រដ្ឋមន្ត្រី​យុត្តិធម៌​សន្យា​ថា​នឹង​ពិនិត្យ​បណ្ដឹង​ករណី​ជួញ​ដូរ​មនុស្ស​នៅ​កំពត

2009-03-29

មេដឹកនាំ​ខ្ពស់​បំផុត​នៃ​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​នឹង​ចាត់​ការ​ចុះ​ពិនិត្យ​ករណី​បណ្តឹង​នៅ​ភូមិ​កំពង់​បាយ ឃុំ​កំពង់​បាយ ស្រុក​កំពង់​បាយ ខែត្រ​កំពត យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​នាំ​មក​នូវ​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

RFA/Zakariya

កុមារី​ជា​កូន​របស់​ជន​ជាប់​ចោទ​ឈ្មោះ តាន់ យូ នៅ​ភូមិ, ឃុំ, ស្រុក​កំពង់​បាយ ខេត្ត​កំពត កំពុង​រស់​នៅ​ដោយ​ខ្វះ​ម្ដាយ​ជា​ទី​ពឹង។ រូថ​ថត​ថ្ងៃ​ទី​១៨ មីនា ២០០៩។

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០០៨ កន្លង​ទៅ សាលា​ដំបូង​ខែត្រ​កំពត បាន​ចេញ​ដីកា​លេខ​២៨២ ចុះ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០០៨ ឲ្យ​ចាប់​ខ្លួន​ស្រ្តី​មេ​ម៉ាយ ឈ្មោះ តាំង យូ ក្នុង​បទ​សង្ស័យ​តាម​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

ការ​ឃុំឃាំង​ជន​សង្ស័យ​ឈ្មោះ តាំង យូ នេះ បាន​ត្រូវ​ក្រុម​អ្នក​សង្កេត​ការណ៍​ក្រៅ​រដ្ឋាភិបាល​និង​ក្រុម​សិទ្ធិ​មនុស្ស ពណ៌នា​ថា ជា​ការ​ឃាត់​ខ្លួន​ខុស​នីតិ​វិធី​និង​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​តែ​ទៅ​លើ​ពាក្យ​ប្តឹង​នៃ​ដើម​បណ្តឹង​តែ​ម្យ៉ាង​ប៉ុណ្ណោះ ពុំ​មាន​ភស្តុតាង​អ្វី​ផ្សេង​ទៀត​ឡើយ។

ការ​ឃុំ​ខ្លួន​អ្នកស្រី តាំង យូ ដែល​មាន​កូន​ស្រី​តូចៗ​អាយុ​ក្រោម ១៥​ឆ្នាំ បាន​ធ្វើ​ឲ្យ​អនីតិជន​ទាំង​នោះ​រស់​នៅ​គ្មាន​ទី​ពឹង​និង​ខកខាន​មិន​បាន​ចូល​សាលា​រៀន​តាម​ផែនការ​របស់​រដ្ឋ។

ក្នុង​បទ​សន្ទនា តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ អង្គ វង្សវឌ្ឍនា បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ព័ត៌មាន​ច្បាស់​លាស់​ទាក់ទង​នឹង​ករណី​នេះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​សន្យា​ថា លោក​នឹង​បន្ថែម​ល្បឿន​ការ​សិក្សា​រឿង​រ៉ាវ​ដែល​មាន​ជាប់​ទាក់ទិន​នឹង​ក្មេង​ដែល​ត្រូវការ​ទី​ពឹង​នេះ ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដែល​លោក​រំពឹង​ថា នឹង​ផ្តល់​ដំណឹង​ជូន​វិញ​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។

ក្នុង​បទ​សន្ទនា​ដាច់​ដោយ​ឡែក ជាមួយ​ប្រធាន​តុលាការ​ខែត្រ​កំពត គឺ​លោក ហួន ម៉ានី នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ដែរ មន្ត្រី​យុត្តិធម៌​រូប​នេះ បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​លោក សំ បូរិន្ទ ថា ករណី​នោះ បាន​ចាប់​ផ្តើម​ហើយ តែ​ត្រូវ​ផ្អាក​សិន ព្រោះ​ត្រូវ​ចាំ​ដើម​បណ្តឹង​គឺ​អ្នកស្រី អាំង សុភី រក​មេធាវី​បាន​សិន។

សំ បូរិន្ទ ៖ រឿង​ដែល​ទាក់ទង​នឹង​នាង តាន់ យូ ដែល​ថា​ត្រូវ​តុលាការ​ខេត្ត​កំពត បាន​ចាប់​ឃុំ​ឃាំង ៣​-៤​ខែ​មក​ហ្នឹង តើ​ករណី​ហ្នឹង​មក​ដល់​ត្រង់​ណា​ហើយ?

