ព្រះបាទ Sultan Mizan Zainal Abidin (ស៊ុលតង់ មីហ្សាន ហ្សាយណាល់ អាពីទីន) និងព្រះមហាក្សត្រិយានី Nur Zahirah (នរ សាហ៊ីរ៉ស់) នៃប្រទេសម៉ាឡេស៊ី បានយាងមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសកម្ពុជា ក្រោមកិច្ចអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ។
មន្ត្រីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា ព្រះរាជដំណើរទស្សនកិច្ចព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី នៃប្រទេសម៉ាឡេស៊ីនៅប្រទេសកម្ពុជា គឺដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ។
ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីនៃប្រទេសម៉ាឡេស៊ី នឹងធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ឧសភា ហើយព្រះអង្គនឹងយាងទៅទស្សនាប្រាសាទអង្គរវត្ត នៅឯខេត្តសៀមរាបនោះទៀត ៕
