មន្រ្តីសង្គមស៊ីវិលនិងបក្សប្រឆាំនៅកម្ពុជាបានចាប់អារម្មណ៍ចំពោះកាតែងតាំងជាផ្លូវការឲ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន ថាជារឿងអត់ប្រយោជន៍។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន (ឆ្វេង) និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) ញញឹមក្នុងអំឡុងពេលលេងហ្គោលនៅឯខែត្រសៀមរាប កាលពីថ្ងៃ៦ មេសា ២០០៨។
បន្ទាប់ពីមានការប្រកាសតែងតាំងលោក ថាក់ស៊ីន ឈីនណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវគេទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធា ធ្វើជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកសេដ្ឋកិច្ច មន្ត្រីគណបក្សប្រឆាំងនិងមន្រ្តីសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា បានធ្វើការរិះគន់និងបង្ហាញពីក្តីកង្វល់ពីផលប៉ះពាល់ដល់ចំណងទាក់ទងការទូត ដែលកំពុងផុយស្រួយស្រាប់។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សមានប្រសាសន៍ថា បញ្ហាលោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាបញ្ហាបុគ្គលផ្ទាល់ខ្លួន មិនគួរយកមកចងភ្ជាប់នឹងបញ្ហាប្រទេសជាតិនោះទេ។ លោកបន្តថា ក្រៅពីនេះ លោកពុំមើលឃើញនូវសារប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិឡើយ ផ្ទុយទៅវិញវាអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិទាំងពីរទៅវិញទេ។
លោក កឹម សុខា មានប្រសាសន៍ដូច្នេះ ៖ «ពីព្រោះអីខ្ញុំមិនជឿថា លោក ថាក់ស៊ីន គាត់មានពេលវេលាដើម្បីជួយដល់រដ្ឋាភិបាលយើងពីរឿងសេដ្ឋកិច្ចទេ ព្រោះគាត់កំពុងតែមានបញ្ហាផ្ទាល់ខ្លួនរបស់គាត់ គេនិរទេស ហើយគាត់ជាប់ពីបញ្ហានយោបាយស្រុកគាត់ ដែលគាត់ដោះមិនទាន់ចេញផង ហ្នឹងទី១។ ទី២ យើងខ្ញុំមិនជឿថា លោក ថាក់ស៊ីន ជាជនជាតិថៃមកស្រលាញ់ខ្មែរ មកជួយខ្មែរឲ្យមានសេដ្ឋកិច្ចល្អទេ។ យើងដឹងប្រវត្តិសាស្រ្ដថៃ មិនដែលជួយខ្មែរឲ្យអស់ទេ យួនក៏អ៊ីចឹងដែរ រឿងអីរដ្ឋាភិបាលយើងយកថៃ ឬយួនមកធ្វើទីប្រឹក្សា?»។
អ្នកនាំពាក្យគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ បានធ្វើការរិះគន់ផងដែរថា បញ្ហាផ្ទាល់ខ្លួនរបស់កម្ពុជាមានច្រើនណាស់ គេគួរតែខិតខំដោះស្រាយជាជាងការគិតគូរដល់អ្នកដទៃ ស្របពេលដែលប្រទេសទាំងពីរកំពុងមានបញ្ហានឹងគ្នាស្រាប់នោះ។
លោក យឹម សុវណ្ណ បានឲ្យដឹងដូច្នេះ ៖ «ខ្ញុំយល់ឃើញថា កិច្ចការទាំងអស់នេះ វាជាកិច្ចការនយោបាយរបស់ប្រទេសថៃ យើងមានបញ្ហាដែលយើងត្រូវដោះស្រាយខ្លួនយើងនៅច្រើនណាស់ មិនគួរណាយើងទៅគិតគូរជំនួសប្រទេសដទៃនៅក្នុងនយោបាយរបស់គេនោះទេ បើដរាបណាយើងដោះស្រាយវិបត្តិខ្លួនឯងមិនចប់ មិនទាន់ទាំងបានផង»។
ចំណែកមន្រ្តីអង្គការសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បាននិយាយថា កម្ពុជាមិនមានអ្វីចំណេញចំពោះការទទួលលោក ថាក់ស៊ីន នោះទេ តែវានាំឲ្យតែកើតអរិភាពវាងប្រទេសទាំងពីរប៉ុណ្ណោះ ហើយលោកមិនគាំទ្រចំពោះបញ្ហានេះឡើយ។
លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ៖ «ពាក់ព័ន្ធនៅក្នុងប្រទេសយើង ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស នៅពេលដែលប្រមុខរដ្ឋាភិបាលឯកភាពទទួលយកបុគ្គលមួយដែលមានពិរុទ្ធភាពនៅប្រទេសមួយផ្សេងទៀតនោះ យកមកធ្វើជាទីប្រឹក្សាផ្ទាល់ ដើម្បីធ្វើកិច្ចការផ្នែកសេដ្ឋកិច្ចនេះ វាជារឿងមួយដែលគិតថា វាមិនធម្មតាទេ បានជាអាចធ្វើឲ្យមានបញ្ហាច្រើននៅក្នុងប្រទេសយើង ក៏ដូចជាទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ»។
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ និងជាអតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានយល់ឃើញថា វាពិតជាមានផលចំណេញនិងផលប៉ះពាល់មួយចំនួន ដូចដែលដានប្រវត្តិសាស្រ្តបន្សល់ទុករួចមកហើយ។
