សេចក្តីព្រាងច្បាប់ទាំងនោះ មានច្បាប់ស្តីអំពីការផ្តល់កម្មសិទ្ធិ សិទ្ធិលើចំណែកឯកជន នៃអគារសហ កម្មសិទ្ធិដល់ជនបរទេស។ សេចក្តីព្រាងរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ សេចក្តីព្រាងរាជក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាជាតិដើម្បីកុមារ និងការសុំសច្ចាប័ន ស្តីពីការព្រមព្រៀងពាណិជ្ជកម្មសម្រាប់ទំនិញអាស៊ាន នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងអនុសញ្ញាអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម៕
