តុលាការ​បើក​សវនាការ​សន្និដ្ឋាន​ទៅ​លើ​ករណី​លោក ម៉ម សូណង់ដូ ថ្ងៃ​ទី​៤

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នេះ បាន​បន្ត​បើក​សវនាការ​លើ​ករណី​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ចូល​ដល់​ថ្ងៃ​ទី​៤ហើយ។
ដោយ សេក បណ្ឌិត និង សុ ជីវី
2012-09-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ៣០៥
លោក ម៉ម សូណង់ដូ (រូប​ពាក់​អាវ​ស) ចុះ​ពី​ឡាន​ចូល​ទៅ​បន្ទប់​សវនាការ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១២។
RFA/Tep Soravy

អង្គ​សវនាការ បាន​បើក​ឲ្យ​មាន​ការ​កត់​សម្គាល់​ពី​ជន​ជាប់​ចោទ និង​ការ​សន្និដ្ឋាន​របស់​លោក​មេធាវី​ចំពោះ​ដំណើរ​ការ​នៃ​អង្គ​សវនាការ​រយៈពេល​បី​ថ្ងៃ​កន្លង​មក។

សវនាការ​នៅ​ក្នុង​ព្រឹក​ថ្ងៃ​សុក្រ នេះ បាន​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ ឡើង​កត់​សម្គាល់​មុន​គេ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​៨នាក់​ផ្សេង​ទៀត។

លោក​នៅ​តែ​អះអាង​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចង់​បង្កើត​តំបន់​អបគមន៍​ស្អី​នោះ​ទេ ហើយ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ធ្វើ​ការ​ក្នុង​ន័យ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​នោះ។ លោក​បន្ត​ថា បើ​សិន​ជា​ការ​អន្តរាគមន៍​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សមាគម​របស់​គាត់ គាត់​ចាត់​ទុក​ជា​ការ​សម្រប​សម្រួល​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​ទៅ​វិញ​ទេ។

ចំពោះ​គោល​បំណង​របស់​សមាគម និង​ជា​ឆន្ទៈ​របស់​គាត់​ផ្ទាល់ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ច្បាប់ និង​សិទ្ធិ​សេរីភាព ហើយ​បើ​មាន​កើត​ឡើង​នូវ​អំពើ​ហិង្សា​ណា​មួយ​នោះ គឺ​ផ្ទុយ​ពី​ឧត្ដមគតិ​របស់​លោក។ ទាក់ទង​នឹង​សាក្សី​ដើម​ចោទ អះអាង​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក សួន សេរីរដ្ឋា ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​នោះ លោក​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​មែន ប៉ុន្តែ​ទំនាក់​ទំនង​នោះ គឺ​ក្នុង​នាម​លោក​ជា​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ។

លោក ម៉ម សូណង់ដូ ក៏​បាន​បញ្ជាក់​ចំពោះ​អង្គ​សវនាការ​ដែរ​ថា លោក​នឹង​ប្ដឹង​លោក សួន សេរីរដ្ឋា បើ​សិន​ជា សួន សេរីរដ្ឋា យក​ឈ្មោះ​សមាគម​របស់​លោក​ធ្វើ​ជា​ខែល​ដើម្បី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ​នោះ។

ចំណែក​ជន​ជាប់​ចោទ​ចំនួន​៨​នាក់​ផ្សេង​ទៀត បាន​ឆ្លើយ​ប្រាប់​អង្គ​សវនាការ​ថា ពួក​គាត់​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់ ចំពោះ​អ្វី​ទៅ​ដែល​ហៅ​ថា​ការ​បង្កើត​តំបន់​អបគមន៍​នោះ​ទេ។

តែ​ទោះ​យ៉ាង​ណា​ក៏ដោយ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ បាន​ស្នើ​ទៅ​ចៅក្រម​ឲ្យ​ដាក់​ទោស​លើ​លោក ម៉ម សូណង់ដូ ទៅ​តាម​បទ​ចោទ​ដែល​ធ្លាប់​បាន​ដាក់​បន្ទុក និង​ចោទ​កន្លង​មក​នោះ។

ចាប់​តាំង​ពី​ម៉ោង​ជិត​ប្រាំបួន​ព្រឹក រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា នេះ តុលាការ​នៅ​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​នៅ​ឡើយ។

ចំណែក​នៅ​ខាង​ក្រៅ​តុលាការ មាន​ពលរដ្ឋ​រាប់​រយ​នាក់​ឈរ​លើក​បដា​ស្រែក​ជ័យឃោស តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​លោក ម៉ម សូណង់ដូ។ ប៉ុន្តែ កង​កម្លាំង​ចម្រុះ​ជា​ច្រើន​រយ​នាក់ បាន​ដាក់​ពង្រាយ​កម្លាំង​គ្រប់​ច្រក​ក្បែរ​បរិវេណ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​បិទ​កំណាត់​ផ្លូវ​ព្រះមុនីរ៉េត នៅ​ចន្លោះ​ពី​អាង​ទឹក​អូឡាំពិក ទៅ​ដល់​រង្វង់​មូល​នាង​គង្ហីង​មិន​ឲ្យ​មាន​ចរាចរ​ឆ្លង​កាត់​ឡើយ អស់​រយៈពេល​ជិត​បួន​ថ្ងៃ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

sam sang svanhn

ពី Georgia, USA.

Dear: Mr. Prime Minister Hun $en, Ho Nam Hong, = Ho chi Minh, Sok An, On Dinh Tieng, Phay Siphan, Keo Rimi, officer, and Judge. all of you need to learn to earn respect by being respectful. Respect isn't something you can demand or manipulate by saying what you think people want to hear. you earn respect by listening, acknowledging feelings and treating others with the same respect you hope to get in return. Treat everyone with kindness and respect, even those who are rude to you, not because they are nice, but because you are.

Sep 14, 2012 09:31 AM

Petter Chan

ពី Phnom Penh

សូចចាំថា វាជាការចោទប្រកាន់របស់រដ្ឋាភិបាលលើលោក ម៉ម សូណង់ដូ ។ ដូច្នេះតុលាការ (តុលាការបំរើ អ្នកណា?) គ្រាន់តែធ្វើអោយតែល្អមើលតែប៉ុណ្ណោះ ។ ហើយការដាក់ទោសប៉ុន្មានឆ្នាំនោះ គេបានគិតរួចហើយ ។ (ខ្ញុំគិតអញ្ចឹង)

Sep 14, 2012 06:16 AM

អ្នក​អាន​អនាមិក

Mr. Mam Sanando is a real Khmer Hero so that all Cambodian youth should follow his footsteps.

Sep 14, 2012 04:18 AM

កូនខ្មែរ

ខ្លាចតែរដ្ឋាភិបាលខ្លាចពេកទៅធ្វើដូចប៉ុល​ពត។ សម័យខ្មែរក្រហមបើគេចោទថាខ្មាំងហើយគឺមិនរួចខ្លួនទេ។​

Sep 14, 2012 04:07 AM

អ្នក​អាន​អនាមិក

I think Hun Sen has the same disease as Pol Pot had -scary and distrust.

Sep 14, 2012 11:37 PM

កូនខ្មែរ

អីឡូវនេះគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថាលោកម៉ម សូណង់ដូធ្វើអបគមន៍ទេ។​ តើតុលាការហ្នឹងគេសំរេចយ៉ាងម៉េច ចាំមើលគេ?

Sep 14, 2012 04:04 AM

មើល​មតិ​ទាំង​អស់.