លោកស្រី ជា វណ្ណាត បានយល់ឃើញដូច្នេះ ៖ «ប៉ះពាល់ជាអវិជ្ជមានវិញ អាចថា កាលៈទេសៈឥឡូវនេះ ដោយសារនយោបាយនៅក្នុងប្រទេសថៃមានការមិនចុះសម្រុងគ្នា យើងជាអ្នកជិតខាងភូមិផងរបងជាមួយ បើយើងយកល្អ យើងមិនគួរទៅលូកលាន់ជាមួយនឹងប្រទេសជិតខាងដែលគេកំពុងតែមានបញ្ហាជាមួយគ្នាគេទេ។ យើងនិយាយនេះ ដោយសារយើងមានបទពិសោធន៍ពីទសវត្សរ៍១៩៦០-១៩៧០ ដែលសង្រ្គាមត្រជាក់រវាងមហាអំណាច»។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានច្រានចោលការព្រួយបារម្ភរបស់សង្គមស៊ីវិលនិងគណបក្សប្រឆាំងដោយបញ្ជាក់ថា រដ្ឋាភិបាលមុននឹងសម្រេចអ្វីមួយ គឺមានការគិតគូរវែងឆ្ងាយ ដែលអាចឲ្យមានប្រយោជន៍ច្រើនដល់ប្រទេសជាតិ និងមិនប៉ះពាល់ដល់ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះ ៖ «នេះជាការកង្វល់មួយរបស់សង្គមស៊ីវិល ឬគណបក្សប្រឆាំង យើងមិនមានវាយតម្លៃយ៉ាងម៉េចទេ ក៏ប៉ុន្តែអ្វីដែលសមត្ថភាពសម្ដេចតេជោលោកបានធ្វើ បានបង្ហាញអ្វីដែលជាការពង្រឹងនយោបាយការបរទេស ឈរនៅលើចំណុចពីរ គឺទំនាក់ទំនងល្អ សហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ជាពិសេសជាមួយថៃ»។
ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ចុះនៅថ្ងៃទី២៧ តុលា ហើយត្រូវបានគេប្រកាសជាសាធារណៈកាលពីថ្ងៃទី៤ កន្លងទៅនេះ បានត្រាស់បង្គាប់តែងតាំងលោក ថាក់ស៊ីន ឈីនណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ ធ្វើជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកសេដ្ឋកិច្ច។
ពីទីក្រុងបាងកក ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ូថេប វិញ បាននិយាយថា ការតែងតាំងលោក ថាក់ស៊ីន ធ្វើជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងមិនត្រូវបូកបញ្ចូលក្នុងកិច្ចការដទៃទៀតទេ។
លោក ស៊ូថេប មានប្រសាសន៍ដូច្នេះ ៖ "ឧបមាថា រដ្ឋាភិបាលថៃ តែងតាំងលោក សម រង្ស៊ី ក្នុងតួនាទីជាទីប្រឹក្សាណាមួយដែលអាចធ្វើឲ្យលោក ហ៊ុន សែន អន់ចិត្ត នោះគឺជារឿងរបស់យើង ដូច្នេះការតែងតាំងលោក ថាក់ស៊ីន គឺជារឿងរបស់លោក ហ៊ុន សែន”។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ចេញពីមុខតំណែង កាលពីឆ្នាំ២០០៦កន្លងមក។ លោក ថាក់ស៊ីន ដែលបច្ចុប្បន្នកំពុងរស់នៅលាក់ខ្លួនក្នុងក្រុងឌុយបៃ ប្រទេស អារ៉ាប់អេមីរ៉េត ហើយធ្វើដំណើរទៅណាមកណាដោយឧត្ថម្ភាគចក្រផ្ទាល់ខ្លួនរបស់លោក កំពុងតែប្រឈមមុខនឹងតុលាការថៃ ក្រោយពីតុលាការនេះបានផ្តន្ទាទោសលោកដាក់ពន្ធនាគារចំនួនពីរឆ្នាំ ពីបទទាក់ទងនឹងអំពើពុករលួយ។
ការបង្ហើបអំពីការទទួលលោក ថាក់ស៊ីន ដើមដំបូង ត្រូវបានក្រុងបាងកកប្រតិកម្មតបតយ៉ាងខ្លាំងចំពោះទង្វើកម្ពុជា ហើយជាមួយគ្នានោះ ថៃបានស្វែងរកការធ្វើបត្យាប័នដើម្បីបញ្ជូនលោក ថាក់ស៊ីន ត្រឡប់ទៅវិញផងដែរ ប៉ុន្តែការព្យាយាមនេះក៏ត្រូវបានកម្ពុជាទាត់ចោល ហើយមកដល់ពេលនេះ មានការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាបន្ថែមទៀត។
លោក ផៃ ស៊ីផាន បានឲ្យដឹងដែរថា ចាប់ពីពេលនេះទៅ លោក ថាក់ ស៊ីន អាចចេញចូលប្រទេសកម្ពុជាពេលណាក៏បាន ហើយរដ្ឋាភិបាលនៅតែរក្សាជំហរដដែល គឺមិនធ្វើបត្យាប័នលោក ថាក់ស៊ីន ទៅប្រទេសថៃវិញនោះទេ។
ទោះជាយ៉ាងណាក្តី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ វិច្ឆិកា រដ្ឋាភិបាលថៃបានកោះហៅអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ឲ្យវិលត្រឡប់ទៅទីក្រុងបាងកកវិញ ដើម្បីសម្ដែងនូវការមិនពេញចិត្តចំពោះការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ហើយនៅវេលាម៉ោង៣រសៀល ថ្ងៃព្រហស្បតិ៍ទី៥ វិច្ឆិកាដដែល លោកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ក៏បានវិលត្រឡប់ទៅដល់ទីក្រុងបាងកករួចហើយដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍ដោយលោក ឃឹម សារ៉ង អំពីការចាប់អារម្មណ៍ផ្សេងៗទៀត ៖ ស្ដាប់សំឡេង
