លិខិតដែលចុះហត្ថលេខា ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០១២ ដោយលោក ហូ សិទ្ធី នាយកខុទ្ទកាល័យ លោកនាយករដ្ឋមន្រ្តី គឺជាការឆ្លើយតបទៅនឹងសំណើរបស់សហគមន៍បឹងកក់ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហគមន៍បុរីកីឡា កាលពីថ្ងៃទី ២៦ ខែមេសា។
សំណើសុំនោះបានសុំឲ្យលោក ហ៊ុន សែន អន្តរាគមន៍ និងស្វែងរកយុត្តិធម៌ដល់ពួកគាត់ ដែលមិនទាន់បានផ្ទះនៅតំបន់បុរីកីឡាចំនួន ១១៧ គ្រួសារ អ្នកបឹងកក់មិនទាន់បានដីតាមអនុក្រឹត្យចំនួនជាង១២ ហិកតារ និងជួយដោះស្រាយជីវភាពពួកគាត់កំពុងខ្វះខាត នៅពេលដែលចាកចេញ។
ក៏ប៉ុន្តែ លោក កើត ឆែ នាយកខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា លោកនៅពុំទាន់បានទទួលព័ត៌មាននេះនៅឡើយទេ នៅថ្ងៃច័ន្ទ ទី ៧ ខែឧសភានេះ៕