មនុស្ស​៥​នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ

នៅ​កម្ពុជា មាន​ជន​រង​គ្រោះ ៥​នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់ តែ​ក្នុង​មួយ​ថ្ងៃ។

ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង អា.​អេហ្វ.​ប៉េ. បាន​ស្រង់​សេចក្តី​រាយការណ៍​កាសែត​រស្មី​កម្ពុជា​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សុក្រ មនុស្ស ២​នាក់ ត្រូវ​រន្ទះ​បាញ់​ស្លាប់​នៅ​ខេត្ត​កំពត និង ៣​នាក់​ទៀត​ស្លាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​និង​កំពង់ស្ពឺ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទំាង​នោះ ៤​នាក់​ជា​កសិករ​ដែល​បន្ត​ធ្វើ​ស្រែ​នៅ​កណ្តាល​វាល​ពេល​មាន​ព្យុះ​ភ្លៀង។

ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំ​នេះ មាន​ខ្មែរ​ប្រមាណ ៥០​នាក់​ហើយ​ដែល​បាន​ត្រូវ​រន្ទះ​បាញ់​ស្លាប់។ កាល​ពី​ឆ្នាំ​ទៅ ពេញ​មួយ​ឆ្នាំ ក៏​មាន​ខ្មែរ​ត្រូវ​រន្ទះ​បាញ់​ស្លាប់ ៩៥​នាក់​ដែរ៕