អ្នក​វិភាគ៖ លោក ម៉ម សូណង់ដូ នឹង​ត្រូវ​សម្រប​សម្រួល​តាម​ផ្លូវ​នយោបាយ

អ្នក​នយោបាយ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​រំពឹង​ថា ករណី​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ នឹង​ត្រូវ​មាន​ការ​សម្រប​សម្រួល​មួយ​តាម​ផ្លូវ​នយោបាយ។
ដោយ សេក បណ្ឌិត
2012-10-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ៣០៥
ប៉ូលិស​រុញ​លោក ម៉ម សូណង់ដូ ចូល​រថយន្ត​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ នៅ​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១២។
RFA/Mom Sophon

ការ​យល់​ឃើញ​ដូច្នេះ ពីព្រោះ​គេ​សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក​ស្ថិត​នៅ​លើ​ទិដ្ឋភាព​នយោបាយ ជា​ជាង​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​បទល្មើស​នានា។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ករណី​លោក ម៉ម សូណង់ដូ ត្រូវ​តែ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ ដោយ​មិន​មាន​ការ​សម្រប​សម្រួល​តាម​រូបភាព​នយោបាយ ឬ​ផ្សះផ្សា​ជាតិ​នោះ​ទេ។

សំឡេង​ស្រែក​កង​រំពង​ដង្ហោយ​ហៅ​រក​យុត្តិធម៌​ជូន​លោក ម៉ម សូណង់ដូ នៅ​តែ​បន្ទរ​ឡើង​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​កក្កដា រហូត​មក​ដល់​ដើម​ខែ​តុលា នេះ។

បន្ទាប់​ពី​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​នៅ​ក្បែរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​បាន​ជោគជ័យ សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ប្រមាណ ១០០នាក់ នាំ​គ្នា​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី៨ តុលា ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះអង្គ​សុំ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ។

ញត្តិ​នោះ មាន​ទាំង​ស្នាម​មេដៃ​អ្នក​គាំទ្រ​ជាង ១៤ម៉ឺន​នាក់ ហើយ​អ្នក​ទាំង​នោះ​បាន​អះអាង​ថា លោក ម៉ម សូណង់ដូ អត់​មាន​ពាក់ព័ន្ធ​នឹង​រឿង​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ដូច​រដ្ឋាភិបាល​ចោទ​ប្រកាន់​នោះ​ទេ។

ទាក់​ទង​នឹង​ការ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នេះ តំណាង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ស៊ា សុផុន បញ្ជាក់​ពី​មូលហេតុ​ដែល​ពួក​គាត់​នាំ​យក​ញត្តិ​មក​ថ្វាយ​ព្រះមហាក្សត្រ​នេះ ដោយ​សារ​ពួក​គាត់​ពុំ​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ លោក​បញ្ជាក់​ថា តុលាការ​មិន​ឯករាជ្យ កាត់​ក្តី​មិន​យុត្តិធម៌ ជា​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​ការ​ពិត​ជាក់​ស្ដែង​ចំពោះ​លោក ម៉ម សូណង់ដូ។

ទាក់​ទង​នឹង​ការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ នេះ​ដែរ បក្ស​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​បង្ហាញ​ទស្សនៈ​ថា រឿង​នេះ​ជា​រូបភាព​នយោបាយ ដូច្នេះ​គួរ​តែ​មាន​ការ​ចរចា​តាម​ផ្លូវ​នយោបាយ ដើម្បី​បញ្ចប់​បញ្ហា​នេះ។

លោក សម រង្ស៊ី មេ​ដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​និរទេស​ខ្លួន​នៅ​ខាង​ក្រៅ​ប្រទេស​នោះ មាន​ប្រសាសន៍​ថា ករណី​លោក ម៉ម សូណង់ដូ មិន​មែន​ជា​រឿង​តុលាការ​ទេ គឺ​ជា​រឿង​ឆាក​ល្ខោន​នយោបាយ​មួយ ហើយ​លោក​ជឿ​ថា លោក ម៉ម សូណង់ដូ នឹង​ត្រូវ​គេ​ដោះ​លែង​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

