អ្នក​ស្រុក​នៅ​ស្ទឹងហាវ​ចាក​ចេញ​ពី​ផ្ទះ​ដោយ​សារ​ជម្លោះ​ដី​ធ្លី

ពយរ៉ុងរាំង ឬ​ហៅ​ពយចង្រាំង គឺ​ជា​កោះ​មួយ​ស្ថិត​នៅ​ដាច់​ស្រយាល​ពី​គេ នៃ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​កាល​ពី​មុន​ជា​ទឹក​ដី​រដ្ឋបាល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​លើ​កោះ​នោះ​ជា​ច្រើន​គ្រួសារ បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ជា​បន្ត​បន្ទាប់ ដោយ​សារ​តែ​មាន​ជម្លោះ​ដី​ធ្លី និង​មាន​ការ​គំរាម​កំហែង​ពី​ក្រុម​កម្មករ និង​សន្តិសុខ​យាម​ចម្ការ​អាកាស្យារ​ឲ្យ​លោក ជៀម ផែន ដែល​គេ​ស្គាល់​ច្បាស់​ថា មាន​ងារ​ជា ឧកញ៉ា និង​ជា​ថៅកែ​ស្រាបៀ​លីអូ (LEO) នៅ​ខេត្ត​កោះកុង។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់​លោក ជិន ជេដ្ឋា៖

រូបថត​ដោយ​លោក ជិន ជេដ្ឋា

ផ្លូវ​ចូល​ទៅ​កោះ​ពយរ៉ុងរាំង កាត់​វាល​ស្បូវ​ក្រាស់។

ផ្លូវ​ចូល​ទៅ​កោះ​ពយរ៉ុងរាំង កាត់​វាល​ស្បូវ​ក្រាស់។

ដៃ​ព្រែក​កាត់​ផ្លូវ​ចូល​ទៅ​កោះ​រ៉ុងរាំង។

ដៃ​ព្រែក​កាត់​ផ្លូវ​ចូល​ទៅ​កោះ​រ៉ុងរាំង។

ក្រុម​ការងារ​សមាគម អាដហុក ប្រចាំ​ខេត្ត​កោះកុង​ជិះ​ម៉ូតូ​ឆ្លង​កាត់​ព្រែក។

ក្រុម​ការងារ​សមាគម អាដហុក ប្រចាំ​ខេត្ត​កោះកុង​ជិះ​ម៉ូតូ​ឆ្លង​កាត់​ព្រែក។

ប្រជាពលរដ្ឋ​ជួយ​រុញ​ម៉ូតូ​ក្រុម​ការងារ​សមាគម​ចេញ​ពី​ដី​ភក់ នៅ​តាម​ផ្លូវ​ចូល​ទៅ​កោះ​រ៉ុងរាំង។

ប្រជាពលរដ្ឋ​ជួយ​រុញ​ម៉ូតូ​ក្រុម​ការងារ​សមាគម​ចេញ​ពី​ដី​ភក់ នៅ​តាម​ផ្លូវ​ចូល​ទៅ​កោះ​រ៉ុងរាំង។

ផ្ទះ​ប្រក់​ស្លឹក​របស់​អ្នក​រស់​នៅ​ចំណុច​ចង្រាំង ឬ​ហៅ​ពយរ៉ុងរាំង។

ផ្ទះ​ប្រក់​ស្លឹក​របស់​អ្នក​រស់​នៅ​ចំណុច​ចង្រាំង ឬ​ហៅ​ពយរ៉ុងរាំង។

ផ្ទះ​អ្នក​លក់​កាហ្វេ នៅ​ចំណុច​ចង្រាំង មាន​ពាក់​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​នៅ​មុខ​ផ្ទះ។

ផ្ទះ​អ្នក​លក់​កាហ្វេ នៅ​ចំណុច​ចង្រាំង មាន​ពាក់​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​នៅ​មុខ​ផ្ទះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។