សង្គម​ស៊ីវិល​ជួប​ពិភាក្សា​គ្នា​អំពី​គម្រោង​ចំណាយ​ថវិកា​ជាតិ

2009-11-29

នៅ​មុន​ពេល​រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​និង​អនុម័ត​អំពី​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​ថ្មី មន្រ្តី​សង្គម​ស៊ីវិល​បាន​ជួប​ជុំ​គ្នា​ពិភាក្សា​អំពី​គម្រោង​ចំណាយ​ថវិកា​ជាតិ​ទូទៅ ដែល​កន្លង​មក​ការ​ចំណាយ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​មាន​ការ​ប៉ះពាល់​ជាក់ស្តែង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ការ​អភិវឌ្ឍ​សង្គម។

នាយក​ប្រតិបត្តិ​អង្គការ NGO Forum លោក ឈិត សំអាត ថ្លែង​ក្នុង​សិក្ខាសាលា​សង្ខេប​ជូន​សមាជិក​សភា​ស្តីពី​ថវិកា​ជាតិ​ឆ្នាំ​២០១០ តម្លាភាព និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ថា ច្បាប់​ថវិកា​ជាតិ​គឺ​ជា​ឧបករណ៍​មាន​សក្តានុពល​បំផុត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨​និង​២០០៩ គឺ​ជា​ឆ្នាំ​ដែល​កើន​ឡើង​នូវ​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​សហគមន៍​ងាយ​រង​គ្រោះ។ វិបត្តិ​ស្បៀង​អាហារ​ចាប់ផ្តើម​ពី​ឆ្នាំ​២០០៨​នាំ​ឲ្យ​លទ្ធផល​អវិជ្ជមាន​ដល់​សកម្មភាព​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ពួក​គេ​ត្រូវ​ចំណាយ​ប្រាក់​៨៣%​ នៃ​ប្រាក់​ចំណូល​សម្រាប់​ទិញ​ម្ហូប​អាហារ ពិសេស​នៅ​ពេល​យុវជន យុវតី កំពុង​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ វិបត្តិ​ហិរញ្ញវត្ថុ​កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០០៨ នាំ​ឲ្យ​ពួក​គេ​ជា​ច្រើន​បាត់បង់​ការងារ​ខាង​វិស័យ​សំណង់​និង​កាត់ដេរ។ ជាង​នេះ​ទៅ​ទៀត​គ្រួសារ​ដែល​ដាំ​កៅស៊ូ ដំឡូង​មី សណ្តែក​សៀង​និង​ពោត បាន​ជួប​ឧបសគ្គ​ពេល​លក់​ផល​មិន​អាច​ទូទាត់ត​ម្លៃ​ដាំ​ដុះ។

លោក ឈិត សំអាត បាន​បញ្ជាក់​ថា ៖ «ការ​កើន​ឡើង​ខ្ពស់​ជាង​គេ​គឺ​វិស័យ​ការពារ​ជាតិ​និង​សន្តិសុខ កើន​ឡើង​៦២​លាន បើ​ប្រៀបធៀប​ពី​ឆ្នាំ​២០០៩ យើង​មា​នតែ​២១៩​លាន​ទេ ហើយ​បាន​កើន​ឡើង​រហូត​ដល់​២៨១​លាន»

ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ចាន់ សុផល បាន​ឲ្យ​ដឹង​ថា រដ្ឋ​បាន​បង្កើន​ពន្ធ​នានា​ដើម្បី​បង្កើន​ចំណូល​ថវិកា​រដ្ឋ ប៉ុន្តែ​គេ​កម្រ​នឹង​ទទួល​បាន​នូវ​របាយការណ៍​ជាក់លាក់​អំពី​ចំនួន​ប្រាក់​ចំណូល​និង​ការ​ចំណាយ​ប្រាក់​ប្រមូល​បាន​នោះ​ណាស់។

លោក ចាន់ សុផល បាន​មាន​ប្រសាសន៍​ថា ៖ «យក​ពន្ធ​ប្រយោល ដូច​ជា​ពន្ធ​ប្រេង​សាំង ១​លីត្រ​១​ពាន់​រៀល។ អ្នក​ម៉ូតូ​ឌុប​១​ថ្ងៃ​គាត់​ប្រើ​២​លីត្រ គាត់​បង់​ឲ្យ​រដ្ឋ​២​ពាន់​រៀល កន្លះ​ដុល្លារ ១​ខែ​គាត់​បង់​ពន្ធ​ឲ្យ​រដ្ឋ​១៥​ដុល្លារ ១​ឆ្នាំ​ជិត​២០០​ដុល្លារ​ដោយ​មិន​ដឹង​ខ្លួន»