ទាក់​ទង​បញ្ហា​នេះ​ដែរ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​បាន​សង្កេត​ឃើញ​ថា តាំង​ពី​ដំបូង​មក ការ​ចោទ​ប្រកាន់​រហូត​មាន​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ គឺ​ធ្វើ​ឡើង​ក្រោម​ទិដ្ឋភាព​នយោបាយ។

លោក​រំពឹង​ថា ករណី​នេះ​នឹង​មាន​ការ​តម្រឹម​តាម​បែប​ផែន​នយោបាយ តែ​គេ​នៅ​តែ​ប្រើ​ប្រព័ន្ធ​តុលាការ​ដដែល។ តែ​ទោះ​យ៉ាង​ណា លោក​ថា​ករណី​លោក ម៉ម សូណង់ដូ លើក​នេះ អាច​ចំណាយ​ពេល​យូរ​ជាង​ពេល​មុនៗ ឬ​អាស្រ័យ​លើ​ទម្ងន់​នៃ​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ។

អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី លោក​មាន​ប្រសាសន៍​ថា ប្រទេស​ម្ចាស់​ជំនួយ​គេ​បាន​បញ្ជាក់​ហើយ​ថា គេ​នឹង​មិន​លូក​ដៃ​ចូល​ក្នុង​រឿង​អំណាច​តុលាការ​នោះ​ទេ ព្រោះ​ជា​ឯករាជ្យ​ភាព​របស់​ប្រទេស​មួយ ដែល​មិន​អាច​ជ្រៀតជ្រែក​បាន។

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០លាន​រៀល ពី​បទ​នៅ​ក្រោយ​ខ្នង​ក្រុម​លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​បាន​ចាត់​ទុក​ក្រុម​នេះ​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នា​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជា​ការ​ជាប់​ឃុំ​លើក​ទី​បី។

បើ​ប្រៀប​ធៀប​នឹង​ការ​ជាប់​ទោស​ចំនួន​ពីរ​លើក​កន្លង​មក លើក​ទី៣​នេះ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​មុន ដោយ​សារ​ជាប់​ទោស​ពីរ​លើក​មុន មាន​រយៈពេល​ខ្លី និង​មិន​ទាន់​ឈាន​ដល់​បើក​សវនាការ​នោះ​ទេ។

ទោះ​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ក្រសួង​ការ​បរទេស​អាមេរិក​ផង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ សុំ​ឲ្យ​សាលា​ដំបូង​ដោះ​លែង​លោក ម៉ម សូណង់ដូ។ ស្ថាប័ន​ទាំង​នោះ បាន​ហៅ​ការ​កាត់​ក្ដី​របស់​តុលាការ​រាជធានី​ភ្នំពេញ​ថា មិន​ត្រឹម​ត្រូវ និង​អយុត្តិធម៌។

លោក ម៉ម សូណង់ដូ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​គុក​លើក​ទីមួយ កាល​ពី​ឆ្នាំ​២០០៣ គាត់​ជាប់​គុក​ព្រៃស រយៈ​ពេល​ជាង ២អាទិត្យ បន្ទាប់​ពី​តុលាការ​បាន​ចោទ​ថា លោក​ផ្សាយ​ព័ត៌មាន​មិន​ពិត អុជ​អាល​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ប្រព្រឹត្ត​ហិង្សា និង​ប្រកាន់​ពូជសាសន៍​តាម​រយៈ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​សំបុក​ឃ្មុំ។ លើក​ទី២ នៅ​ឆ្នាំ​២០០៥ លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ម្ដង​ទៀត ហើយ​កាត់​ទោស​ឲ្យ​​ជាប់​គុក​បី​ខែ ពី​បទ​ញុះញង់​បង្ខូច​កេរ្តិ៍​ឈ្មោះ ដោយ​សារ​លោក​ធ្វើ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​សំបុក​ឃ្មុំ របស់​លោក​ផ្ទាល់ ស្ដីពី​បញ្ហា​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

