សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានរកឃើញផ្ទាំងលោហធាតុអាលុយមីញ៉ូមជាច្រើនដែលធ្លាក់រាយប៉ាយនៅលើដី ទំនងជាកម្ទេចរបស់យន្តហោះធុនតូចនៅក្នុងភូមិសាស្ត្រស្រុកគូលែន ភាគខាងលិចឆៀងខាងត្បូង ចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។
សមត្ថកិច្ចពិនិត្យមើលបំណែកលោហធាតុ សង្ស័យថាជាបំណែករបស់យន្តហោះយកការណ៍គ្មានមនុស្សបើកបរ ដែលសមត្ថកិច្ចរកឃើញនៅខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។
ការរុករកឃើញនេះ គឺបន្ទាប់ពីគេឭសំឡេងផ្ទុះខ្លាំងៗដ៏កក្រើកចំនួន ៣ដងនៅលើអាកាស កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា។
ក្រុមរុករកចម្រុះ មានប៉ូលិស ទាហាន កងរាជអាវុធហត្ថ និងក្រុមស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា ផ្ទាំងលោហធាតុជាច្រើនដែលមានកម្រាស់ចាប់ពី ៤លី ទៅ ៧លី ព្រមទាំងប្រអប់ប្រព័ន្ធភ្លើងផង ត្រូវបានគេរកឃើញនៅជិតផ្ទះអ្នកស្រុក និងនៅក្នុងព្រៃចម្ងាយឆ្ងាយៗពីគ្នាជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រភូមិគូលែន ខាងត្បូងឃុំស្រយ៉ង់ បន្ទាប់ពីមានសំឡេងផ្ទុះលាន់ឭកក្រើកផ្ទួនៗ ធ្វើឱ្យប្រជាពលរដ្ឋដែលនៅជុំវិញនោះចម្ងាយជាង ៤០គីឡូម៉ែត្រមានការភ្ញាក់ផ្អើលមក។
លោក ស ថាវី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ថា គេបានឭសំឡេងផ្ទុះលាន់ខ្លាំងៗនៅវេលាម៉ោងប្រមាណជា ៦ព្រឹក ហើយអាជ្ញាធរបានចាប់ផ្ដើមរុករកភ្លាមៗ បន្ទាប់ពីក្រុមប្រជាពលរដ្ឋនៅស្រុកគូលែន បានរាយការណ៍ថា គេបានប្រទះឃើញផ្ទាំងលោហធាតុចម្លែកដែលធ្លាក់ពីលើលំហអាកាសក្នុងតំបន់ពួកគេរស់នៅ។
អាជ្ញាធរខេត្តព្រះវិហារ បានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ផ្ទាំងលោហធាតុដែលគេបានរុករកឃើញជាច្រើននោះ ប្រហែលជាបំណែករបស់យន្តហោះស៊ើបការណ៍ធុនតូច ដែលហោះហើរដោយប្រព័ន្ធទូរបញ្ជារ ពុំមានអ្នកបើកបរនៅក្នុងនោះទេ។
ទោះយ៉ាងណាអាជ្ញាធរកម្ពុជា មិនទាន់រកឃើញនៅឡើយទេថា តើបំណែកដែលទំនងជាយន្តហោះស៊ើបការណ៍ ហើយហោះចូលមកផ្ទុះក្នុងព្រំដែនកម្ពុជានោះ មានប្រភពហោះចេញពីតំបន់ណា ឬប្រទេសណានៅឡើយ៕
រថយន្តចង្កូតស្ដាំបន្តនាំចូលគេចពន្ធនៅតាមព្រំដែនខ្មែរ-ថៃ
មនុស្ស៣១នាក់ស្លាប់ដោយសាររន្ទះបាញ់និងខ្យល់ព្យុះនៅដើមឆ្នាំនេះ
មន្ត្រីខ្មែរស្នើថៃឲ្យឈប់បាញ់សម្លាប់ពលរដ្ឋរបស់ខ្លួន
ទាហានខ្មែរ និងថៃ បាញ់គ្នាមួយប្រាវ នៅជាំក្សាន្ត
មន្ត្រីខ្មែរ-ថៃជួបចរចាដោះស្រាយបញ្ហាសន្តិសុខតាមព្រំដែន
មន្ត្រីអ.ស.ប.៖ កម្ពុជាត្រូវពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានស្ដីពីទឹកជំនន់
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបារម្ភពីគ្រោះធម្មជាតិ
ខេត្តកំពង់ឆ្នាំង៖ ផ្ទះ ៣៩ ខ្នងខូចខាតធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ
ក្ដីបារម្ភអំពីគម្រោងវារីអគ្គិសនីសាយ៉ាបូរី (Xayaburi) នៅឡាវ
មតិ
Click here to add your own comment