ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ

នៅ​ខាង​មុខ​ព្រះបរមរាជវាំង នា​ល្ងាច​ថ្ងៃ​ទី២០ តុលា មាន​ព្រះសង្ឃ​រាប់​ពាន់​អង្គ និង​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ មក​ជួប​ជុំ​គ្នា ដើម្បី​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ។
ដោយ ខែ សុណង និង​វណ្ណ វិចារ
2012-10-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះសង្ឃ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ ៣០៥
ព្រះសង្ឃ​ជាង​៥ពាន់​អង្គ សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​យប់​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០១២។
RFA/Mom Sophon

ព្រះសង្ឃ​ពី​គ្រប់​ឋានានុក្រម​ជាង ៥.០០០​អង្គ និង​ពុទ្ធបរិស័ទ​រាប់​ម៉ឺន​នាក់ បាន​សូត្រ​ធម៌​តាម​បែប​ព្រះពុទ្ធសាសនា បួង​សួង​សុំ​ឲ្យ​ទេវតា​នាំ​យក​កង​ការ​មហា​កុសល​ថ្វាយ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ។ នៅ​ក្នុង​ពិធី​នោះ ព្រះសង្ឃ​គង់​ជា​ជួរៗ តាំង​សមាធិ​រយៈពេល ៣០នាទី បន្ទាប់​មក​សូត្រ​ធម៌​បង្សុកូល​ថ្វាយ​ទៅ​ព្រះបរមសព។

រដ្ឋមន្ត្រី​ព្រះបរមរាជវាំង លោក គង់ សំអុល ឡើង​អាន​សារ​រំលែក​ទុក្ខ​ថ្វាយ​ព្រះមហាក្សត្រ និង​ព្រះ​វររាជបិតា​ជាតិ​ខ្មែរ។

ចំណែក​មហា​ជន​ជាច្រើន​ម៉ឺន​នាក់ លើក​ដៃ​ប្រណម​បួង​សួង​ឲ្យ​ទេវតា​នាំ​ព្រះ​មហា​កុសល​ថ្វាយ​ទៅ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​វររាជបិតា​ជាតិ បាន​ទទួល​នូវ​មហា​មគ្គផល​ទាំង​អស់​នេះ។

នេះ​ជា​ពិធី​ជួប​ជុំ​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដ៏​ធំ​លើក​ទី១​ហើយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា រយៈពេល​មួយ​សតវត្ស​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

What ever it is,he has been dead but I still thinking that he is the one who had brought Red Communist to lit my beloved Cambodia. I still remember in one of his interviewed in 1976, when I was in Pol Pot cooperative ,common people had one meal 8 cans for 200 persons while he wanted and had sandwich from France given by Mr Ieng Sary . What's a beloved king !!!Mr.Khiev Samphan,Mr.Salot Sor,and Mr Ieng Sary still treated him like King amid Khmer people as slave of Angkar.

Oct 21, 2012 08:58 AM

រាស្ត្រចាយលុយរៀល

មនុស្សមិនមែនរទវតា សូមបីេទវតា ក៍គង់បំពេញចិត្តមនុស្សមិនបានគ្រប់គ្នា ប៉ុន្តែ មនុស្សល្អ មេដឹកនាំល្អ ទោះបីអត់អំនាច ក៍នៅមានរាស្ត្រស្រលាញ់គាំទ្រ មិនដូចអ្នកនយោបាយខ្លះមានអ្នកគាំទ្រតែនៅពេលខ្លួនមានអំនាចប៉ុណ្ណោះ ល្មមដឹងខ្លួនហើយទាន !

Oct 21, 2012 04:41 AM

CheyVorman007

ពី AngKor Wat

មនុស្សគ្រប់រូបកើតមករមែងបានភ្លក់រស់ជាតិក្នុងឆាកជីវិតស្ទើរ
គ្រប់រស់ជាតិ និយាយអោយខ្លី បាបក៏បានប្រព្រឹត្តបុណ្យក៏បាន
សាង ល្អក៏បានធើ្វ អាក្រក់ក៏ធ្លាប់អនុវត្តន៏ សូមអោយអំពើល្អ
គ្រប់យ៉ាងដែលសម្តេចតាបានធើ្វមកលើប្រទេសជាតិទទួលយកនូវគុណធម៌ព្រះដែលជាមគផលដ៏ឧត្តុងឧត្តមយ៉ាងមហិមារ
ពីសុំណាក់ព្រះសង្ឈកូនខ្មែរទាំង៥ពាន់អង្គនេះសូមអោយច្បាប់នៅតាមប្រពន្ធ័តុលាការខ្មែរក្រហមក្តី នៅក្នុងចិត្តកូនខ្មែរមួយ
ចំនួនដែលនៅតែយល់ថាសម្តេចតាក៏ធ្លាប់បានធើ្វខុសមកលើ
ប្រទេសជាតិក្តី អាចធើ្វការរិះគុណដោយក្តីគោរពដ៏ខ្ពង់ខ្ពស់។

Oct 20, 2012 09:58 PM

KHMER

ពី BOTHELL,WASHINGTON USA

If we do good or bad,we have accept the result fallow we do.No someone gives us.

Oct 20, 2012 09:01 PM