មន្ត្រីរដ្ឋាភិបាលខ្មែរបានថ្លែងនៅថ្ងៃនេះថា នៅពេលនេះគេមិនឃើញមានចលនាណាមួយ ក្នុងការប្រឆាំងថៃទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារនោះឡើយ ។
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងជារដ្ឋមន្រ្តីការបរទេសខ្មែរបានមានប្រសាសន៍ប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃសុក្រនេះថា ស្ថានការណ៍ប្រទេសគឺមានភាពស្ងប់ស្ងាត់ល្អប្រសើរ ៖ «ខ្ញុំអាចជម្រាបថា មានការស្ងាត់ស្ងៀមល្អណាស់ ... ឥឡូវនេះ ខ្ញុំបានធ្វើកំណត់ទូតជូនទៅស្ថានទូតថៃហើយ ប្រាប់ទៅខាងថៃថា យើងបិទច្រកព្រះវិហារមកពីខាងថៃជាបណ្ដោះអាសន្នសិន» ។
ការបញ្ជាក់របស់លោក ហោ ណាំហុង នេះ បានធ្វើឡើងនៅពេលដែលមានការលើកឡើងពីក្តីបារម្ភខ្លះរបស់ពលរដ្ឋថៃនិងអ្នកជំនួញថៃនានា ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាថា អាចមានចលនាប្រឆាំងថៃកើតឡើងដែលអាចនឹងប៉ះពាល់ដល់បញ្ហាសន្តិសុខនិងការរកស៊ីរបស់ពួកគេ ។
កាលពីខែមករា ឆ្នាំ២០០៣ ក្រុមអ្នកប្រឆាំងថៃបានធ្វើបាតុកម្មដោយបានវាយកម្ទេចស្ថានទូតនិងអគារពាណិជ្ជកម្មថៃជាច្រើនកន្លែង ដែលធ្វើឲ្យខាតបង់ប្រាក់ជាច្រើនលានដុល្លារ ដោយសារតែពាក្យចចាមអារ៉ាមថា តារាភាពយន្តថៃបាននិយាយថា អង្គរវត្តជារបស់ថៃនោះ ។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមិនមានអំពើហិង្សាបែបនោះ កើតមានទៀតទេនាពេលនេះ ៖ «ពីព្រោះវាមានកត្តាពីរដែលសំខាន់ គឺកត្តាទីមួយ ដោយសារមានបទពិសោធន៍កាលពីប៉ុន្មានឆ្នាំមុននោះ ប្រជាពលរដ្ឋខ្មែរយើងធ្វើបាតុកម្មប្រឆាំងនឹងទូតថៃនិងសហគ្រាសថៃហ្នឹង ធ្វើឲ្យប្រជារាស្ត្រខ្មែរខាតបង់អស់រាប់លានដុល្លារ ។ កត្តាទីពីរ រឿងប្រាសាទព្រះវិហារ រាស្ត្រខ្មែរយើងមិនមានការព្រួយបារម្ភអី ដែលចាំបាច់ត្រូវធ្វើបាតុកម្មទេ ពីព្រោះប្រាសាទព្រះវិហារ ទាំងប្រវត្តិសាស្ត្រ ទាំងផ្លូវតុលាការ គឺបានបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរយើងរួចទៅហើយ» ។
នៅពេលជាមួយគ្នានេះ លោក ហោ ណាំហុង ក៏បានមានប្រសាសន៍ដែរថា ការដែលអ្នកប្រឆាំងថៃបានលើកយកបញ្ហាការបាត់ទឹកដីនិងចោទប្រកាន់ថា មានការទាក់ទងផែនការរកស៊ីសម្ងាត់រវាងនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជាមួយនឹងការដាក់ប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោកនោះ គឺជាលេសនយោបាយសុទ្ធសាធដើម្បីចង់ទម្លាក់លោក សាម៉ាក់ នាយករដ្ឋមន្រ្តីថៃពីអំណាចតែប៉ុណ្ណោះ ។
សកម្មភាពរបស់អ្នកប្រឆាំងនៅប្រទេស បានកើតឡើងច្រើនថ្ងៃមកហើយ ដោយបាតុកម្មរបស់អ្នកប្រឆាំងនៅទីក្រុងបាងកក និងនៅបណ្ដាខេត្តនានា ហើយមានសេចក្តីរាយការណ៍ថា ស្ថានទូតខ្មែរនៅទីនោះក៏ស្ថិតក្រោមការពង្រឹងសន្តិសុខដ៏មាំទាំដែរនាពេលនេះ ។
រីឯនៅទីក្រុងភ្នំពេញវិញ មិនមានមន្រ្តីខ្មែរណាម្នាក់អះអាងថា គេមានបង្កើនកិច្ចការពារពិសេសណាមួយចំពោះស្ថានទូតថៃនៅទីក្រុងភ្នំពេញនោះឡើយ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ស្ថានការណ៍នៅតំបន់ជម្លោះព្រំដែនមានសភាពតានតឹង
កម្ពុជាមានពេលច្រើនថែមទៀតដើម្បីដាក់ជូនផែនការអភិរក្សប្រាសាទព្រះវិហារ
ទាហានថៃ-ខ្មែរប្រឈមមុខគ្នានៅខាងលិចព្រះវិហារ ប៉ុន្តែគ្មានការផ្ទុះអាវុធទេ
នាយករដ្ឋមន្ត្រីខ្មែរព្រមានបាញ់ទម្លាក់យន្តហោះថៃដែលហោះចូលដែនអាកាសខ្មែរ
ទាហានថៃប៉ុនប៉ងសង់លេណដ្ឋានបេតុងប៉ុន្តែត្រូវទាហានខ្មែររារាំង
ជំនួបបិទទ្វារនាថ្ងៃ២៧មិថុនារវាងមន្ត្រីថៃនិងនាយករដ្ឋមន្ត្រីខ្មែរ
មេដឹកនាំខ្មែរទទួលជួបមន្ត្រីជាន់ខ្ពស់ថៃ២រូប
អ្នកភូមិមួយចំនួននៅក្បែរតំបន់ជម្លោះព្រំដែនចាកចេញពីលំនៅ
នាយករដ្ឋមន្ត្រីខ្មែរសោកស្ដាយចំពោះឥរិយាបថរបស់មេដឹកនាំថៃ
ហោ ណាំហុង ៖ ថៃនឹងលើករឿងប្រាសាទព្រះវិហារនៅពេលក្រោយទៀត