ទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ. បានស្រង់សេចក្តីរាយការណ៍កាសែតរស្មីកម្ពុជាឲ្យដឹងថា កាលពីថ្ងៃសុក្រ មនុស្ស ២នាក់ ត្រូវរន្ទះបាញ់ស្លាប់នៅខេត្តកំពត និង ៣នាក់ទៀតស្លាប់នៅខេត្តកំពង់ឆ្នាំងនិងកំពង់ស្ពឺ។
ក្នុងចំណោមជនរងគ្រោះទំាងនោះ ៤នាក់ជាកសិករដែលបន្តធ្វើស្រែនៅកណ្តាលវាលពេលមានព្យុះភ្លៀង។
ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ មានខ្មែរប្រមាណ ៥០នាក់ហើយដែលបានត្រូវរន្ទះបាញ់ស្លាប់។ កាលពីឆ្នាំទៅ ពេញមួយឆ្នាំ ក៏មានខ្មែរត្រូវរន្ទះបាញ់ស្លាប់ ៩៥នាក់ដែរ៕
