អ្នកស្រី មូរ សុខហួរ ទៅ​​ភូមា​បង្កើត​ទំនាក់ទំនង​ជាមួយ​សកម្មជន​ស្ត្រី​ពិភពលោក

អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​ គណបក្ស​សិទ្ធិ​មនុស្ស គឺ​អ្នកស្រី មូរ សុខហួរ បាន​មក​កាន់​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ា ពី​ថ្ងៃ​ទី​៣ ខែ​តុលា ក្នុង​សកម្មភាព​បង្កើត​ទំនាក់ទំនង​ជាមួយ​សកម្មជន​ស្ត្រី​លើ​ពិភពលោក។
ដោយ ផន រីណា
2012-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មូរ សុខហួរ​៣០៥
លោកស្រី មូរ សុខហួរ លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​លោកស្រី​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​២៤ កក្កដា ២០០៩។
RFA Photo/Mean Riddh

អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ទស្សនកិច្ច​នេះ​តាម​ការ​អញ្ជើញ​របស់​អង្គការ​វ៉ាយថល់ វ៉យស៊ីស (Vital Voices) ដែល​ជា​បណ្ដាញ​ស្ត្រី​ពិភពលោក​ ដើម្បី​ផ្សារ​ភ្ជាប់​សកម្មជន​ស្រ្តី​ពី​ប្រទេស​ភូមា ជាមួយ​នឹង​ស្ត្រី​កម្ពុជា ជា​លក្ខណៈ​ប្រជាធិបតេយ្យ។

អ្នកស្រី មូរ សុខហួរ៖ «ទស្សនកិច្ច​របស់​ខ្ញុំ​មក​ទី​នេះ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៦ តុលា គឺ​មាន​សារសំខាន់​ណាស់​ដែល​ជួយ​ឲ្យ​ស្ត្រី​ចូល​រួម​ក្នុង​សង្គម​ក្ដី ក្នុង​ការងារ​ទំនាក់ទំនង​គ្នា ហើយ​ស្ពាន​ដ៏​សំខាន់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា គឺ​ជា​​ស្ត្រី​ហ្នឹង​ឯង។ យើង​មក​ជ្រើសរើស​យក​ឈ្មោះ​ស្ត្រី​ដែល​នឹង​ចូលរួម​នូវ​កិច្ច​ពិភាក្សា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កម្ពុជា យើង​​ស្ត្រី​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ដី​ធ្លី​របស់​ខ្លួន»

អ្នកស្រី​បន្ត​ថា នៅ​ប្រទេស​ភូមា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ បើ​ទោះ​បី​ជា​មាន​នយោបាយ​បើក​ចំហ​ខ្លះៗ​ហើយ​ក៏ដោយ ស្ត្រី​ភូមា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​រំលោភ​សិទ្ធិ​សេរីភាព។

អង្គការ វ៉ាយថល់ វ៉យស៊ីស ដែល​បាន​អញ្ជើញ​អ្នកស្រី មូរ សុខហួរ គឺ​ជា​កម្មវិធី​មួយ​ដែល​មាន​បេសកកម្ម​ជួយ​ផ្លាស់ប្ដូរ​ស្ត្រី​ពី​អត់​អំណាច​ឲ្យ​មាន​អំណាច ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ។

អង្គការ​វ៉ាយថល់ វ៉យស៊ីស​នេះ បាន​បង្កើត​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ក្នុង​កិច្ច​ប្រឹងប្រែង ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង និង​លើក​ស្ទួយ​ស្ត្រី​ក្នុង​ពិភពលោក​ឲ្យ​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ឆេងងួន

ពី កំពង់ធំ

ក្នុង​​ប្រទេសកម្ពុជាបច្ចុប្បន្ន ពោពេញទៅដោយអំពើពុករលួយ និង បក្ខពួក បើមានអ្នកដែលអាចកែប្រែបាន សូមអញ្ជើញមកជួយប្រទេសកម្ពុជាផង ។ សូមអរគុណ!

Oct 06, 2012 10:59 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

វុធ​ ភ្នំពេញ បើមិនជួយគាំទ្រទេ កុំបង្ហាក់ដំណើរ។​ នេះជាការតស៌ូរបស់ស្រ្តីខ្មែរ។ ស្រលាញ គោរពគាត់ណាស់

Oct 04, 2012 08:54 PM

ធានី

ខ្ញុំសូមចូលរួមសំដែងការគាំទ្រចំពោះដំណើរទៅកាន់ប្រទេសភូមារបស់លោកជំទាវ មួ សុខហួរ។នេះជាការជួយលើកកំពស់តម្លៃស្ត្រីខ្មែរក្នុងឆាកនយោបាយ។សូមអោយកិច្ចការនេះបានប្រកបដោយជោគជ័យហើយនាំមកវិញនូវដំណឹងល្អជូនប្រទេសកម្ពុជា។

Oct 04, 2012 12:54 PM

អ្នក​អាន​អនាមិក

For an indivitual person to accuse a very strong and respectable leader such as her for doing things for personal or political gains you must have proofs or facts to back it up. I would like you to to show us some of those proofs and fact. If you do not have one please don't accuse her for doing good deeds for our country and the rest of the world. We all support you Mrs Mou Sokhour. Please keep fighting the good fight. Thank you.

Oct 04, 2012 11:07 AM

ដូនីចេន

ពី ភ្នំពេញ

អ្នកស្រី មួរ សុខហូរ ជាស្រីជើងខ្លាំងមែន សូមកោត សរសើរអស់ពីបេះដូង (-_-)។

Oct 04, 2012 09:41 AM

មើល​មតិ​ទាំង​អស់.