អ្នកនាំពាក្យរងនៃកងទ័ពថៃ អ្នកស្រីវរសេនីយ៍ឯក ស៊ីរីយ៉ាន ង៉ាថុង បានប្រាប់វិទ្យុអាស៊ីសេរី ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនោះថា ទាហានថៃ២រូបនៃកងកម្លាំងឈុតខ្មៅល្បាតព្រំដែនលេខ២៣ បានដាច់ជើងនៅវេលាម៉ោង ១០ព្រឹក បន្ទាប់ពីពួកគេបានជាន់មីននៅតំបន់ព្រំដែនកម្ពុជាថៃ នៅចម្ងាយ ៣គីឡូម៉ែត្រ ភាគខាងលិចប្រាសាទព្រះវិហារនោះដែរ ឬ ឆ្ងាយពីទីដែលទាហានខ្មែរនិងថៃ បានពើបប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រកន្លងទៅ ប្រហែល៤០០ម៉ែត្រ៕
