ក្នុងកំឡុងពេលទស្សនកិច្ចនៅប្រទេសកម្ពុជា លោក ប្រធានរដ្ឋសភាវៀតណាម នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់ប្រទេសកម្ពុជា មានដូចជា ចូលជួបគាល់ព្រះមហាក្សត្រ នរោត្តមសីហមុនី ជួបជាមួយលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក អ៊ិច សំអុល ជាមន្ត្រីជំនួយការលោក ហេង សំរិន និងជាអ្នកនាំពាក្យរដ្ឋសភា។ លោកបានឲ្យដឹងថា ការមកទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាវៀតណាមនេះ គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ក្រោយពេលលោក ង្វៀន ស៊ីញ ហ៊ុង ទើបបានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម និងដើម្បីចូលរួមក្នុងមហាសន្និបាត AIPA (Asean Inter Parliamentary Association) លើកទី៣២ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ កញ្ញា៕
