តំណាងអយ្យការអមតុលាការខេត្តតាកែវបានសម្រេចដាក់សំណើឲ្យចៅក្រមតុលាការខេត្តកំពតឃុំខ្លួនភាគីដើមបណ្តឹងនិងជនពាក់ព័ន្ធមួយចំនួនទៀតសរុប៧នាក់ ក្នុងករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនៅខេត្តកំពត ដែលបណ្តាលឲ្យភាគីម្ចាស់ដីគឺស្ត្រីចំណាស់ម្នាក់ឈ្មោះ មូល លន់ ត្រូវជាប់ពន្ធនាគារកាលពីពេលថ្មីៗនេះ។
តាមឯកសារដែលវិទ្យុអាស៊ីសេរីទទួលបាន តំណាងអយ្យការខេត្តតាកែវ ព្រះរាជអាជ្ញា មាស សុភ័ក្ត្រ បានសម្រេចបើកការស៊ើបអង្កេតលើបណ្តឹងរបស់អ្នកស្រី មូល លន់ ដែលបានប្តឹងចោទប្រកាន់ភាគីដើមបណ្តឹងថាបានក្លែងបន្លំឯកសាររហូតដល់ធ្វើឲ្យអ្នកស្រីត្រូវចាញ់ក្តី និងត្រូវជាប់ពន្ធនាគារថែមទៀតនោះ។ ទោះបីជាយ៉ាងនេះក្តី ព្រះរាជអាជ្ញាអមតុលាការខេត្តតាកែវ គឺលោក មាស សុភ័ក្ត្រ សុំមិនធ្វើអត្ថាធិប្បាយចំពោះបញ្ហាខាងលើនេះទេ។
លោក មាស សុភ័ក្ត្រ បានមានប្រសាសន៍ថា ៖ «ទាក់ទិននឹងកិច្ចការងារនេះសូមអធ្យាស្រ័យ នេះជាការសម្ងាត់នៃការស៊ើបអង្កេត ដោយសារថាជាមូលដ្ឋានដំបូងក្នុងការសម្រេចចោទប្រកាន់... ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយទាំងអស់។ សូមអធ្យាស្រ័យ!»។
ជម្លោះដីភូមិរវាងអ្នកស្រី មូល លន់ និងសាច់ញាតិខាងប្តីគាត់ គឺឈ្មោះ សែម ស៊ន, សែម ហ៊ង, សែម ម៉ៅ និង សែម យឿន នៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ត្រូវបានតុលាការខេត្តកំពតកាត់ឲ្យអ្នកស្រី មូល លន់ ចាញ់ក្តីដោយតម្រូវឲ្យគាត់ជាប់ពន្ធនាគារនិងត្រូវសងប្រាក់ឲ្យភាគីដើមបណ្តឹងផងដែរ។
អ្នកស្រី មូល លន់ បញ្ជាក់ថា ការកាត់ក្តីនេះមានភាពអយុត្តិធ៌ម ដោយសារក្រុមមនុស្សមួយចំនួនដូចជា លោក ហួន ម៉ានី ចៅក្រមនិងជាប្រធានតុលាការខេត្តកំពត ព្រមទាំង លោក ម៉ាន់ បូរ៉េត ជាក្រឡាបញ្ជីសាលាដំបូងខេត្តកំពត, លោក ឈូក ផូ មេឃុំកោះតូច, អ្នកស្រី វង់ ភារី គិលានុបដ្ឋាយិកានៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានឃុបឃិតជាមួយភាគីដើមបណ្តឹងក្លែងឯកសារដោយបន្លំស្នាមមេដៃប្តីគាត់ក្នុងការប៉ុនប៉ងរំលោភយកដីធ្លីដែលជាមរតករបស់ប្តីគាត់។
បើទោះបីជាអ្នកស្រីបានដាក់បណ្ដឹងស្ទើរគ្រប់កន្លែង ប៉ុន្តែពុំត្រូវបានស្ថាប័នណាមួយលើកយកមកពិចារណាឡើយ។ ថ្មីៗនេះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវដោយរកឃើញថា ឯកសារដែលតុលាការខេត្តកំពតប្រើប្រាស់ក្នុងការកាត់ឲ្យអ្នកស្រី មូល លន់ ចាញ់ក្តីនោះ គឺជាឯកសារក្លែងបន្លំ។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ឯកសាររបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃអាចជួយឲ្យអ្នកស្រី មូល លន់ ឈានទៅដល់ការជំនុំជម្រះក្តីសាឡើងវិញផងដែរ។
លោក សុក សំអឿន បានបញ្ជាក់ថា ៖ «បើសិនជាតុលាការកំពូលយល់ព្រម គេនឹងសើរើ គេនឹងពិនិត្យមើល ហើយគេបើកសវនាការសម្រេចទទួលបណ្ដឹងសើរើហ្នឹងឬអត់អ៊ីចឹងណា៎! ហើយប្រសិនបើគេទទួល គេបញ្ជូនទៅតុលាការថ្នាក់ក្រោមដើម្បីធ្វើការស៊ើបអង្កេតម្ដងទៀត»។
ថ្វីបើមានពន្លឺខ្លះៗថា ការកាត់ក្តីរបស់តុលាការខេត្តកំពតត្រូវបានអះអាងថាអយុត្តិធម៌ ប៉ុន្តែមកដល់ពេលនេះ អ្នកស្រី មូល លន់ កំពុងនៅក្នុងពន្ធនាគារនៅឡើយ៕
អាជ្ញាធរខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៤នាក់បន្ថែមទៀតក្នុងរឿងជម្លោះដី
ជនជាតិភាគតិចនៅមណ្ឌលគិរីបារម្ភថាក្រុមហ៊ុនធ្វើឲ្យបាត់ដីចម្ការវិលជុំ
ពលរដ្ឋមានជម្លោះដីនៅឧត្ដរមានជ័យបន្តតវ៉ានៅទីស្ដីការគណៈរដ្ឋមន្រ្តី
ស្ថានភាពបញ្ហាជម្លោះដីនៅស្រុកសន្ទុកខេត្តកំពង់ធំ
សង្គមស៊ីវិលស៊ើបអង្កេតករណីក្រុមហ៊ុនរំលោភបំពានលើជនជាតិភាគតិច
សមត្ថកិច្ចខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៣នាក់ក្នុងរឿងជម្លោះដី
សមត្ថកិច្ចខែត្រកំពង់ធំបាញ់បង្រ្កាបការតវ៉ារបស់ពលរដ្ឋក្នុងរឿងជម្លោះដី
អាជ្ញាធរវៀតណាមហាមឃាត់ខ្មែរក្រោមមិនឲ្យធ្វើស្រែលើដីដូនតា
ក្រឡាបញ្ជីតុលាការខេត្តកំពង់ធំរងការចោទថាគំរាមពលរដ្ឋក្នុងរឿងទំនាស់ដី
អាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងកោះប្រជុំក្រុមហ៊ុនដែលមិនវិនិយោគចំគោលដៅ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.