ជន​ជាប់​ចោទ នួន ជា បដិសេធ​ថា​គ្មាន​តួនាទី​ជា​យោធា​បក្ស​កុម្មុយនិស្ត

អង្គ​ជំនុំ​ជម្រះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១០ តុលា បើក​សវនាការ​ផ្ដល់​វេទិកា​ជូន​លោក នួន ជា ធ្វើ​សេចក្ដី​ថ្លែងការណ៍ និង​កត់​សម្គាល់​តប​ទៅ​នឹង​បណ្ដា​កថាខណ្ឌ​ទាំង​ឡាយ​ដែល​អង្គ​ជំនុំ​ជម្រះ​លើក​យក​មក​បកស្រាយ​ក្នុង​សំណុំ​រឿង ០០២ ទាក់ទង​នឹង​តួនាទី​របស់​ជន​ជាប់​ចោទ​ក្នុង​គណៈកម្មាធិការ​យោធា។
ដោយ វណ្ណ វិចារ
2012-10-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នួន ជា ៣០៥
នួន ជា ក្នុង​អំឡុង​ពេល​សវនាការ​បឋម​លើ​សំណុំ​រឿង ០០២ ថ្ងៃ​ទី​៣ នា​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១១។
Photo courtesy of ECCC

លោក នួន ជា ថ្លែង​ថា លោក​សូម​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ ចំពោះ​តួនាទី​របស់​លោក​ជា​គណៈកម្មាធិការ​យោធា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​តួនាទី​នៅ​ក្នុង​ការ​គ្រប់គ្រង​មន្ទីរ​ស-​២១។

លោក​បន្ត​ថា លោក​សុំ​បំភ្លឺ និង​បដិសេធ​នៅ​ក្នុង​កថាខណ្ឌ​ទាំង​អស់​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ក្នុង​តួនាទី​យោធា៖ «កថាខណ្ឌ​ទាំង​ឡាយ​ណា​ដែល​ចោទ​ប្រកាន់​ពី​តួនាទី​របស់​ខ្ញុំ​ក្នុង​គណៈកម្មាធិការ​យោធា និង​មន្ទីរ​ស-២១ និង​បញ្ហា​សន្តិសុខ ខ្ញុំ​សូម​បដិសេធ​ថា ខ្ញុំ​មិន​ដែល​ជា​សមាជិក​ក្នុង​គណៈកម្មាធិការ​នេះ​ទេ ដូច​គ្នា​នេះ​ដែរ ខ្ញុំ​ក៏​មិន​មាន​តួនាទី​ក្នុង​មន្ទីរ​ស-២១​ដែរ»

សហ​ព្រះរាជអាជ្ញា​នៅ​ថ្ងៃ​ទី​៩ តុលា ស្នើ​សុំ​អង្គ​ជំនុំ​ជម្រះ​បន្ថែម​អង្គហេតុ​មួយ​ទៀត សម្រាប់​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ នួន ជា បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​បញ្ចប់​ការ​ស្ដាប់​សាក្សី មាស វឿន ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។

អង្គហេតុ​បន្ថែម​នេះ គឺ​ការ​សម្លាប់​ទាហាន និង​អតីត​មន្ត្រី​រដ្ឋការ​នៃ​របប លន់ នល់ នៅ​ទួលពោធិ៍ជ្រៃ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។ កន្លែង​សម្លាប់​នៅ​ទួលពោធិ៍ជ្រៃ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​មនុស្ស​ស្លាប់​ចំនួន ២​ពាន់ ទៅ ៣​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បង្រៀនគេឲ្យ ដាច់ ខាត លាក់ការណ៍ខ្ពស់ ធ្លាប់ខ្លួនទល់ជល់ចំណាស់នេះទៀត។ បើធ្លាប់ជារាជសី កុំមកធ្វើជាទន្សាយ វាខូចដល់ជនបដិវដ្ឋជំនាន់បន្ទាប់

Oct 10, 2012 11:09 PM

Eagle Master

ពី Pa(USA)

He is peoples enemy but without Khmer rouge kampuchea it surely became Tibet.Uygher,finaly a coutry has afloating in the world.I feel do not want talk too much about this,please find out ,how Isreal has borned.

Oct 10, 2012 07:02 PM

2nd Chhut Wuthy

ពី Prey Lang

This time, you are unable to escape your death sentence that is handing down by yourself because you had suffered and killed more and more innocent Khmer Nationalists as well as poors and weak ones. Your faith will be judged by millions of frustrated Khmers who were lossing their houses and lands to your innercircle-generals, cousins, Ok-Nha.......Hun Sen, be remembered!!!The 2nd Chhut Wuthy vows to revenge untill you die.

Oct 10, 2012 06:55 PM

Chhut Wuthy

ពី Prey Lang

Hun Sen, do you see what happen to Noun Chea(your former boss)? Noun Chea was a Youn and China's dog, now, you(Hun Sen) yourself fall into Noun Chea's category-China and Youn dog, too.

Oct 10, 2012 06:43 PM

អាន បាន សុខ

ពី តាកែវ

ចង់ដឹងការពិតពីលោកនួន ជាម្ដេចមិនកោះហៅសីហនុ,
ហោ ណាំហុងនិងហ៊ុន សែនមកសួរ?ឬមួយអស់លោក
ទាំងនោះជាចៅហ្វាយនាយចោរក្រមទើបមិនហ៊ាន?។

Oct 10, 2012 02:22 PM

អ្នក​អាន​អនាមិក

ត្រូវហើយអានបានសុខ​និយាយ

Oct 12, 2012 01:39 AM

មើល​មតិ​ទាំង​អស់.