អ្នក​កាសែត​ម្នាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​រាយការណ៍​​អំពី​បទល្មើស​ឈើ

អ្នក​សារព័ត៌មាន​ម្នាក់​នៃ​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ក្រចេះ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ឃើញ​អ្នក​ជួញដូរ​ឈើ​ខុស​ច្បាប់​ធ្វើ​សកម្មភាព ហើយ​រាយការណ៍​ដំណឹង​នោះ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច។
ដោយ វិជ័យ អានន្ទ
2012-12-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ដឹក​ឈើ ក្រចេះ ៣០៥
សកម្មភាព​ដឹក​ឈើ​ប្រណិត​ចេញ​ពី​ព្រៃ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១២។
RFA/Den Ayuthyea

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ក្រចេះ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន លោក តាំង ទ្រី ដែល​ជា​អ្នក​សារព័ត៌មាន​នៃ​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ។

អធិការ​ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក គីម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ធ្នូ ថា កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​នោះ​មែន ដោយ​ធ្វើ​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត អ្នកស្រី ចាត សូរស្មី។ លោក​មាន​ប្រសាសន៍​បន្ត​ថា លោក​មិន​អាច​ប្រាប់​ពី​បទល្មើស​ដែល​បុរស​នោះ​បាន​ប្រព្រឹត្ត​បាន​ទេ ដោយ​លោក​បញ្ជាក់​ថា បើ​ចង់​ដឹង​ច្បាស់​ពី​រឿង​នេះ ទាក់ទង​ទៅ​អ្នកស្រី ចាត សូរស្មី ដើម្បី​ឲ្យ​បញ្ជាក់​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ។

យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយសារ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ក្រចេះ គឺ​អ្នកស្រី ចាត សូរស្មី ដើម្បី​ចោទ​ប្រកាន់​លោក តាំង ទ្រី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកស្រី ចាត សូរស្មី បាន​ទេ នៅ​ថ្ងៃ​ទី​៩ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក តែ​មិន​មាន​អ្នក​លើក។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នៃ​អង្គការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ ព្រម​ទាំង​អ្នក​សារព័ត៌មាន​នៃ​កាសែត​មាតុភូមិ ដែល​បាន​ដឹង​ពី​ហេតុការណ៍​នោះ​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក តាំង ទ្រី នេះ ដោយសារ​គាត់​បាន​ឃើញ​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់ និង​នាំ​ដំណឹង​ទៅ​រាយការណ៍​ជូន​អាជ្ញាធរ។

មន្ត្រី​នៃ​អង្គការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ លោក ឥន្ទ សាវឿន ដែល​ស្គាល់​លោក តាំង ទ្រី លើក​ឡើង​ថា ប្រការ​ដែល​នាំ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​រូប​នេះ គឺ​បណ្ដាល​មក​ពី​គាត់​បាន​រាយការណ៍​ពី​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ប៉ះ​ចំ​អ្នក​ជួញដូរ​នោះ​គឺ​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង ដែល​តែង​ប្រព្រឹត្ត​បទល្មើស​ដោយ​គ្មាន​ខ្លាច​រអា​សមត្ថកិច្ច​នៅ​តំបន់​នោះ។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​លោក តាំង ទ្រី បាន​រាយការណ៍​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​ស្រុក​ស្នូល ឲ្យ​ដឹង​ពី​សកម្មភាព​បទល្មើស​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សំប៉ូច ឃុំ​ឃ្សឹម ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ។ កង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​នោះ​មាន​ទាំង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ឃុំ​ឃ្សឹម មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ឃ្សឹម បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ រួច​ហើយ​នាំ​ខ្លួន​ទាំង​លោក តាំង ទ្រី និង​ជនសង្ស័យ​ថា ជួញដូរ​ឈើ​ខុស​ច្បាប់​នោះ​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ស្នួល។ បន្ទាប់​មក​ពួកគេ​បាន​ឃាត់​ឡាន​សាំយ៉ុង​របស់​ជនសង្ស័យ​ទុក និង​ដោះលែង​ម្ចាស់​រថយន្ត​នោះ ប៉ុន្តែ​កង​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​លោក តាំង ទ្រី ដែល​ជា​អ្នក​រាយការណ៍​ឲ្យ​កម្លាំង​សមត្ថកិច្ច​បាន​ដឹង​ពី​បទល្មើស​ព្រៃ​ឈើ​នោះ​ទុក​ទៅ​វិញ។

