សាក្សី ជាមួយ​នឹង​អ្នក​ជំនាញ ដើម​បណ្ដឹង​រដ្ឋប្បវេណី លើក​លែង​តែ​ស្វាមី​របស់​គាត់ គឺ​លោក អៀង សារី និង​ទី៦ នោះ គឺ​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​វេជ្ជសាស្ត្រ ដោយ​អ្នក​អនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ចាត់​តាំង ៦ខែ​ម្ដង»។

សហ​ព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​ថា លក្ខខណ្ឌ​សម្រាប់​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ មិន​ត្រឹម​តែ​គិត​អំពី​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ទេ គឺ​ត្រូវ​ពិចារណា​ដែរ​អំពី​សិទ្ធិ​របស់​ជន​រងគ្រោះ ដើម​បណ្ដឹង​រដ្ឋប្បវេណី សហ​ព្រះរាជ​អាជ្ញា និង​សហគមន៍​អន្តរជាតិ រួម​នឹង​កត្តា​ផ្សះផ្សា​ជាតិ ស្ថិរភាព យុត្តិធម៌ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ។

សហ​ព្រះរាជ​អាជ្ញា ក៏​ស្នើសុំ​ឱ្យ​សាលា​ដំបូង​ផ្អាក​ការ​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ រហូត​ទាល់​តែ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​លើ​បណ្ដឹង​សាទុក្ខ​នេះ​សិន ស្រប​តាម​វិធានការ​ផ្ទៃ​ក្នុង​តុលាការ​កំពូល ទុក​ពេល​២ថ្ងៃ​សម្រាប់​ពិនិត្យ​បណ្ដឹង​សាទុក្ខ និង​រយៈពេល​១៥ថ្ងៃ សម្រាប់​ធ្វើ​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ។ ដូច្នេះ លទ្ធផល​ដោះលែង គេ​រំពឹង​ថា​នឹង​អាច​ដឹង​នៅ​ក្នុង​ខែ​តុលា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I am glade that the court put more restiction on her releases. She was, is and will?? cancile/d to the society.

Sep 15, 2012 08:41 AM

អ្នក​អាន​អនាមិក

ថាតុលាការហ៊ុនសែនចុះវាឡប់ដល់តុលារការកូនកាត់បែជាឡប់ហើយឆ្គួតទៀត???អភ័ពណាស់ប្រជាពលរដ្ខខ្មែរ។

Sep 15, 2012 12:49 AM

អាន បាន សុខ

ពី តាកែវ

នេះហើយរបៀបធ្វើការរបស់តុលាការខ្មែរ។ខាងឆ្វេងថាលែង
តែខាងស្ដាំថាទេ។ហា៎..ហា៎..ហា៎...។

Sep 14, 2012 08:17 PM

siemreap

គួរអោយ ខឹងខ្លាំងំឮណាស់! កាលសម័យ នោះ ក្រុមនេះ ធ្វើបាប ខ្មែរ ដូចសត្វ។ តុលាការ បែរជាអោយសិទ្វ គ្រប់យ៉ាង ទៅ ពួក ទមិឡ ទាំងនេះ ទៅវិញ!!

Sep 14, 2012 04:39 PM

អ្នក​អាន​អនាមិក

The court cannot find enough evidences to charge.The funny thing is :when she was in power,she was happy to see Khmer people persecuted and killed over 2,000,000 lives.
It is not different from other Khmer leader have had done to Khmer(Sihanouk, Pot, Sen).

Sep 16, 2012 09:58 AM

KHMER

ពី BOTHELL,WASHINGTON USA

ALL PEOPLE COMPARE ABOUT MOM SONANDO AND IENG THEARITH.CRIME BECOMES TO CUT OFF THE JAIL,DO NOT CRIME BECOMES TO CHARGE IN THE COURT.

Sep 14, 2012 03:06 PM

មើល​មតិ​ទាំង​អស់.