បើសិនលោកតាព្រមហៃអ៊ឺជាមួយ គជប អង្ការរបស់លោកប
ណ្ឌិតសេកនឹងមានលេសហើយថាឈ្នះលើកនេះជាជម្រើស
ដ៏ត្រឹមត្រូវរបស់ពលរដ្ឆស្មែរ។បើតាមយើងសង្កេតមើលលោក
បណ្ឌិតសេករូបនេះលុងចិត្តលុងកាយយ៉ាងជ្រៅក្នុងពិភពដ់
ខ្មៅងងឹតមួយនៃបក្សពួកនឹងអំណាចជ្រុលនិយម បើតាមការ
ឆ្វេងយល់របស់ខ្មុំ បើប្រទេសខ្មែរនៅតែគ្រប់គ្រងដោយបក្ស
ពួកលោកបណ្ឌិតសេក យើងដែលជាខ្មែរសុទ្ធនឹងក្មេងជំនាន់
ក្រោយរកសុខមិនបានឡើយ សូមងាកមើលករណីលោកផ្កាយ
ពីរគ្រឿងញ្ញាណគេដោះលែងទុកតែអង្គរកក្នុងគុកជំនួស ។

Oct 11, 2012 01:10 AM

Prey Nup

Hok Lundy(four golden stars general) will come to get you(Hun Sen)very soon, he missed you very much and I know you missed Hok Lundy too.

Oct 10, 2012 06:33 PM

Prey Chop

ពី pol leav(Kampuchea Krom)

Hun Sen, you will be a coward if for some reasons, Mam Sonando is set free by your stupid court! Do not release Mam Sonando and others if you are really a brave man. You will see what happen to you if Mam Sanando is to stay in your prison longer. Hun Sen, you are in a dangerous situation now even though Mam Sonando and his friends are set free or not. Politically, you are a looser at this moment and in the future because everybody in Cambodia and internationally had known that you set up this event in order to eliminate the Khmer Nationalist(s). When your turn to stay in jail, don't cry and I'm sure, it's will be your turn very soon because all poor and weak Khmers can't afford to have you as their Prime Minister anymore. I'm sincerely suggest you(Hun Sen) that escape from Cambodia now is your best choice or it will be too late for you and your family's members. It did happen to Sadam Hussein(Iraq), Kadaffi(Lybia), Murbarak(Egypt), Manuel Noriega(Panama) so will you(Hun Sen).

Oct 10, 2012 05:30 PM

អ្នក​អាន​អនាមិក

ពី វ៉េងធីណា

បើសិនជាប្រទេសកម្ពុជាយើង ត្រូវរួចបំណុលពីសហរដ្ឋអាមេរិក ដោយសារ ករណីលោកម៉មសូណង់ដូ ដូចដែលលោក ប៉ាង សុខឿន បាននិយាយមែននោះ ដូច្នេះលោកម៉មសូណង់ដូ គួរតែទ្រាំរស់នៅក្នុងគុក មួយរយះសិនចោះ ! ពីព្រោះថា ការបូជាខ្លួនលោក មួយរយះ គឺអាចរួចបំណុល រហូតដល់បួនរយលានតុល្លា ហើយកម្ពុជាយើង នឹងត្រូវបានទទួលជំនួយបន្ថែមពីអាមេរិកទៀតផង ។ បើពិតជាអញ្ចឹងមែននោះ លោកម៉មសូណង់ដូ ព្រមទាំងប្រមុខដឹកនាំ​ដែលមានលោកហ៊ុនសែន សុទ្ធតែជាវិរបុរសខ្មែរដ៏ឆ្នើម ជាអ្នកមានគុណ ដែលបានខិតខំប្រឹងប្រែងវិធីសាស្រ្ដ គ្រប់បែបយ៉ាងដើម្បី ផលប្រយោជន៍ជាតិ !

Oct 10, 2012 12:24 PM

MAIN

ពី USA

You, Som Rangsy, is always bla, bla, bla (kHMEAN BANN KAR). No one can predict Mr MOM will be free within 1 month or so. This case is not small, is pretty big. At a glance, seems is normal situation, but if we all take a very close look, it's serious. We all can patiently wait and see, what Mr MOm's case will be. Mr KAO RAMY's statement is very clear... In my opinion, we must act as educated people, don't be so fast,if we think wrong, everything will be wrong!!! and soon we will be so regret( THLEAK TUCK HOEUY!!!).

Oct 10, 2012 10:42 AM

មើល​មតិ​ទាំង​អស់.