ទោះជាយ៉ាងណា ប្រជាពលរដ្ឋបានថ្លែងថា មន្ត្រីខេត្តមិនបានឆ្លើយតបចំពោះការស្នើសុំរបស់ពួកគាត់ទេ ហើយបានឲ្យប្រជាពលរដ្ឋធ្វើលិខិតដាក់ទៅកាន់តុលាការវិញ។
ប្រជាពលរដ្ឋបានត្រឡប់ទៅលំនៅរៀងៗខ្លួនវិញ បន្ទាប់ពីបានជួបប្រជុំគ្នាប្រមាណ ២ម៉ោងរួចមក។
កាលពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១១ ក្រុមប្រជាពលរដ្ឋបាននាំគ្នាឈរតវ៉ាដោយបិទផ្លូវជាតិលេខ៤ ម្ដងរួចមកហើយ នៅត្រង់ចំណុចមុខសាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ សង្កាត់លេខមួយ ដើម្បីទាមទារឲ្យតុលាការខេត្តព្រះសីហនុ ផ្អាកសកម្មភាពចុះអនុវត្តសាលក្រមរឹបអូសយកដីរបស់ពួកគាត់ ដែលតុលាការគ្រោងធ្វើនៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ៕