0:00 / 0:00
ការដែលប្រជាពលរដ្ឋយល់ព្រមបើកផ្លូវវិញនេះ គឺដោយសារតែអភិបាលរងខេត្តក្រចេះ និងស្នងការនគរបាលខេត្តក្រចេះ បានចុះទៅសម្របសម្រួល អន្តរាគមន៍ នៅព្រឹកថ្ងៃ១៩ មករា ឆ្នាំ២០១២ ដោយបានយល់ព្រមរកដំណោះស្រាយលើ ៥ចំណុច។
ចំណុចទី១ បង្កើតគណៈកម្មការដោះស្រាយវិវាទ ទី២ បញ្ឈប់មិនឲ្យមានសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនប៉ះពាល់លើដីពលរដ្ឋ ទី៣ ស្វែងរកចាប់ខ្លួនជនដៃដល់បាញ់ប្រជាពលរដ្ឋ ៤នាក់ ទី៤ ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ និងផ្ដល់សំណងដល់ជនរងគ្រោះ និងទី៥ ផ្ដល់ដីដែលក្រុមហ៊ុនឈូសឆាយរំលោភយកជូនប្រជាពលរដ្ឋវិញ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារ៖
