បទបញ្ជារបស់លោក ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីករណីឃាតកម្មលើសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី កាលពីចុងខែមេសា ដែលជាការចង្អុលបង្ហាញពីការកើនឡើងនៃអំពើហិង្សាជុំវិញបញ្ហាជម្លោះដីធ្លី។ លោក ហ៊ុន សែន ផ្តល់ហេតុផលថា ការសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់សម្បទានដីសេដ្ឋកិច្ច គឺដើម្បីធានាសមធម៌ ពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី អ្នកស្រី មូរ សុខហួរ បានស្វាគមន៍បទបញ្ជារបស់លោក ហ៊ុន សែន ប៉ុន្តែអះអាងថា ការផ្អាកជាបណ្ដោះអាសន្ននៃការផ្ដល់សម្បទានសេដ្ឋកិច្ចមិនអាចបញ្ចប់វិបត្តិដីធ្លីបានឡើយ។ រដ្ឋាភិបាលត្រូវតែសើរើឡើងវិញនូវក្រុមហ៊ុនដីសម្បទានណា ដែលបានរំលោភកិច្ចសន្យា និងត្រូវចាត់ការទៅតាមផ្លូវច្បាប់ និងប្រគល់ដីពលរដ្ឋ ដែលបានបាត់បង់ទៅឲ្យពលរដ្ឋវិញ។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន ជាមួយអ្នកស្រី មូរ សុខហួរ ប្រតិកម្មចំពោះការផ្អាកសម្បទានដីសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន៖
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។