ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) នៅថ្ងៃ២៦ តុលា បានអំពាវនាវដល់កសិករឲ្យឈប់ប្រើប្រាស់ជីគីមី ដោយងាកមកដាំស្រូវដោយប្រើប្រាស់ជីធម្មជាតិវិញនៅក្នុងការជំរុញឲ្យផលិតផលស្រូវនៅកម្ពុជាមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។
ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ (ស្ដាំ) ក្នុងអំឡុងពេលវេទិកាសមាជសហព័ន្ធស្រូវសរីរាង្គថ្នាក់ជាតិលើកទី៥ នៅឯស្នាក់ការកណ្តាលអង្គការ សេដាក ក្នុងរាជធានីភ្នំពេញ នាថ្ងៃ២៦ តុលា ២០០៩។
លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងដូច្នេះគឺនៅក្នុងវេទិកាសមាជសហព័ន្ធស្រូវសរីរាង្គថ្នាក់ជាតិលើកទី៥ នៅឯស្នាក់ការកណ្តាលអង្គការ សេដាក (CEDAC) ដែលមានតំណាងកសិករជិត១០០នាក់មកពីសហគមន៍ខេត្តចំនួន៧ មេឃុំ និងក្រុមប្រឹក្សាឃុំចូលរួមផងដែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ដូច្នេះ ៖ «អឺរ៉ុបខាងលិចត្រូវការហូបអង្ករប្រហែល១លានតោនជាងអីដែរ អ៊ីចឹងគឺជាទីផ្សារធំ ក៏ប៉ុន្តែទីផ្សារហ្នឹងមិនមែនថា អង្ករអីក៏គេហូបៗទេ គេមានស្តង់ដារ។ ស្ដង់ដារគេគឺទាក់ទងនឹងការបាក់ គឺថាវារលូន គឺបាក់ខ្ពស់បំផុត៥%។ កម្ពុជាឮថា ដំណឹងល្អណាស់ សហគមន៍អឺរ៉ុបបើកទីផ្សារហើយអត់យកពន្ធនាំចូល យើងសប្បាយណាស់ ជាឱកាសហើយ យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ដូចថៃអ៊ីចឹង ក៏ប៉ុន្តែបើសិនជាគុណភាពយើងមិនកើត ស្រូវគេអត់យកពន្ធ១លានតោន បើគេអត់ឲ្យចូលធ្វើម៉េច?»។
ទីប្រឹក្សាផ្នែកទីផ្សារនៃអង្គការ សេដាក លោក វីនហ្វ្រ៊ីដ (Winfried) បានឲ្យដឹងថា ក្រោយពីពិធីបុណ្យអុំទូកខាងមុខ លោកនឹងនាំអង្ករចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកលើកដំបូងគឺចំនួន៣៦តោន ដែលចំណាយថវិកាក្នុង១តោនអស់១.២០០ដុល្លារ គិតរួមទាំងអស់ដូចជាតម្លៃអង្ករ តម្លៃវេចខ្ចប់ និងការដឹកជញ្ជូនដល់កំពង់ផែខែត្រកំពង់សោមជាដើម។ លោកបានបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាទៅលក់នៅក្រៅប្រទេសគឺសំខាន់គិតលើគុណភាពអង្ករ។
លោក វីនហ្វ្រ៊ីដ បានមានប្រសាសន៍ថា ៖ "ឥឡូវយើងបានផ្ញើនូវសំណាកអង្ករសម្រូបទៅខាងគេហើយ"។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ម៉ាក សឿន បានបញ្ជាក់ថា សហគមន៍កសិករនៅប្រទេសកម្ពុជាមានជាង១៤.០០០ក្រុម ប៉ុន្តែបានចុះបញ្ជីជាផ្លូវការនៅក្រសួងកសិកម្មមានតែចំនួន១១៥ក្រុមតែប៉ុណ្ណោះ។
លោកបានបន្តថា ការចុះបញ្ជីសហគមន៍នៅក្រសួងគឺងាយស្រួលក្នុងការជួយកសិករលើផ្នែកបច្ចេកទេស ការប្រើប្រាស់ពូជស្រូវ ដើម្បីឲ្យមានគុណភាព ប៉ុន្តែលោកក៏បានឲ្យដឹងដែរថា ក្រសួងពុំមានថវិកាជាឥណទានឲ្យកសិករខ្ចីនោះទេ។
លោក ម៉ាក សឿន បានបញ្ជាក់ថា ៖ «សារសំខាន់នៃការចុះបញ្ជីនេះគឺងាយស្រួលក្នុងការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាអង្គការនានាតាមរយៈផ្លូវច្បាប់»។
