យុវជនម្នាក់ត្រូវឃាត់ខ្លួនភ្លាមៗ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០០៨ បន្ទាប់ពីយកសម្បកដូងគប់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា ដែលដាក់តាំងនៅទីសាធារណៈ នៅសួនច្បារ ក្បែរប៉ុស្តិ៍នគរបាលទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ព្រះឆាយាល័ក្ខណ៍របស់ព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ ដែលតាំងនៅសួនច្បារក្នុងក្រុងភ្នំពេញ។
យុវជនជាប់សង្ស័យស្លៀកពាក់សិស្ស មានរាងកាយមាំមួនស្ថិតក្នុងប៉ុស្តិ៍នគរបាលទន្លេបាសាក់ អះអាងថា ខ្លួនឈ្មោះ អ៊ូ ណាន អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកប៉ិ ស្រុកកោះធំ ខេត្តកណ្តាល ជាអតីតសិស្សត្រៀមមហាវិទ្យាល័យ ។
យុវជនបានអះអាងទៀតថា នៅថ្ងៃនេះ គាត់មានកំហឹងជាមួយរាជវង្ស បានយកសម្បកដូងគប់លើព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា ដែលតាំងជាសាធារណៈក្នុងសួនច្បារជិតប៊ូឌីញ ៖ «យកសម្បកដូងគ្រប់ព្រះឆាយាល័ក្ខណ៍ ។ ពួកព្រះរាជវង្សជាពួកត្រសក់ផ្អែម ហើយត្រសក់ផ្អែមយកស្ដេចទៅសម្លាប់ចោល យកព្រះរាជាវរ្ម័នទៅសម្លាប់ចោលមួយពូជ ។ តើអ្នកឯងចាំបានទេ ៦សតវត្សរ៍មុន អ្នកឯងបានធ្វើអ្វីខ្លះមកលើព្រះរាជានៃពង្សវរ្ម័ន ពួកអាត្រសក់ផ្អែម ។ ដូច ប៉ុល ពត អ៊ីចឹង ប៉ុលពត ដឹកនាំប្រទេសឲ្យរួចពីកញ្ជះគេ ...» ។
តាមការអះអាងរបស់ប្អូនស្រីបង្កើតរបស់ជនជាប់សង្ស័យ សុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា យុវជន អ៊ូ ណាន ជាសិស្សពូកែប្រចាំវិទ្យាល័យកោះធំ ។ យុវជនរៀនច្រើន បានកើតជំងឺសរសៃប្រសាទតាំងពីក្រោយការប្រលងបញ្ចប់ថ្នាក់ទី១២ វិទ្យាល័យកោះធំ ហើយបានព្យាបាលនៅមន្ទីរពេទ្យច្រើនកន្លែង ពីឆ្នាំ២០០២ មក ។
កញ្ញាបានបង្ហាញនូវលិខិត ដែលយុវជននោះ ទទួលព្យាបាលក្នុងមន្ទីរពេទ្យនានា និងឱសថមួយចំនួន ៖ «ជំងឺគាត់ទាក់ទងនឹងខួរក្បាល ជំងឺសរសៃប្រសាទ គាត់ឈឺតាំងពី២០០២ រហូតដល់ឥឡូវ ។ ផឹកថ្នាំរហូត គាត់ទៅ[ជួបពេទ្យ]រាល់ការណាត់របស់ពេទ្យ ហើយផឹកថ្នាំក៏ទៀងតាមហ្នឹងដែរ ។ មុនដំបូង ទៅពេទ្យរុស្ស៊ី បន្ទាប់មក ទៅពេទ្យអង្គការ បន្ទាប់មកទៅគ្លីនិក ឥឡូវហ្នឹង កំពុងផឹកថ្នាំរបស់គ្លីនិក» ។
មន្រ្តីនគរបាលព្រហ្មទណ្ឌប៉ុស្តិ៍ទន្លេបាសាក់ មានប្រសាសន៍ថា លោកនឹងផ្ញើរបាយការណ៍ទៅថ្នាក់លើនិងឯកសារមានលិខិតពីគ្រូពេទ្យបញ្ជាក់ថា យុវជន អ៊ូ ណាន ប្រាកដជាបានទទួលព្យាបាលជំងឺសរសៃប្រសាទ ។ ឯការដោះលែង ត្រូវរង់ចាំសេចក្តីសម្រេចពីថ្នាក់លើ ។
តាមសមត្ថកិច្ចនគរបាល ឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០០៨ យុវជនឈ្មោះ អ៊ូ ណាន បានជិះម៉ូតូម៉ាកឌ្រីមសង់ ធ្វើសកម្មភាព យកសម្បកដូងចោលលើព្រះឆាយាល័ក្ខណ៍ ព្រះវររាជមាតា ដែលបានដាក់តាំងជាសាធារណៈ ក្នុងព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ នៅទល់មុខសួនច្បារនាគបាញ់ទឹក ក្បែរប៊ូឌីញ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មន្ត្រី៧នាក់ត្រូវបានដកហូតភារកិច្ចព្រោះពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើ
ជំងឺគ្រុនឈាមរាតត្បាតធ្ងន់ធ្ងរនៅខេត្តសៀមរាប
ពលរដ្ឋមួយចំនួននៅមណ្ឌលគិរីបារម្ភខ្លាចខ្វះខាតស្បៀងឆ្នាំក្រោយ
ស្ត្រីក្នុងក្រុងប្រើប្រេងរំអិលស្រោមអនាម័យជាថ្នាំសម្រាប់បំបាត់មុននិងមុខជាំ
អាដហុកបាត់ដំបងបដិសេធការសុំស្នាក់អាស្រ័យរបស់ពលរដ្ឋអ្នកតវ៉ាដីធ្លី
ជម្លោះផ្ទៃក្នុងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមនៅតែមិនទាន់មានដំណោះស្រាយ
ជនជាតិភាគតិចនៅរតនគិរីព្រួយបារម្ភជុំវិញគម្រោងធ្វើអាជីវកម្មថ្មម៉ាប
អ្នកភូមិ៣នាក់ត្រូវតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោយពេលសាកសួរ
ក្រុមយុវជនខ្មែរដែលស.រ.អា.បញ្ជូនមកស្រុកវិញទៅរស់នៅជាមួយសាច់ញាតិ
ពលរដ្ឋនៅខែត្រកណ្ដាលចោទថាបក្សប្រជាជនមិនធ្វើផ្លូវតាមសន្យា