ជន​សង្ស័យ​នៅ​ខេត្ត​ក្រចេះ​សារភាព​ថា បាន​សម្លាប់​ប្រពន្ធ​និង​កូន​ដោយ​កាត់​ក្បាល​មែន

2008-11-18

ជន​សង្ស័យ​ដែល​បាន​សម្លាប់​មនុស្ស​ស្រី​២​នាក់​ម្តាយ​និង​កូន​ដោយ​ការ​កាត់​ក្បាល ត្រូវ​គេ​រក​ឃើញ​ហើយ គឺ​ត្រូវ​ជា​ប្តី​និង​ឪពុក​កូន​ស្រី​នោះ​តែ​ម្តង។

ឈ្មោះ សែម ប៊ុន បាន​សារភាព​នៅ​មុខ​តុលាការ​ថ្ងៃ​នេះ (ទី​១៨ វិច្ឆិកា) ថា គាត់​ពិត​ជា​បាន​សម្លាប់​ប្រពន្ធ​និង​កូន​ដោយ​កាត់​ក្បាល​នោះ​មែន​កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា។

ស្នងការ​នគរបាល​ខេត្ត​លោក ជួង ស៊ាងហាក់ បាន​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា ៖ «សមត្ថកិច្ច​យើង​បាន​ស្វែង​រក​ការ​បញ្ជាក់​ថា តើ​អ្នក​ខេត្ត​ដឹង​ទេ​ថា ក្បាល​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​ស្ថិត​នៅ​ទី​ណា? ខ្ញុំ​ថា​ប្រហែល​ជា​រក​មិន​ឃើញ​ទេ ព្រោះ​ទឹក​ហូរ​ខ្លាំង​នៅ​ព្រៃ​ឆ្លូង​នេះ។ នេះ​ជា​ការ​បញ្ជាក់​អះអាង​របស់​ឈ្មោះ សែម ប៊ុន ដែល​ជា​ជន​ល្មើស។ ព្រឹក​មិញ​នេះ ប្រហែល​ជា​ចន្លោះ​ម៉ោង ៩ បាន​ឆ្លើយ​សារភាព​នៅ​ស្ថាប័ន​អយ្យការ​របស់​សាលា​ដំបូង​ខេត្ត​នេះ​តែ​ម្ដង។ ល្ងាច​ថ្ងៃ​ទី​៩​ហ្នឹង ប្រពន្ធ​បាន​ឲ្យ​កូន​ឈ្មោះ ប៊ុន សាណេន ចម្លង​គាត់​ជាមួយ​នឹង​កូន​ស្រី​តូច​អាយុ ៨ឆ្នាំ ឈ្មោះ ប៊ុន សាវី នេះ ឆ្លង​កាត់​ព្រៃ​ឆ្លូង​ហ្នឹង អុំ​ទូក​ឆ្លង​ព្រៃ​ឆ្លូង​ហ្នឹង​ទៅ​ម្ខាង​ទៀត​ដើម្បី​យក​បន្លែ​ទៅ​លក់​នៅ​ឯ​ភូមិ​ម្ខាង​ឯណោះ ពេល​ដែល​កូន​ហ្នឹង​ត្រឡប់​មក​វិញ ឪពុក សែម ប៊ុន ហ្នឹង បាន​យក​ទូក​ឆ្លង​ទៅ​តាម​ក្រោយ​ប្រពន្ធ​ហ្នឹង​មួយ​ជើង​នេះ​ឯង ប្រពន្ធ​ដើរ​ផុត​ពី​មាត់​ព្រែក​ហ្នឹង​ទៅ ប្រហែល​ជា ៤០០​ម៉ែត្រ វា​ហៅ​ឲ្យ​ឈប់ ដល់​វា​ហៅ​ឲ្យ​ឈប់ ប្រពន្ធ​ក៏​ឈប់ ឈប់​ហើយ វា​ចាប់​អារ​ក​តែ​ម្ដង​ទៅ អារ​ក​ម្ដាយ​មុន​ហើយ បាន​មក​អារ​ក​កូន​ក្រោយ យក​មក​បោះ​ចោល​នៅ​ព្រៃ​ឆ្លូង​តែ​ម្ដង»

សូម​ជម្រាប​ថា មុន​នេះ​បុរស​ជា​ប្តី​ដែល​សម្លាប់​កូន​និង​ប្រពន្ធ​របស់​ខ្លួន បាន​និយាយ​ពង្វាង​ថា ការ​ដែល​ប្រពន្ធ​និង​កូន​របស់​គាត់​ត្រូវ​គេ​សម្លាប់ ដោយសារ​តែ​ការ​ចោទ​ថា ប្រពន្ធ​របស់​គាត់​បាន​ជាប់​ទាក់ទង​នឹង​អំពើ​អាប​ធ្មប់ ប៉ុន្តែ​នៅ​ក្នុង​ចម្លើយ​សារភាព ឈ្មោះ សែម ប៊ុន បាន​និយាយ​ថា ដោយសារ​តែ​គាត់​មិន​ចង់​ឲ្យ​ប្រពន្ធ​ដើរ​និយាយ​អំពី​រឿង​ហេតុ​អាស្រូវ​មួយ​ដែល​គាត់​បាន​ចាប់​កូន​ស្រី​ឯង​រំលោភ ទើប​បាន​សម្លាប់​អ្នក​ទាំង​២​ចោល។

តុលាការ​នៅ​មិន​ទាន់​ធ្វើ​សវនាការ​កាត់​ទោស​ចុង​ក្រោយ​ចំពោះ​ឈ្មោះ សែម ប៊ុន នោះ នៅ​ឡើយ​ទេ​ដោយសារ​តែ​ឈ្មោះ​នេះ ទើប​តែ​បាន​សារភាព​កាល​ពី​ព្រឹក​មិញ៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

នៅ​បាត់ដំបង មនុស្ស​៤​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​សម្លាប់​មនុស្ស

បុរស​ម្នាក់​រាវ​រក​វត្ថុ​បុរាណ​នៅ​តំបន់​អង្គរ​ត្រូវ​ចាប់​ខ្លួន

ប៉ូលិស​ដែល​បាញ់​អ្នក​ភូមិ​ឲ្យ​របួស​នៅ​ខែត្រ​រតនគិរី​ត្រូវ​ឃាត់​ខ្លួន

មនុស្ស​៤​នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​សង្ស័យ​រួម​គំនិត​គ្នា​លួច​រថយន្ត​ពី​ឃ្លាំង​គយ

សហគមន៍​នេសាទ​នៅ​កំពង់ឆ្នាំង​ជួប​ការ​លំបាក​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​

អ្នក​ភូមិ​នៅ​ឃុំ​បល្ល័ង្ក ខែត្រ​កំពង់ធំ ព្រួយ​បារម្ភ​ពី​បញ្ហា​ចោរ​លួច

មនុស្ស​៤​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ទាក់ទង​នឹង​អំពើ​ប្លន់

ជន​សង្ស័យ​ម្នាក់​ស្លាប់​ខណៈ​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​សមត្ថកិច្ច

តុលាការ​ខែត្រ​បាត់ដំបង​ស្វែងរក​ភស្តុតាង​ដាក់​ទោស​ប៉ូលិស​៤​នាក់

ស្មៀន​ឃុំ​នៅ​ក្រចេះ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​សម្លាប់​ប្រពន្ធ