ព្រះ​មហាក្សត្រ​និង​មហាក្សត្រិយានី​ម៉ាឡេស៊ី​មក​ទស្សនកិច្ច​កម្ពុជា

ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយានី​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​យាង​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ឧសភា​នេះ​មក ។

ព្រះបាទ Sultan Mizan Zainal Abidin (ស៊ុលតង់ មីហ្សាន ហ្សាយណាល់ អាពីទីន) និង​ព្រះ​មហាក្សត្រិយានី Nur Zahirah (នរ សាហ៊ីរ៉ស់) នៃ​ប្រទេស​ម៉ាឡេស៊ី បាន​យាង​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ នៅ​ប្រទេស​កម្ពុជា ក្រោម​កិច្ច​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ។

មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយានី នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ប្រទេស​កម្ពុជា គឺ​ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ។

ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយានី​នៃ​ប្រទេស​ម៉ាឡេស៊ី នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ឧសភា ហើយ​ព្រះអង្គ​នឹង​យាង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឯ​ខេត្ត​សៀមរាប​នោះ​ទៀត ៕