នាយក​ប្រតិបត្តិ​អង្គការ​មេឌីខាំ លោក​វេជ្ជបណ្ឌិត ស៊ិន សុមុនី ថ្លែង​ថា មាតា​និង​កុមារ​នៅ​តែ​ទទួល​គ្រោះ​ថ្នាក់​ក្នុង​ពេល​សម្រាល​កូន បើ​ទោះ​បី​ជា​ថវិកា​ជាតិ​បាន​ផ្តល់​ដល់​ក្រសួង​សុខាភិបាល​កើន​រាល់​ឆ្នាំ​ក៏​ដោយ។

តំណាង​អង្គការ​ន័រវេស​សង្រ្គោះ​កុមារ​បាន​លើក​ឡើង​ថា ថវិកា​ជាតិ​ផ្តល់​ឲ្យ​ក្រសួង​អប់រំ​បាន​ថយ​ចុះ​នៅ​ឆ្នាំ​២០០៩ ពី ១៩,២% នៅ​ឆ្នាំ​២០០៧ មក​នៅ​ត្រឹម​តែ​១៧% នៅ​ឆ្នាំ​២០០៩ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១០ បាន​កើន​១១% ទៅ​លើ​សំណង់​អគារ​និង​សម្ភារៈ​ប្រើប្រាស់។ គេ​មិន​បាន​ឃើញ​ថា រដ្ឋាភិបាល​បាន​ពង្រឹង​លើ​ការ​សន្យា​ផែនការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៥ ដែល​បាន​ឲ្យ​កុមារ​ទាំង​អស់​នឹង​ទទួល​បាន​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព​នៅ​ឆ្នាំ​២០១៥​នោះ​ឡើយ។

លោក​ស្រី​តំណាង​រាស្រ្ត ជូឡុង សូម៉ូរា បាន​លើក​ឡើង​ថា ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១០​មិន​មាន​តម្លាភាព​ក្នុង​ការ​ដំឡើង​ឡើយ។ លោក​ស្រី​ថា បើ​ពិនិត្យ​ថវិកា​ផ្តល់​ទៅ​ក្រសួង​កិច្ចការ​នារី​តែ​៩% រីឯ​ក្រសួង​ការពារ​ជាតិ​និង​សន្តិសុខ​វិញ​កើន​ដល់​ទៅ​២៨%៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ្នក​រត់​តាក់ស៊ី​នៅ​បន្ទាយមានជ័យ​ប្ដឹង​ក្រុមហ៊ុន​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ត្រេកអរ​ចំពោះ​ការ​បង្រ្កាប​វង់​ល្បែង

បដិមា​ព្រះ​វិស្ណុ​និង​ព្រះ​នាង​លក្សី្ម​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​កំពង់ចាម

កម្មការិនី​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ស្លាប់​ដោយសារ​ខំ​ធ្វើ​ការ​ខ្លាំង​ពេក

អំពើ​ហិង្សា​និង​ការ​រំលោភ​ផ្លូវ​ភេទ​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

អ្នក​ភូមិ​នៅ​ស្រុក​កណ្ដាលស្ទឹង​រង់ចាំ​លទ្ធផល​ពី​ការ​ចរចា​តម្លៃ​អគ្គិសនី

អាជ្ញាធរ​ខែត្រ​កណ្ដាល​រារាំង​ការ​តវ៉ា​ពី​បញ្ហា​ភ្លើង​ឡើង​ថ្លៃ

ប៉ូលិស​ប៉ុស្តិ៍​នៅ​អន្លង់វែង​រង​ការ​ចោទ​ថា​អនុវត្ត​ច្បាប់​មិន​សមរម្យ

អ្នក​ភូមិ​​ស្នើសុំ​​ធ្វើ​ស្រែ​លើ​ដី​​ដែល​អាជ្ញាធរ​ហាមឃាត់​​ឡើង​វិញ

ស្រ្ដី​ម្នាក់​អះអាង​ថា​ជា​ម្ដាយ​បង្កើត​របស់​កុមារី​ដែល​ត្រូវ​ម្ដាយ​ចិញ្ចឹម​ធ្វើ​បាប