យោងតាមព្រឹត្តិបត្រអង្គការ សេដាក ដដែល បានបង្ហាញថា នៅប្រទេសកម្ពុជាប្រជាពលរដ្ឋប្រមាណ១,៨លានគ្រួសារពឹងផ្អែកលើកសិកម្មស្រូវ ដែលប្រើប្រាស់ផ្ទៃដីប្រមាណ៨០%នៃផ្ទៃដីកសិកម្មទាំងមូល។
លោក ម៉ាក សឿន បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០០៨-២០០៩នេះ បរិមាណស្រូវសល់ជិត៤លានតោន ហើយអង្ករសល់ជាង២លានតោនផងដែរ៕
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
អាជ្ញាធរស្វែងរកការបិទមន្ទីរព្យាបាលជំងឺមួយនៅរតនគិរី
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
This is a good recommend from CEDAC, but Dr Yorng Sang Koma should be thinking about profit of farmer for rice production. The people living in town would like cheap cost of rice. how do you think to Khmer farmer if they do land rice 1 hectare have 3 tons rice (paddy) sale 200$ X 3 t= 600 $ have profit 30% if no use Fertilizer can down 1t-1.5t/ 1 hectare farmer can lose 20%. Please government support all farmer in Cambodia don’t give power to owner mill rice and official to join with import export company cower farmer and to buy in cheap price, and Dr Yorng Sang Koma provide recommend better than this idea. Thank you
2009-10-28 10:49
I am waiting to buy try rice from srok khmer and help support as a consumer and I hope my other frineds will help too as long as rice grow in cambodia. We usually buy rice from Thailand and Vietnam.
2009-10-27 20:57
Cambodia haves too many tons of rice less for 2008-2009. Why it costs so expensive. Poor people like my family, cannot buy rice to keep for a month except day by day. CEDAC have a good program to help the farmer like us. But how we can do; because we do not have a piece of land. We would like to ask Government, please look down to us how do we live without land to grow rice? Do Cambodia ran out of land? Of cource not; but how we can have it without $?
2009-10-27 10:42
ខ្ញុំគិតថាវាជាគំនិតមួយដ៍ល្អសំរាប់បើគិតអំពីសុវត្ថភាពស្បៀងនិងទីផ្សារនៅអឺរ៉ុប។ ប៉ុន្តែដីស្រែនៅកសិករក្នុងប្រទេសកម្ពុជាកសិករអាចទទួលផលជាមធ្យម ពី១តោ ទៅ ១.៥តោនក្នុងមួយហិកតាបើមិនប្រើជី ហើយតំលៃស្រូវប្រហែល២៧០ដុល្លាក្នុងមួយតោន(ស្រូវក្រអូប) បើមិនប្រើជីគីមីខ្ញុំឧបមាថា គុណនិង២ វាស្មើ ៥៤០ដុល្លាក្នុងមយតោនតើគាត់សេដ្ឋកិច្ចគ្រប់គ្រាន់សំរាប់ធានាសន្តិសុខស្បៀងរបស់គាត់ឬទេ? <br>យោបល់ខ្ញុំ កុំទាន់ជំរុញខ្លាំងពេក គួរត្រឹមតែកាត់បន្ថយការប្រើជីគីមីបានឬទេ? កសិករខ្មែរប្រែហលជា៧០%គ្មានគោទេ
2009-10-27 05:46
មើលមតិទាំងអស់.