ព័ត៌មាន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ឧសភា

នៅ​សល់​ពេល​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នឹង​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ខ្លួន​ពេញ​ចិត្ត អាណត្តិ​ទី​បី​ហើយ។ ប៉ុន្តែ​មាន​ករណី​មិន​ប្រក្រតី​មួយ​ចំនួន បាន​កើត​ឡើង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​នេះ។

0:00 / 0:00

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​អំពាវ​នាវ​ទៅ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​ត្រៀម​ឯកសារ​រួច​រាល់ ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ចូល​មក​ដល់​នា​​ចុង​​​សប្ដាហ៍​នេះ ឲ្យ​បាន​គ្រប់​គ្នា និង​តាម​ឆន្ទៈ​របស់​ខ្លួន។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ លោក ដែន អយុធ្យា៖

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា មាន​បណ្ដឹង​ជិត ៦០​ករណី ដែល​គណបក្ស​នយោបាយ​ប្ដឹង​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជាង ១០​ថ្ងៃ​មក​នេះ។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ លោក ដែន អយុធ្យា៖

មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រោង​នឹង​បញ្ចប់​ការ​បែង​ចែក​ហិប​ឆ្នោត​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ទូទាំង ១១៦​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ខាង​មុខ មក​ទល់​ពេល​នេះ​ហិប​ឆ្នោត​បញ្ជូន​បាន ៩០​ភាគរយ​ហើយ គឺ​នៅ​សល់ ស្រុក​ចំនួន ១​ប៉ុណ្ណោះ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ នេះ។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ លោក ហ៊ុំ ចំរើន៖

គណបក្ស​ប្រឆាំង ឃុំ​ស្រែឈូក ស្រុក​កែវសីមា ប្ដឹង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា ពី​បទ​ទិញ​សន្លឹក​ឆ្នោត។ គណៈកម្មការ​ឃុំ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្រែឈូក បាន​កោះ​ហៅ​ភាគី​បណ្ដឹង បើក​ការ​ផ្សះ​ផ្សារ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្សី ខេត្ត​មណ្ឌលគិរី​ស្នើ​ឲ្យ​ផ្នែក​ពាក់​ព័ន្ធ​អនុវត្ត​តាម​ច្បាប់​បោះ​ឆ្នោត។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ លោក វណ្ណ វិចារ៖

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ការ​ចោទ​ប្រកាន់​ថា​បក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់​អំណាច​ក្នុង​ឃុំ​នេះ បាន​គំរាម​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​តាម​រយៈ​យុទ្ធវិធី​បង្រៀន​គូស​សន្លឹក​ឆ្នោត។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ លោក មណ្ឌល កែវ៖

នៅ​សល់​ពេល​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នឹង​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​បី​ហើយ។ នៅ​ឯ​ខេត្ត​រតនគិរី តំណាង​គណបក្ស សម រង្ស៊ី ចោទ​ប្រកាន់​ស្មៀន​ឃុំ​ភ្នំ​កុក ថា​មាន​ចេតនា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​ស្នើ​សុំ​លិខិត​សំគាល់​សិទ្ធិ​បោះ​ឆ្នោត​ដល់​ប្រជាពលរដ្ឋ មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ លោក រដ្ឋា វីសាល៖

រយៈ​ពេល​១២​ថ្ងៃ នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កំពង់ចាម ទើប​តែ​ទទួល​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ដំបូង នៅ​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ខ.ប)។ បណ្ដឹង​នោះ កើត​ឡើង​ដោយ​សារ​តែ​មន្ត្រី​គណបក្ស សម រង្ស៊ី បាន​បិទ​ខិត្តប័ណ្ណ​ឃោសនា​រក​សំឡេង​ឆ្នោត នៅ​លើ​ដើម​ឈើ​មុខ​ផ្ទះ​មេ​ភូមិ​គណបក្ស​ប្រជាជន ហើយ​ត្រូវ​ម្ចាស់​ផ្ទះ​មិន​អនុញ្ញាត ទើប​បង្ក​ឲ្យ​មាន​ជម្លោះ​កើត​ឡើង ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​សម្រេច​ផ្សះផ្សា​គ្នា​នៅ គ.ខ.ប។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ កញ្ញា ទេព សុរ៉ាវី៖

មន្ត្រី​គណបក្ស សម រង្ស៊ី ចោទ​ប្រកាន់​​ប្រធាន​ភូមិ​ជុំនីក គឺ លោក អ៊ុយ ឃឹម ថា​បាន​បញ្ជា​អ្នក​នៅ​ក្រោម​បង្គាប់​ខ្លួន​ចុះ​រា​រាំង​សកម្ម​ជន​គាំទ្រ​គណបក្ស សម រង្ស៊ី ដោយ​បញ្ជា​មិន​ឲ្យ​ចាក់​ស៊ីឌី​ដែល​គណបក្ស សម រង្ស៊ី ចែក​ឲ្យ​ក្នុង​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត ស្តី​ពី​គោលការណ៍​របស់​គណបក្ស និង​ស្ត្រី​រង​គ្រោះ​នៅ​បឹង​កក់ រង​ការ​បណ្ដេញ​ចេញ​ជា​ដើម។

សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ លោក ម៉ម មុនីរតន៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។