មន្ត្រីខ្មែរបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងនៅតែបន្តបិទច្រកចូលប្រាសាទព្រះវិហារ ដរាបណានៅតែមានការតវ៉ារបស់ប្រជាពលរដ្ឋនិងទាហានថៃ ។
អ្នកទេសចរដើរសួតាមជញ្ជាំងនៃប្រាសាទព្រះវិហារដែលស្ថិតនៅលើកំពូលភ្នំដងរែកនៃខេត្តព្រះវិហារ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជាបានធ្វើការបិទច្រកនោះដោយភ័យខ្លាចថា អាចមានការប៉ះទង្គិចគ្នារវាងភាគីខ្មែរនិងថៃ ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «បើថានៅតែមានបាតុកម្មជ្រួលច្របល់ទៀត អាហ្នឹងយើងបិទសិន យើងអត់ទាន់កំណត់ទេ ខ្លាចមានគេសម្រុកចូលអីទៅវានាំប៉ះពារគ្នា» ។
គួរជម្រាបថានេះជាថ្ងៃទីបីហើយដែលភាគីកម្ពុជាបានធ្វើការបិទច្រកប្រាសាទព្រះ វិហារ បន្ទាប់ពីមានប្រជាពលរដ្ឋថៃប្រមាណ១០០នាក់ ដោយមានការជួយការពារពីក្រុមប៉ូលិសនិងយោធាឈុតខ្មៅ កាលពីថ្ងៃច័ន្ទបានធ្វើបាតុកម្មនៅទីនោះ ប្រឆាំងរដ្ឋាភិបាលថៃថាបានកាត់ដីជិតប្រាសាទព្រះវិហារមកឲ្យកម្ពុជា ។
ការតវ៉ារបស់ប្រជាពលរដ្ឋថៃបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានយល់ព្រមលើផែនទីប្រាសាទព្រះវិហារថ្មី ដែលភាគីកម្ពុជាបានគូរដើម្បីបញ្ជូនទៅឲ្យអង្គការយូណេស្កូត្រួតពិនិត្យ ក្នុងដំណើរការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
តាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំជិតប្រាសាទព្រះវិហារបានឲ្យដឹងថា បន្ទាប់ពីមានការបិទច្រកចេញចូលមកប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ពាណិជ្ជករថៃធំៗបារម្ភពីបញ្ហាទំនាស់រវាងរដ្ឋាភិបាលខ្មែរនិងថៃ
ចំនួនពលរដ្ឋខ្មែរដែលថៃចាប់បញ្ជូនមកកម្ពុជាវិញមានការកើនឡើង
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.