ហួន ម៉ានី ៖ គេ​បញ្ជូន​ទៅ​ជម្រះ​ហើយ ថ្ងៃ​មុន​គេ​សុំ​លើក​ពេល​សវនាការ។ គេ​បញ្ជូន​ទៅ​ជម្រះ​ហើយ​រឿង​ហ្នឹង​មិន​ដឹង​នរណា​គេ​ជម្រះ​ទេ។ អ្នក​ដែល​សុំ​ហ្នឹង​គឺ​មេធាវី​ខាង​ជន​រង​គ្រោះ

កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ខែ​មីនា សាលា​ដំបូង​ខែត្រ​កំពត បាន​ប្រកាស​លើក​សវនាការ​ករណី​ស្រ្តី​សង្ស័យ​ឈ្មោះ តាំង យូ នេះ​ទៅ​ពេល​ក្រោយ ដោយ​សំអាង​លើ​ហេតុផល​ថា ស្ត្រី​ដើម​បណ្តឹង​ឈ្មោះ អាំង សុភី ត្រូវការ​រក​មេធាវី​ឲ្យ​បាន​សិន។

គេ​នៅ​តែ​ពុំ​ទាន់​បាន​ទទួល​សេចក្តី​ពន្យល់​ច្បាស់​លាស់​ពី​មន្រ្តី​យុត្តិធម៌​ណា​ម្នាក់​អំពី​ហេតុផល​និង​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​លើ​ករណី​ចាប់​ឃុំ​ខ្លួន​ជន​សង្ស័យ​ឈ្មោះ តាំង យូ ដាក់​ឃុំ​ឃាំង​ជិត​៤​ខែ​មក​ហើយ​នោះ នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មណ្ឌល​កុមារ​កំព្រា​នៅ​កំពង់ស្ពឺ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថវិកា

តុលាការ​ខែត្រ​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​ឃុំ​មនុស្ស​៣​នាក់​លើស​នីតិ​វិធី

តុលាការ​ភ្នំពេញ​កាត់​ទោស​បុរស​អាមេរិកកាំង​ម្នាក់​ឲ្យ​ជាប់​គុក​៣​ឆ្នាំ

មន្ត្រី​ស.រ.អា.​៖ រាល់​ការ​កាត់​ក្ដី​របស់​តុលាការ​ខ្មែរ​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​តម្លាភាព

តុលាការ​កោះ​ហៅ​សកម្មជន​ការពារ​ព្រៃឈើ​​​៨​នាក់​ទៅ​សួរ​ចម្លើយ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជម្រះ​ក្តី​ជន​ធ្វើ​បាប​កូន​ចិញ្ចឹម​ឯង​ថាជួញ​ដូរ​មនុស្ស​

សកម្ម​ជន​បក្ស​សមរង្ស៊ី​មិន​ហ៊ាន​ចូល​​​បំភ្លឺ​នៅ​តុលាការ​ដោយសារ​គ្មាន​មេធាវី

ពលរដ្ឋ​ចោទ​មន្រ្តី​តុលាការ​ខេត្ត​កណ្ដាល​ថា​ជំរិត​ទារ​ប្រាក់​ដើម្បី​បញ្ចប់​រឿង​ក្ដី

មន្រ្តី​បក្ស​សមរង្ស៊ីនៅ​ស្វាយរៀង​ជាប់​ទោស​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន

តុលាការ​កំពូល​កាត់​ទោសមហា​សេដ្ឋី​រុស្ស៊ី​​ពី​​បទ​រំលោភ​ក្មេង​ស្រីជិត​២០​នាក់​