លោក ឥន្ទ សាវឿន៖ «ខ្ញុំ​មើល​ទិដ្ឋភាព​ហ្នឹង​វា​មិន​យុត្តិធម៌​ទេ! ទី​១ នៅ​ថ្ងៃ​ទី​៧ ហ្នឹង ប្រហែល​ជា​ម៉ោង ១០... ឃើញ​លោក តាំង ទ្រី ចេញ​ពី​ស្នួល ទៅ​ភូមិ​សំប៉ូច នោះ ទៅ​ស្រែ​រនាម​សំប៉ូច​នោះ មួយ​ជួរ​តាម​ដង​ផ្លូវ​លេច ៧៧ ក៏ តាំង ទ្រី ជួប​ប្រទះ​ឃើញ​បទល្មើស​មួយ​ដឹក​សម្ភារៈ ដឹក​ឈើ ដឹក​អី​អ៊ីចឹង​ទៅ ហើយ​ម្ចាស់​រថយន្ត​នោះ​ឈ្មោះ អឿន គេ​ហៅ​ថា ៧៩ ព្រោះ​ឡាន​គាត់​ដាក់​លេខ ៧៩ គាត់​បើក​រក​ស៊ី ២​ឆ្នាំ ៣​ឆ្នាំ​មក​ហើយ មិន​ដែល​បង់​ឲ្យ​អា​ណា ១​រៀល​ទេ ព្រោះ​វា​មិន​ដឹង​ជា​ខ្នង​ខាង​ណា​អី​ខាង​ណា វា​អ៊ីចឹង!»

ទោះ​យ៉ាង​ណា តាម​ការ​ឲ្យ​ដឹង​របស់​លោក​អធិការ​ស្រុក​ស្នួល បញ្ជាក់​ថា លោក តាំង ទ្រី ត្រូវ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Anit Khmer

ស្រុកខ្មែរតូចពិតតែសំបូរ​ សំបូរទាំងព្រែឈើ​ សំបូរទាំងចោរលួចឈើ សំបូរទាំងអ្នកឃុបឃិតជាមួយចោរ។

Dec 19, 2012 11:55 PM

K5

ពី Paris

This is normal operating procedure of the CPP. if you have this kind of information, Never & Never go to the official authority, bacause the official is one piece of the organisation. Take photos, video.. and send to global witness or other ONG and never reveal your identity. make copy to hun Sen & yinteang. mr yenteang, this is a real corruption case for sure,. the first to be arrested is Mrs Judge then you'll know and dementel the system. but honestly i have only 0.0001% hope that you will do so.

Dec 10, 2012 05:32 AM

អ្នក​អាន​អនាមិក

come from government in Cambodia

Dec 10, 2012 12:34 AM

អ្នក​អាន​អនាមិក

People really want to report the corruption or other crimes to government,but all the time the arrested issues will come reporters. We don't who can be trusted,as Mr.Prom Mach said the Chicken wants to report to Tevedaa,but Tevedda also eat chicken,even eat more.

Dec 10, 2012 12:02 AM

អ្នក​អាន​អនាមិក

សង្គមបច្ចុប្បន្ន ចោរលួចជាតិរួចខ្លួនរហូត អ្នកគិតពីផលប្រយោជន៍ជាតិតែងតែមានទោសទៅវិញ តើអ្នកដឹកនាំកំពុងនាំយើងទាំងអស់គ្នាទៅណា ?

Dec 09, 2012 11:22 PM

មើល​មតិ​ទាំង​អស់.