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ចំនួនពលរដ្ឋខ្មែរដែលថៃចាប់បញ្ជូនមកកម្ពុជាវិញមានការកើនឡើង
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
តំណាងបក្សសមរង្ស៊ីនៅអាមេរិកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសភាខ្មែរ
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
មន្ត្រីការទូតថៃត្រូវគេអនុញ្ញាតឲ្យចូលជួបជនជាប់ចោទពីបទចារកម្ម
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
it's our new chance and stand up for building our benefit for many opportunity to have what we all, Cambodians, do our own productions from our natural resources. we sometimes must do things new and copy each other for development. i support about Thailand's importation into My nation, Hun Sen have to wake up and build our nation. <br>
2009-11-10 09:00
Even if Thaksin will to help or push up Cambodia ecomic, Hun Sen should not take Thaksin during Thai-Cambodia conflict. <br>But The best way Hun Sen try find the best solution of Khmer-thai first. <br>So far, the relationship between Khmer-Thai become worse and worse. <br>Thaksin come to be PM advisor because of His benefit than Cambodias'.
2009-11-10 01:32
Please do love Khmer nation than the two enemies sites.nevertheless read again of our history in the past and now!.Do not forget the lessons which we have been tasted in many centuries from them, you must learn and check of our experiences in the past.
2009-11-09 20:22
I think Hun Sen making a right decision .I believe his idea is not about the economic adviser but the security of his Country.Taksin represent the democracy of the Thailand (I remember the world was jump for joy in believing that Thailand going to have democracy what Thais did not experience before Thak Sin had been elected).If Thailand have democracy, I believe that Cambodian can live without threat but at the moment of the unfortunate Thais people are on under military control,Cambodian would not have life free of threatening from the west no matter of what Hun Sen government do except giving Preah Vihear to them.The present Hun Sen policy toward Thai is to scare his government of being threated by his own Red Short people who allway want peace with Cambodia.
2009-11-08 17:36
I think Hun Sen making a right decision .I believe his idea is not about the economic adviser but the security of his Country.Taksin represent the democracy of the Thailand (I remember the world was jump for joy in believing that Thailand going to have democracy what Thais did not experience before Thak Sin had been elected).If Thailand have democracy, I believe that Cambodian can live without threat but at the moment of the unfortunate Thais people are on under military control,Cambodian would not have life free of threatening from the west no matter of what Hun Sen government do except giving Preah Vihear to them.The present Hun Sen policy toward Thai is to scare his government of being threated by his own Red Short people who allway want peace with Cambodia.
2009-11-08 15:47
មើលមតិទាំងអស់.